រដ្ឋាភិបាល​​ឲ្យ​វិទ្យុ​​​សំបុក​​​ឃ្មុំ​​បញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន RFA និង VOA

ក្រសួង​ព័ត៌មាន​បានបញ្ជានៅថ្ងៃនេះ ទៅ​វិទ្យុសំបុក​ឃ្មុំ ​ឲ្យ​បញ្ឈប់​ការផ្សាយ​ឡើង​​វិញ ​​នូវ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ​(RFA) និងវិទ្យុ​សម្លេងសហរដ្ឋ​អាំមេរិក (VOA) ចាប់​ពីថ្ងៃ​នេះ​តទៅ។
រដ្ឋាភិបាល​​ឲ្យ​វិទ្យុ​​​សំបុក​​​ឃ្មុំ​​បញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន RFA និង VOA
លោក ម៉ម សូណង់ដូ ស្ថាបនិកវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 03, 2017
  • ប្រធានបទ: ប្រព័ន្ថផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សោកស្ដាយ» នេះ ជាឃ្លាបន្លឺឡើង យ៉ាងខ្លីរបស់លោក ម៉ម សូណង់ដូ ស្ថាបនិកវិទ្យុសំបុកឃ្មុំ ជាមួយនឹង​ការ​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោក នូវលិខិតក្រសួងព័ត៌មានមួយច្បាប់ ដែលបង្គាប់មកវិទ្យុលោក ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ ពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេង​សហរដ្ឋ​អាមេរិក (VOA) ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ។

លិខិតចេញថ្ងៃនេះ ដើម្បីបញ្ឈប់ថ្ងៃនេះ!

លិខិត ដែលចុះហត្ថលេខា ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះថ្ងៃទី ៣ ខែកញ្ញានេះ បាន​ពន្យល់ ពីហេតុផល​ដែល​ក្រសួង​ហាម​មិនឲ្យ​វិទ្យសំបុកឃ្មុំ ១០៥ MHz ផ្សាយព័ត៌មាន របស់​វិទ្យុអាមេរិក ដែល​ផ្សាយ​ជា​ខេមរភាសា​​ទាំងពីរនេះ ដោយ​សារ​ក្រសួង​ ទើប​រក​ឃើញ​​ថា វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋ​អាមេរិក ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់​ នៅក្រសួង​ព័ត៌មាន។

លិខិតនោះ បានសរសេរព្រមានថា​ ប្រសិនបើ​វិទ្យសំបុកឃ្មុំ នៅតែបន្តផ្សាយ​ព័ត៌មាន ពីវិទ្យុទាំងពីរខាងលើ នោះ​ក្រសួង​នឹងដក​អាជ្ញា​ប័ណ្ណ​វិទ្យុ​នេះ ឲ្យ​បញ្ឈប់ការផ្សាយ​ជាស្ថាពរ។

នេះ ជាចំណាត់ការមួយទៀត បន្ថែមពីលើចំណាត់ការ ក្នុងពេលកន្លងមក ពីសំណាក់រដ្ឋាភិបាលកម្ពុជា ទៅលើ​ស្ថានីយវិទ្យុក្នុងស្រុកជាច្រើន ដែល​កន្លងមកបានជួលម៉ោង ទៅឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេង​សហរដ្ឋ​អាមេរិក។

បើទោះជារដ្ឋាភិបាល ការពារចំណាត់ការនេះ ថាជាការអនុវត្តន៍ច្បាប់ នោះ​ក៏ដោយ តែសម្រាប់​បណ្ដា​ស្ថាប័ន​ជាតិ និងអន្តរជាតិជាច្រើន ជាពិសេស​អង្គការ​សហប្រជាជាតិផង បានយល់ថា វាជាយុទ្ធនាការ របស់​រដ្ឋាភិបាល​​គណបក្សប្រជាជនកម្ពុជា ក្នុងការ​រឹតត្បិតសេរីភាព និងឈានទៅបំបាត់សម្លេង របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ នៅមុនការបោះឆ្នោតជាតិ ដែលនឹងឈានចូលមកដល់ នៅខែកក្កដា​ឆ្នាំខាងមុខ៕

» អានលិខិតបម្រាម របស់ក្រសួងព័ត៌មានដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...