អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

«ឱ្យគាត់ដឹងលឺថា តើមានអ្នកណាញុះញង់ខ្ញុំ» នេះជាថ្លែងបញ្ជាក់ របស់អតីតអ្នកភូមិបឹងកក់ នៅក្នុងសន្និសិទកាសែត​នៅថ្ងៃទី០៥ ខែឧសភា នេះដោយប្រតិកម្ម ទៅនឹងនឹងការលើកឡើងរបស់មន្រ្តី អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ ដែលបានថ្លែងចោទប្រកាន់លើពួកគាត់ ថាមានអ្នកនយោបាយនៅពីក្រោយការតវ៉ា។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ឱ្យគាត់ដឹងលឺថា តើមានអ្នកណាញុះញង់ខ្ញុំ» នេះជាថ្លែងបញ្ជាក់ របស់អតីតអ្នកភូមិបឹងកក់ នៅក្នុងសន្និសិទកាសែត​នៅថ្ងៃទី០៥ ខែឧសភា នេះដោយប្រតិកម្ម ទៅនឹងនឹងការលើកឡើងរបស់មន្រ្តី អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ ដែលបានថ្លែងចោទប្រកាន់លើពួកគាត់ ថាមានអ្នកនយោបាយនៅពីក្រោយការតវ៉ា។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ជម្លោះដីធ្លី - សហគមន៍អតីតអ្នកភូមិបឹងកក់បានប្រតិកម្មភ្លាមៗ ដោយបានហៅការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ជាការលើកឡើងមិនសមហេតុផល ព្រោះលោក​ជាមន្រ្តី​សាធារណៈ​បំរើប្រជាពលរដ្ឋទូទៅ មិនមែនជាមន្រ្តីបំរើគណបក្សណាមួយនោះទេ។

អ្នកស្រី សយ កុលាប តំណាងសហគមន៏អតីតអ្នកភូមិបឹងកក់ដែលចេញតវ៉ាសារជាថ្មី នៅថ្ងៃទី០៥ ខែឧសភា ជុំវិញ​ករណីអ្នកស្រីស្នើសុំសំណងបន្ថែម និងការដោះស្រាយពីសាលារាជធានីភ្នំពេញនោះ បានអះអាងថា លោក ឡុង ឌីម៉ង់ បានចោទក្រុមសហគមន៍អ្នកស្រី ពីការចេញតវ៉ាទាំងនេះ ដោយសារមានអ្នកនយោបាយ​ញុះញង់នៅ​ពីក្រោយ​ខ្នង។

អ្នកស្រីយល់ថា ការលើកឡើងរបស់មន្រ្តីអ្នកពាក្យសាលារាជធានីភ្នំពេញរូបនេះ ជាការលាបពណ៌ ខណៈពេលដែល បញ្ហាជម្លោះរបស់សហគមន៍អតីតអ្នកភូមិបឹងកក់ បានអូសបន្លាយជាច្រើនខែឆ្នាំ និងធ្វើឱ្យប៉ះពាល់ ការប្រកបរបរ​ចិញ្ចឹមជីវិត និង ការសិក្សាកូនចៅរបស់ពួកគាត់ តែមិនទាន់មានដំណោះស្រាយ។

អ្នកស្រីបញ្ជាក់បន្ថែមថា៖ «អ្វីដែលខ្ញុំបានទាមទារហ្នឹង ខ្ញុំអត់បានបំភ្លើស អត់បាននិយាយអ្វី​ពាក្យមិនពិតទេ គឺខ្ញុំ​វេទនា​ពិតប្រាកដមែន។(...) សូមឱ្យសាលាក្រុង គាត់ពិនិត្យជាក់ស្តែង សូមកុំលាបពណ៌អញ្ចឹង។»

សកម្មជនដីធ្លីរូបនេះបន្តថា៖ «ខ្ញុំសូមឱ្យលោក ឡុង ឌីម៉ង់ បញ្ឈប់នូវការវាយប្រហារខ្ញុំថាមានអ្នកនៅពីក្រោយ តែគាត់គួរងាកមករកដំណោះស្រាយឱ្យពួកខ្ញុំ បានល្អប្រសើរ។ គាត់គួរតែយកចំណោះដឹងមកដោះស្រាយឱ្យវិញ កុំយកចំណោះដឹង មកវាយប្រហារប្រជាជនខ្លួនឯងអញ្ចឹង។»

លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចធ្វើការទាក់ទងសុំប្រតិកម្មបានទេ នៅថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ២០១៤នេះ ដោយទូរស័ព្ទចូលគ្មានការទទួល៕

-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី០៥ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...