ចម្រៀងកុមារ៖ យើងខំសិក្សា
ចម្រៀងកុមារ៖ យើងខំសិក្សា
កំណាព្យបទ កាកគតិ
១. 1. ព្រឹកព្រលឹមហើយ ឱមិត្តយើងអើយ កុំនៅអែអង់
រៀបខ្លួនទៅរៀន ដោយការផ្ចិតផ្ចង់ យើងដើរតម្រង់
ទៅឯសាលា ។
២. 2. យើងត្រូវចងចាំ គ្រប់អស់បណ្តាំ ពុកម៉ែយាយតា
ខំរៀនរាល់ថ្ងៃ សន្សំវិជ្ជា នឹងកើនប្រាជ្ញា
ភោគក្តារមិនក្រ ។
៣.3. ក្តារឈ្នួនសៀវភៅ រក្សាឲ្យនៅ គុណភាពឲ្យល្អ
ពុកម៉ែស្រលាញ់ ដោយចិត្តអំណរ ញាតិមិត្តសាទរ
ព្រោះយើងខំរៀន ។
----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី
ចម្រៀងសម្រាប់៖ ចូលរួមប្រកួត មហោស្រពចម្រៀង និង តន្ត្រីកុមារ ឆ្នាំ ២០១២ ពានរង្វាន់ក្រសួងពត៌មានលើកទី១
ច្រៀងដោយ៖ កុមារអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
គ្រូបណ្តុះបណ្តាល៖ លោកស្រី កែវ ច័ន្ទបូរណ៍ លោក វ៉ែន សុន លោក នភ ហង្ស ផលា លោក អ៊ុំ អ៊ីវ ហួត លោកស្រី ជិន យ៉ាហន លោកស្រី ប៉ាល់ វណ្ណារីរក្ស
ផ្តល់យោបល់ឲ្យដាក់ពាក្យប្រលងដោយ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍
សម្រួលបទភ្លេងដោយលោកគ្រូ៖ ១. អ៊ុក សំអាត ២. ហុង លីណូ ៣. ញូង សារិន ៤. ឡោ ណែត ៥. ទូច សាគុន ៦. នភ ហង្ស ផលា
ថ្លែងអំណរគុណដល់អ្នកលើកទឹកចិត្ត៖ មិត្តក្នុងគេហទំព័រហ្វេសប៊ុក បុត្រ ភរិយា បងប្អូនឪពុកម្តាយ មិត្តរួមការងារ និងលោកគ្រូអ្នកគ្រូ