កំណាព្យ៖ ខំរៀនទាន់ខ្លួននៅក្មេង
(បទ កាកគតិ)
១. បើខ្លួនក្រក្រី ត្រូវខំឃ្មាតខ្មី ស្រវាវិជ្ជា
រៀនឲ្យបានឆ្អិន រៀនពីគ្រប់គ្នា ទុកក្នុងអាត្មា ប្រើការពេលក្រោយ។
២. វិជ្ជាជាស្ពាន សន្សំឲ្យមាន ចាត់ជាអំណោយ
ទាន់ខ្លួននៅក្មេង ខំរៀនឲ្យហើយ មិនត្រូវធ្វេសឡើយ ទើបសមកូនល្អ ។
៣. ពេលនៅសាលា ខិតខំសិក្សា រៀនដោយអំណរ
ស្តាប់តាមគ្រូប្រាប់ ចរិតឲ្យល្អ ឲ្យខ្ពស់បវរ ពុកម៉ែពេញចិត្ត ។
៤. អរគុណពុកម៉ែ ខំរក្សាថែ សម្រាំងសម្រិត
ទោះលោកក្រក្រី នៅតែអាណិត នៅតែគូរគិត ឲ្យកូនចូលរៀន ។