ចម្រៀងកុមារ៖ មង្គលកុមារខ្មែរ
(លំនាំជាកំណាព្យ បទកាកគតិ)
១. យើងជាកុមារ សប្បាយអស្ចារ្យ បានមកជុំគ្នាលេង
ល្បែងកម្សាន្តខ្មែរ តម្លៃធំធេង យើងជាក្មេងៗ លេងក្នុងពេលរាត្រី ។
២. យើងលេងសប្បាយ យើងសើចក្អាកក្អាយ ឱពេញដែនបូរី
ល្បែងខ្មែរច្រើនមុខ ជាប្រពៃណី សម្បត្តិថ្លាថ្លៃ គួរយើងថែរក្សា ។
៣. យើងលេងបាយខុំ បោះឈូងទាញព្រ័ត្រ និងល្បែងល្បងប្រាជ្ញា
ជិះសេះធាងចេក សែនស្រស់សង្ហា កេរ្តិ៍ពីដូនតា ត្រូវរក្សាឲ្យគង់។
----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី
ចម្រៀងសម្រាប់៖ ចូលរួមប្រកួត មហោស្រពចម្រៀង និង តន្ត្រីកុមារ ឆ្នាំ ២០១២ ពានរង្វាន់ក្រសួងពត៌មានលើកទី១
ច្រៀងដោយ៖ កុមារអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
គ្រូបណ្តុះបណ្តាល៖ លោកស្រី កែវ ច័ន្ទបូរណ៍ លោក វ៉ែន សុន លោក នភ ហង្ស ផលា លោក អ៊ុំ អ៊ីវ ហួត លោកស្រី ជិន យ៉ាហន លោកស្រី ប៉ាល់ វណ្ណារីរក្ស
ផ្តល់យោបល់ឲ្យដាក់ពាក្យប្រលងដោយ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍
សម្រួលបទភ្លេងដោយលោកគ្រូ៖ ១. អ៊ុក សំអាត ២. ហុង លីណូ ៣. ញូង សារិន ៤. ឡោ ណែត ៥. ទូច សាគុន ៦. នភ ហង្ស ផលា
ថ្លែងអំណរគុណដល់អ្នកលើកទឹកចិត្ត៖ មិត្តក្នុងគេហទំព័រហ្វេសប៊ុក បុត្រ ភរិយា បងប្អូនឪពុកម្តាយ មិត្តរួមការងារ និងលោកគ្រូអ្នកគ្រូ។