បក្ស​សង្រ្គោះ​ជាតិ៖ ស្វាគមន៍​ការ​ចុះ​ចូល របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន

គណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួនស្វាគមន៍ចំពោះសកម្មជន ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានបំណងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។ តែការថ្លែងសារនយោបាយ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាមិនអាចទៅរួច ហើយវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួនស្វាគមន៍ចំពោះសកម្មជន ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានបំណងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។ តែការថ្លែងសារនយោបាយ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាមិនអាចទៅរួច ហើយវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។


លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)

នយោបាយ - «អ្វីដែលសំខាន់នាំឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស គឺសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ មកពី​គណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្រ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ លើទឹកដីខេត្តក្រចេះ។

ប្រធានគណបក្សជំទាស់រូបនេះ ថែមទាំងពន្យល់ទៀតថា អ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា នឹងងាក​មក​គាំទ្រគណបក្សសង្រ្គោះជាតិ ព្រោះពួកអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា មានការឈឺចាប់ និងព្រួយបារម្ភ ចំពោះភាពអយុត្តិធម៌ បញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសង្គម និងជោគវាសនា របស់ប្រទេសកម្ពុជា ក្នុង​ពេល​អនាគត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សូមទស្សនាការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង នៅខេត្តក្រចេះ៖

តែការអត្ថាធិប្បាយរបស់លោកសម រង្ស៊ី ត្រូវបានលោកជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្ស​ប្រជាជនកម្ពុជា​ប្រតិកម្មថា ការសម្រេចចិត្តនយោបាយ ថាគម្បីគាំទ្រគណបក្សនយោបាយណាមួយនោះ គឺជាសិទ្ធិរបស់​សកម្មជន​គាំទ្រគណបក្សប្រជាជនកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ដោយវាមិនអាស្រ័យលើក ការកុហក់បោកប្រាស់​របស់លោក សម រង្ស៊ី នោះទេ។

លោក ជាម យៀប បានលើកឧទាហរណ៍បញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «វាគ្មាន ដែលសកម្មជនគាំទ្រ​របស់គណបក្សប្រជាជនកម្ពុជា ទៅគាំទ្រគណបក្សសង្រ្គោះជាតិ។ ព្រោះសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅក្នុង​តំណែងរបស់គណបក្សប្រជាជនកម្ពុជាមានជាងប្រាំបីពាន់នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ សរុប​ទូទាំងប្រទេសជាងមួយម៉ឺនមួយពាន់នាក់ ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះសល់ជាងពីរពាន់នាក់ទៀត បានទៅលើ​គណបក្ស​សិទ្ធិមនុស្ស គណបក្សសមរង្ស៊ី និងគណបក្សផ្សេងៗទៀត។»

គួរកត់សម្គាល់ថា ការថ្លែងសារនយោបាយរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ គឺបានធ្វើឡើង មុនការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ហើយការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ដែលមានលក្ខណៈអសកល ក៏ត្រូវបាន​គោល​ការណ៍ច្បាប់បោះឆ្នោតកំណត់ថា សមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ ជាអ្នកមានសិទ្ធិបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ៕

-----------------------------------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...