Posts tagged as "Blague"

«ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

«ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណា​ប្រិម​ប្រិយ។ ម្ចាស់ក្សត្រីទាំងបី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើត​របស់​ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។ បុណ្យខួបក្នុងឆ្នាំនេះ នឹងត្រូវធ្វើនៅថ្ងៃស្អែក។ ព្រះរាជា បានឈ្វេងយល់​ដូច្នោះ​ហើយ ទ្រង់ក៏ព្រះរាជទាន ប្រារព្ធពិធីដ៏ធំមួយ ថ្វាយបុត្រីព្រះអង្គ និងផ្ដល់ឱកាស«មាស»ឲ្យម្ចាស់ក្សត្រីទាំងបី ដោយ​មាន​ព្រះរាជឱង្ការថា៖

- យប់ស្អែក ដើម្បីជាអំណោយ ឲ្យដល់បុណ្យខួបរបស់បុត្រីទាំងបី បិតារាជាអនុញ្ញាតឲ្យបុត្រី ឲ្យអញ្ជើញសង្សា​បុត្រមួយ​អង្គៗ​ មកនៅជាមួយ។

លុះយប់ស្អែកឡើង បន្ទាប់ពីបុណ្យខួបកំណើត បានបញ្ចប់ទៅយ៉ាងអធិកអធមរួច ម្ចាស់ក្សត្រីទាំងបី បាននាំសង្សារបស់​ព្រះអង្គ ចូលទៅក្នុងបន្ទប់តែរៀងៗ។ ស្ងាត់បន្តិច ព្រះរាជាបានយាង [...]

«បើសិនជា...» សំណើច​ខ្លីៗ

«បើសិនជា...» សំណើច​ខ្លីៗ

យុវជនម្នាក់ បានប៉ះគ្នាដោយចៃដន្យ ជាមួយយុវតី ស្រស់ស្អាតមួយរូប នៅក្នុងបន្ទប់ទទួលភ្ញៀវ នៃសណ្ឋាគារមួយ។ នៅ​ក្នុង​ពេលប៉ះគ្នានោះ គួយដៃរបស់យុវជន បានជ្រុលទៅបុកសុដន់ របស់យុវតី បង្កឲ្យអ្នកទាំងពីស្រឡាំងកាំង មើលមុខគ្នា​មួយ​ភ្លែត។

យុវជនបានងាក មកនិយាយ យ៉ាងសុភាពរាបសារ ជាមួយនារីរូបស្អាត ដើមទ្រូងបាន វិញថា៖

- ឱ ... បើសិនជាបេះដូងកញ្ញា ទន់ភ្លន់ដូចដើមទ្រូង របស់កញ្ញា... នោះខ្ញុំដឹងថា កញ្ញានឹងអត់ទោសឲ្យខ្ញុំ ជាពុំខាន។

ឃ្លាប្រយោគខាងលើ របស់ប្រុសសង្ហា ធ្វើឲ្យយុវតីដ៏ស៊ិចស៊ី អត់ទ្រាំមិនឆ្លើយតបមិនកើត៖

- បើសិនជា«ប្រដាប់ខាងក្រោម»លោក រឹងខ្លាំង ដូចគួយដៃរបស់លោក... ខ្ញុំជួលបន្ទប់ស្នាក់នៅ លេខ២២១!

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លីៗ

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លីៗ

ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាព​អយុត្តិធម៌​ណាស់។

យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖

- អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់​ទៅ​ឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាច​ទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជា​ស្រែក​ថា អយុត្តិធម៌​ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ជ្រើសរើសរបស់មួយនៅទីនេះ ដើម្បីការពារខ្លួន។

លឺដូច្នោះ ក្លើទាំងបីអរណាស់ ហើយព្រមទទួលល័ក្ខខ័ណ្ឌ របស់ស្ដេចយមបាល។ អ្នកចាប់ផ្ដើមមុនគេ គឺជនជាតិ​អាមេរិកាំង។ [...]

ព្រះ​​អើយ ជួយ​ផង! លើក​ក្រដាស​១​ដុំ​នេះ មិន​រួច​ទេ... (vdo)

ព្រះ​​អើយ ជួយ​ផង! លើក​ក្រដាស​១​ដុំ​នេះ មិន​រួច​ទេ... (vdo)

ការផ្សាយពាណិជ្ជកម្ម ជារឿយៗ ត្រូវ​បង្កឲ្យមានភាពទាក់ទាញអារម្មណ៍។ ប៉ុន្តែសម្រាក់ការទាក់ទាញ នៅក្នុងការ​ផ្សព្វ​ផ្សាយពាណិជ្ជកម្ម ឲ្យក្រដាសជូតតុ (ឬជូតអ្វីផ្សេងៗ) បានធ្វើឡើងនៅក្នុងអត្ថន័យមួយដ៏ពិសេស រហូតធ្វើឲ្យអ្នក​ទស្សនា ទប់មិនផ្ទុះសំណើចមិនបាន។

នោះជាការៀបចំឈុតឆាកសមញ្ញមួយ នៅក្នុងផ្ទះរវាងប្ដីប្រពន្ធពីរនាក់ និងបង្ហាញពីទម្លាប់ដ៏អាក្រក់ របស់មនុស្ស​ប្រុស​ភាគច្រើន៖ នោះគឺបុរសយើង ចូលចិត្តធ្វើអ្វីមិនប្រយ័ត្ន ហើយដល់ទៅពេលធ្វើឲ្យកំពុប ឬធ្វើឲ្យប្រលាក់អ្វីមួយ បុរស​យើង​មិនសូវជាចាប់អាម្មណ៍ នឹងរឿងសំអាតតាមក្រោយនោះទេ។ ម្យ៉ាងទៀត នៅពេលរស់នៅជាប្ដី​ប្រពន្ធ​របៀប​នេះ បុរសៗតែង«អាង»ជានិច្ចថា ខ្លួនមានមនុស្សចាំសំអាតតាមក្រោយ ទើបមិនសូវខ្វល់ ហើយចង់ឈានទៅធ្វើអ្វី តាម​តែ​អំពើចិត្តនោះផង។

នៅចំពោះភាពខ្ជីខ្ជារ និងដើម្បីចង់ឲ្យស្វាមីខ្លួន យល់ពីរឿងសំអាតនេះម្ដង ស្ត្រីជាភរិយា មានវិធីដ៏ពិសេសមួយ ដើម្បីឲ្យ​បុរសជាប្ដីយល់ថា [...]

«យល់​ឬ​នៅ? គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

«យល់​ឬ​នៅ? គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយ​នឹង​បុរស​ចំណាស់ ឲ្យ​ដល់​ដំណាក់​កាល​មួយ ដែល​បុរស​វ័យ​ចំណាស់​អាច​នឹង​ទ្រាំ​ទ្រ​មិន​បាន ឬ​ពាក្យ​ខ្មែរ​ហៅ​ថា«ដំណាក់​កាល​ស្លាប់​លើ​បង្គង» ដើម្បី​ឲ្យ​នាង​អាច​នឹង​ក្ដោប​ក្ដាប់​បានភ្លាមៗ​ នូវ​មរតក​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ របស់​តា​ចាស់។

នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ អ្វីៗ​បាន​ដំណើរ​ការ​ទៅ​ដូច​ការ​គ្រោង​ទុក និង​មាន​សភាព​យ៉ាង​សម្បើម​ដៃ ព្រោះ​ជា​អាពាហ៍​ពិពាហ៍​របស់​មហា​សេដ្ឋី។ មនុស្ស​អ្នក​មាន​មុខ​មាន​មាត់​ជា​ច្រើន​នាក់ បាន​ចូល​រួម​ផ្ដល់​កិត្តិយស និង​សេរី​សួស្ដី​ដល់​គូរ​ស្វាមី​ភរិយា​ថ្មី​នេះ។ រីឯ​សាមី​ខ្លួន​ជា​ភរិយា​វិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...