កំណាព្យ៖ ខំរៀនទាន់ខ្លួននៅក្មេង
(បទ កាកគតិ)
១.	បើខ្លួនក្រក្រី		ត្រូវខំឃ្មាតខ្មី	ស្រវាវិជ្ជា
រៀនឲ្យបានឆ្អិន	រៀនពីគ្រប់គ្នា	ទុកក្នុងអាត្មា	ប្រើការពេលក្រោយ។
២.	វិជ្ជាជាស្ពាន		សន្សំឲ្យមាន	ចាត់ជាអំណោយ
ទាន់ខ្លួននៅក្មេង	ខំរៀនឲ្យហើយ	មិនត្រូវធ្វេសឡើយ	ទើបសមកូនល្អ ។
៣.	ពេលនៅសាលា	ខិតខំសិក្សា		រៀនដោយអំណរ
ស្តាប់តាមគ្រូប្រាប់	ចរិតឲ្យល្អ		ឲ្យខ្ពស់បវរ			ពុកម៉ែពេញចិត្ត ។
៤.	អរគុណពុកម៉ែ		ខំរក្សាថែ		សម្រាំងសម្រិត
ទោះលោកក្រក្រី	នៅតែអាណិត	នៅតែគូរគិត		ឲ្យកូនចូលរៀន ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី
ចម្រៀងសម្រាប់៖ ចូលរួមប្រកួត មហោស្រពចម្រៀង និង តន្ត្រីកុមារ ឆ្នាំ ២០១២ ពានរង្វាន់ក្រសួងពត៌មានលើកទី១
ច្រៀងដោយ៖ កុមារអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
គ្រូបណ្តុះបណ្តាល៖ លោកស្រី កែវ ច័ន្ទបូរណ៍ លោក វ៉ែន សុន លោក នភ ហង្ស ផលា លោក អ៊ុំ អ៊ីវ ហួត លោកស្រី ជិន យ៉ាហន លោកស្រី ប៉ាល់ វណ្ណារីរក្ស
ផ្តល់យោបល់ឲ្យដាក់ពាក្យប្រលងដោយ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍
សម្រួលបទភ្លេងដោយលោកគ្រូ៖ ១. អ៊ុក សំអាត ២. ហុង លីណូ ៣. ញូង សារិន ៤. ឡោ ណែត ៥. ទូច សាគុន ៦. នភ ហង្ស ផលា
ថ្លែងអំណរគុណដល់អ្នកលើកទឹកចិត្ត៖ មិត្តក្នុងគេហទំព័រហ្វេសប៊ុក បុត្រ ភរិយា បងប្អូនឪពុកម្តាយ មិត្តរួមការងារ និងលោកគ្រូអ្នកគ្រូ។