សហភាព​អឺរ៉ុប រួម​ចំណែក​«លើក​ស្ទួយ»​វិស័យ​អប់រំ​កុមារ នៅ​កម្ពុជា

សេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ខែមិនា បានឲ្យដឹងថាទូកទាំងនេះ នឹងផ្តល់លទ្ធភាព ឲ្យក្រុមបណ្តុះបណ្តាល និងពិនិត្យតាមដាន ថ្នាក់ស្រុករបស់រដ្ឋាភិបាល អាចចុះទៅតាមសាលាបឋមសិក្សា ដាច់ស្រយាលក្នុងស្រុក ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កំពង់ឆ្នាំងពោធិសាត់ បាត់ដំបង និងខេត្តកំពង់ធំ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូកចំនួន១៤គ្រឿង នឹងត្រូវធ្វើការផ្តល់ជូន មន្រ្តីការិយាល័យអប់រំក្នុងខេត្តចំនួន៥ តាមដងទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣ ក្នុងខេត្តកំពង់ឆ្នាំង សំរាប់ប្រើប្រាស់ ក្នុងការលើកកំពស់គុណភាពវិស័យអប់រំ តាមសាលា​ក្នុងតំបន់ជនបទដាច់ស្រយាល។


សាលារៀនមួយ នៅខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ខែមិនា បានឲ្យដឹងថាទូកទាំងនេះ នឹងផ្តល់លទ្ធភាព ឲ្យក្រុម​បណ្តុះបណ្តាល និងពិនិត្យតាមដាន ថ្នាក់ស្រុករបស់រដ្ឋាភិបាល អាចចុះទៅតាមសាលាបឋមសិក្សា ដាច់ស្រយាលក្នុង​ស្រុក ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កំពង់ឆ្នាំងពោធិសាត់ បាត់ដំបង និងខេត្តកំពង់ធំ។

ក្រុមការងារទាំងនោះនឹងផ្តល់នូវព័ត៌មានត្រឡប់ មកដល់លោកគ្រូអ្នកគ្រូ អំពីរបៀបកែលំអរការបង្រៀនរបស់ពួកគេ និង​លោកទឹកចិត្តកុមារ ឲ្យបន្តការសិក្សាបានពេញមួយឆ្នាំ។

កម្មវិធីតាមដានការសិក្សា តាមសាលារៀននេះ បានទទួលការគាំទ្រពីសហភាពអឺរ៉ុប ប្រទេសស៊ុយអែត និងអង្គការ​យូនីសេហ្វ ក្រោមការផ្តល់ហិរញ្ញប្បទាន ពីមូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ដែលត្រូវបាន​រៀបចំឡើង ដើម្បីជួយដល់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំផែនការ និងគ្រប់គ្រងវិស័យអប់រំ​ប្រកបដោយ​ប្រសិទ្ធិភាព និងគុណភាពដល់កុមារកម្ពុជាឲ្យកាន់តែច្រើន។

លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean-François Cautain) ឯកអគ្គរដ្ឋទូត នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា បាន​មានប្រសាសន៍ នៅក្នុងសន្ទរកថា របស់លោកថា ការគាំទ្ររបស់សហភាពអឺរ៉ុប គឺផ្តោតការយកចិត្តទុកសំខាន់ នៅ​តាម​តំបន់ដាច់ស្រយាល និងសាលារៀនទាំងឡាយណា ដែលជួបប្រទះនឹងបញ្ហាប្រឈម ដោយសារមានទីតាំង​ដាច់​ស្រយាល។

លោកបានថ្លែងទៀតថា «វាជាចំនុចសំខាន់ក្រសួងត្រូវអនុវត្ត និងអន្តាគមន៌ជាក់លាក់ ដោយផ្តោតគោលដៅ​ចំ​ប្រជា​ពលរដ្ឋ​ណា ដែលមានការលំបាក ក្នុងការមានលទ្ធភាពទទួលការអប់រំ​ ប្រកបដោយគុណភាពសំរាប់ទាំងអស់គ្នា ដូច​ដែលបាន​លើកឡើង នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ និងផែនការអប់រំសំរាប់ទាំងអស់គ្នា»។

រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា លោក ពិត ចំណាន បានមានប្រសាសន៌ថា ជាការពិតទូកទាំងនេះ គឺជា​មធ្យោបាយដ៏មានសារៈសំខាន់មួយ សំរាប់ឲ្យការិយាល័យអប់រំស្រុក និងក្រុមបណ្តុះបណ្តាល និងពិនិត្យតាមដាន​ថ្នាក់​ស្រុក អាចបំពេញការងាររបស់ពួកគេ ក្នុងការពិនិត្យតាមដាន និងផ្តល់ការគាំទ្រដល់ការបំពេញការងារ របស់សាលារៀន ជាពិសេសនៅតាមតំបន់ដាច់ស្រយាលទាំងនេះ។

លោករដ្ឋលេខាធិកា បានបន្ថែមថា «ក្រុមការងារត្រូវប្រើប្រាស់ទូកនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន និងមាន​មោទនភាព ក្នុងការជួយដល់កុមារកម្ពុជាទាំងអស់ ជាពិសេសកុមារតាមជនបទដាច់ស្រយាល និងលើបឹងទន្លេសាប»។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១ មកមូលនិធិភាពជាដៃគូ សំរាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ដែលទឹកប្រាក់ ជាង១៤​លានដុល្លារ បាននិងកំពុងគាំទ្រដល់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយសំខាន់ៗ ដូចជាការបង្កើត សាលា​កុមារមេត្រី ដែលកុមារអាចទទួលបានការបង្រៀន និងរៀនប្រកបដាយគុណភាពល្អ៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...