ថ្នាំអាស្ពីរីន ជាក្តីសង្ឈឹមថ្មី ក្នុងការព្យាបាលជម្ងឺមហារីក

Loading...
  • ដោយ: តុងស៊័រ
  • កែប្រែចុងក្រោយ: April 06, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំណត់សំគាល់ ៖ ការប្រើប្រាស់ថ្នាំអាស្ពីរីនជាប្រចាំថ្ងៃ ត្រូវការចាំបាច់ ការពិគ្រោះជាមួយគ្រូពេទ្យ ទោះបីជាប្រតិកម្ម បានមកពីការប្រើប្រាស់ថ្នាំនេះ មានតិចតួចក៏ដោយ។ ក្នុងសម័យបច្ចុប្បន្ន និងជាទូទៅ គ្រូពេទ្យមិនសូវជាបញ្ជា អោយមានការប្រើប្រាស់ទៀតទេ នូវថ្នាំប្រភេពនេះ។

សម្រាប់មនុស្សជាច្រើន តាំងពីយូរមកហើយ ថ្នាំអាស្ពីរីន គឺជាថ្នាំសំរាប់ទប់ទល់ ឬព្យបាលទៅបានគ្រប់រោគអការៈ។ ដោយសារតែថ្នាំនេះ ដែលជាថ្នាំអាចកំចាត់ភាពឈឺចាប់ និងរោគគ្រុន (បរិមាណការប្រើប្រាស់ច្រើន) មានប្រតិកម្មខាង ការពារប្រឆាំង នឹងជម្ងឺសសៃឈាមបេះដូង (បរិមាណការប្រើប្រាស់តិច)។ អ្វីដែលល្អជាងនេះ ថ្នាំនេះ មិនត្រឹមតែការពារ ជំងឺមហារីក (បរិមាណការប្រើប្រាស់មធ្យម) ប៉ុន្តែវាក៏ជួយកាត់បន្ថយ រាល់សន្ទុះកើនឡើង បូករួមនិងសភាពគ្រោះថ្នាក់ ទាំងឡាយ ដែលអាចធ្វើអោយជំងឺ មានភាពវិវត្តន៍ទៅមុខ។ ថ្នាំអាស្ពីរីនអាចព្យាបាលបាន ជំងឺសឹងតែគ្រប់មុខមែន តែគេគួរតែប្រើប្រាស់វា នៅក្នុងកម្រិតមួយតិចតួចជាទីបំផុត ដោយហេតុតែ ផលប៉ៈពាល់នៃថ្នាំនេះ អាចមានប្រតិកម្មខ្លាំង ត្រឡប់មកវិញ ក្រោយពេល ប្រើប្រាស់។

អត្ថបទថ្មីៗចំនួនបី បានផ្សាយ (អត្ថបទពីរបោះពុម្ពផ្សាយ ក្នុងឡាសេ Lancet និងមួយទៀតបោះពុម្ព នៅក្នុងឡាសេ អុងកូឡូស្សី​ Lancet Oncology) ដោយក្រុមការងាររបស់ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ពើតេ រ៉ូលវ៉េល Pr Peter Rothwell របស់មន្ទីពទ្យសកលវិទ្យាធិការដ្ឋាន ចន រ៉ែដគ្លីហ្វ John Radcliffe នៅទីក្រុង អុកហ្វដ Oxford វាយតំលៃជាវិជ្ជមាន ពីការងារលើកមុនៗ ទៅលើតួនាទីការពារ របស់ថ្នាំអាស្ពីរីន ប្រឆាំងនឹងជម្ងឺមហារីក (មានជាអាទិ៍ ជំងឺដំពកសាច់ឡើងពណ៍)។ អ្នកមានឯកទេសដូចគ្នា បាននិយាយថា ការទទួលទានថ្នាំអាស្ពីរីនជារៀងរាល់ថ្ងៃ អាចកាត់បន្ថយការគ្រោះថ្នាក់ដល់ជីវិត ក្នុងរយៈពេលវែង នៃជម្ងឺមហារីក។ ប៉ុន្តែការប្រតិកម្មខ្លាំងត្រឡប់មកវិញ ក្នុងរយៈពេលខ្លី នៃការប្រើប្រាស់ថ្នាំនេះ មានលក្ខណៈមិនសូវប្រាកដ ជាពិសេសសម្រាប់ស្រ្តី ហើយការប្រៀបធ្រៀប ពីគុណប្រយោជន៍ និងគុណវិបត្តិ នៃការ ប្រើប្រាស់ថ្នាំអាស្ពីរីន គឺមិនមានការវាយតម្លៃ អោយបានល្អនោះទេ។

ករណីសិក្សាចំនួនបី

ជាការចាប់ផ្តើម យើងគួដឹងថា រាល់លទ្ធផលសំរេចពីការស្រាវជ្រាវទាំងនេះ បានមកពីការវិភាគទៅលើលទ្ធផលផ្តោតលើ «ការបញ្ជាក់ពីប្រតិកម្មរបស់ថ្នាំអាស្ពីរីន ក្នុងការគាំពាទប់ទល់នឹង ជំងឺបេះដូង»។ ជាងនេះទៅទៀត ការផ្សាយលើកទីមួយ ដែលបានសាកល្បងត្រួតពិនិត្យ ប្រមាណជា៥០ដង (ទៅលើអ្នកជម្ងឺជាង ៧៧.៥០០នាក់) បានបង្ហាញថា ការប្រើប្រាស់ថ្នាំ ក្នុងកំរិតទាបជាប្រចាំថ្ងៃ អាចធ្វើឲ្យមានការថយចុះប្រហែល២០% នៃការវិវឌ្ឍនិ៍ទៅមុខរបស់ជម្ងឺមហារីក លើការព្យាបាល ចំពោះបុរស​​ ក៏ដូចជាស្រ្តី ដែលមានរយះពេលច្រើនជាងបីឆ្នាំ។ ហើយបើការប្រើប្រាស់ថ្នាំអាស្ពីរីន  ក្នុងរយៈពេលលើសពី៥ឆ្នាំ វាអាចកាត់បន្ថយ ការវិវឌ្ឍនិ៍ទៅមុខរបស់ជម្ងឺមហារីកនេះ បានរហូតដល់ទៅ៣៧%។

ករណីសិក្សាទី២ ជាកាសិក្សាដែលទាក់ទង នឹងជំងឺមហារីកដុំសាច់ដែលរត់តាមចរន្ដឈាម បើតាមលទ្ធផលដែលទទួលបាន ជាមួយនឹងការការសាកល្បង៥លើក នៅប្រទេសអង់គ្លេស នៃថ្នាំអាស្ពីរីន៧៥ម៉ីលីក្រាម ឬច្រើនជាងេនេះក្នុងមួយថ្ងៃ។ អ្នកជម្ងឺដែលញាំថ្នាំអាស្ពីរីន ក្នុងរយះពេលជាមធ្យមពី ៦ឆ្នាំកន្លះទៅ បានកាត់បន្ថយការគ្រោះថ្នាក់ ពី៣៦% នៃការវិវឌ្ឍន៍ ទៅមុខរបស់ ជំងឺមហារីកដុំសាច់ដែលរត់តាមចរន្ដឈាម​នេះ។ ជាងនេះទៅទៀត វាអាចកាត់បន្ថយការគ្រោះថ្នាក់ រហូតដល់៤៦% សម្រាប់អ្នកជំងឺមហារីកសួត, មហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត ហើយក៏បានកាត់ បន្ថយបាន១៨% សម្រាប់ អ្នកជំងឺដំពករឹង  (ក្រពះនោម និងតម្រងទឹកនោម) ផ្សេងទៀត។

ចំណែកឯករណីសិក្សាទីបី ដែលបានបោះពុម្ភផ្សាយក្នុងឡង់សេ អុងកូឡូស្សី Lancet Oncology បានផ្តោតលើ ជំងឺមហារីក ដុំសាច់ដែលរត់តាមចរន្ដឈាម​​នេះដូចគ្នា ប៉ុន្តែបានផ្លាស់ប្ដូវិធីសាស្រ្ត ដើម្បីធ្វើការប្រៀបធៀបទៅលើ ការសាក ល្បងទាំងអស់នេះ។  ដូចគ្នាអញ្ចឹងដែរ គេបានរកឃើញ ការកាត់បន្ថយភាពគ្រោះថ្នាក់ នៃជម្ងឺមហារីកដែលប្រែពណ៌ ប្រមាណជា ៤០% ដូចគ្នានឹងជំងឺផ្សេងទៀង ដូចជាមហារីកបំពង់អាហារ ក្រពះ ប្រម៉ាត់ និងដោះ ក្នុងកម្រិតប្រហាក់ប្រហែល គ្នា។

អ្វីដែលគួរឲ្យស្តាយនោះគឺ ប្រតិកម្មត្រឡប់មកវិញ បន្ទាប់ពីប្រើប្រាស់ថ្នាំអាស្ពីរីន (ជាអាទិ៍ ការបង្កអោយមានជំងឺហូរឈាម ឬដាច់សសៃឈាម) ធ្វើអោយមានការហាម មិនអោយប្រើប្រាស់ថ្នាំនេះ អោយហួសកំណត់ទេ។  ទោះបីជាលទ្ធផល យ៉ាងណាក៏ដោយ និងទោះបីជាការសិក្សារបស់ពួកអ្នកស្រាវជ្រាវ មានលក្ខណៈជាការគាំពាទប់ទល់នឹង ជំងឺបេះដូងក៏ដោយ ក៏ការស្រាវជ្រាវទាំងនេះ នៅតែត្រូវបន្ដធ្វើជារៀងរហូត ដើម្បីអោយការរកឃើញដ៏តូចមួយនេះ ដែលប្រើប្រាស់ពេល អស់ជាង១២០ឆ្នាំ អោយមានលទ្ធផលកាន់តែល្អប្រសើរជាងមុន ហើយក៏ត្រូវតែកំណត់ផងដែរ ពីប្រភេទអ្នកជំងឺណាមួយ ដែលមានលក្ខណៈសម្បត្តិ អាចប្រើប្រាស់ថ្នាំនេះបានពិតប្រាកដ៕

ដោយ ៖ តុងស័រ TongSoir - ភ្នំពេញ ថ្ងៃ ទី ០១ មេសា ឆ្នាំ ២០១២
Source : lepoint.fr
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...