អ្នកវិទ្យាសាស្រ្តអះអាង ពីការសើចនឹងជួយឲ្យសុខភាពល្អឡើង
- ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ០៤ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 05, 2014
- ប្រធានបទ: សំណើច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិទ្យាសាស្ត្រ - លទ្ធផលនៃការសិក្សានេះ រកឃើញដោយអ្នកស្រាវជ្រាវមួយចំនួន នៃសាកលវិទ្យាល័យ លីនដា (Linda University) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក ដែលបានបញ្ជាក់ តាមរយៈការសិក្សា លើសកម្មភាពនៃខួរក្បាលមនុស្សចំនួន ៣១នាក់ នាពេលពួកគេបានមើលវិដេអូកំប្លែងម្តងហើយ រួចពួកគេបានមើលវិដេអូ គួរឲ្យថប់អារម្មរណ៏ម្តងទៀត។ អ្នកស្រាវជ្រាវបានតាមដានសកម្មភាព ក្នុងផ្នែកទាំងប្រាំបួននៃខួរក្បាលមនុស្ស។ ក្នុងការតាមដាននោះ អ្នកស្រាវជ្រាវទាំងនោះ កត់សម្គាលល់ថា កំឡុងពេលមើលវិដេអូកំប្លែង សកម្មភាពរូបភាពទាំងនោះ បានធ្វើឲ្យរលកខួរក្បាលធ្វើសកម្មភាពពិតប្រាកដ ជាមួយនឹងសកម្មភាពរលកហ្គាម៉ា (gamma) កំរិតខ្ពស់ នេះបើតាមឧបករណ៏ដំណើរការ នៃការកត់ត្រាសកម្មភាពខួរក្បាល ដោយប្រើចរន្តអគ្គីសនី ឬអ៊ីអ៊ីជី (EEG)។
ឧបករណ៏ អ៊ីអ៊ីជី បានវាស់ដោយភ្ជាប់ប្រដាប់ វាស់អេឡិចត្រូនិកមួយប្រភេទ ទៅនឹងស្បែកក្បាល។ លោកវេជ្ជបណ្ឌិត លី ប៊ឺឃ (Lee Berk) ដែលជាអ្នកដឹកនាំសកម្មភាពស្រាវជ្រាវនេះ បាននិយាយថា៖ «ប្រដាប់វាស់អេឡិចត្រូនិកនេះ បានបកស្រាយ ពីសកម្មភាពលំហទទេរមួយ»។ សកម្មភាពរលកហ្គាម៉ា ជាជំនួញនឹងការកើនឡើង នៃកំរិតដូប៉ាមីន ព្រមទាំងដាក់ឲ្យចំចំណុចសំខាន់ៗគ្រប់ចំណុច ដោយប្រុងប្រយ័ត្នបំផុត។
លោកប៊ឺត បានពន្យល់ថា៖ «វត្ថុដែលពួកយើងដឹង ពីហ្គាម៉ា គឺការរកឃើញគ្រប់ផ្នែកទាំងអស់ ក្នុងខួរក្បាល ដែលវាជួយបង្កើតការរំលឹក និងការរៀបចំឡើងវិញ»។ មូលហេតុនេះហើយ ដែលលោកបានប្រាប់ថា អ្នកសើចនឹងធ្វើឲ្យគេមានភាពងាយស្រួល ក្នុងការរកវិធីដោះស្រាយបញ្ហា ជាងអ្នកធម្មតា។
ការសើចមិនត្រឹមតែបង្កើនភាពស្រស់ស្អាតទេ ប៉ុន្តែវាថែមទាំងជួយឲ្យសុខភាពល្អ តាមរយៈការកាត់បន្ថយភាពតានតឹង ការឡើងនៃសម្ពាធឈាម និងការឈឺចាប់។
លោកប៊ឺតបានបញ្ជាក់បន្ថែមទៀត អំពីការស្រាវជ្រាវនេះ ដោយបញ្ជាក់ថា ការសើចពិតជាមានប្រយោជន៏ដល់សុខភាពរបស់យើង ប៉ុន្តែគាត់មានសុទិដ្ឋនិយម ចំពោះព្រំដែននៃវិទ្យាសាស្រ្ត ដែលអាចស្វែងរកការពិត ចន្លោះពីខួរក្បាលនិងរាងកាយ។ លោកបន្ថែមថា៖ «ពួកយើងកំពុងស្វែងរកគន្លឹះ និងពន្លឺផ្សេងៗទៀត ជុំវិញការសើចផ្តល់ជំនួញដល់សុខភាពនេះ»៕