ព្រះ​​អើយ ជួយ​ផង! លើក​ក្រដាស​១​ដុំ​នេះ មិន​រួច​ទេ... (vdo)

ចង់ស្វែងរកស្នាមញញឹម នៅដើមសប្ដាហ៍នេះឬ? វីដេអូផ្សាយពាណិជ្ជកម្មនេះ នឹងជួយឲ្យអ្នកផ្ទុះសំណើច ដោយមិនដឹងខ្លួន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២២ កុម្ភៈ ២០១៥។
  • កែប្រែចុងក្រោយ: February 23, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្សាយពាណិជ្ជកម្ម ជារឿយៗ ត្រូវ​បង្កឲ្យមានភាពទាក់ទាញអារម្មណ៍។ ប៉ុន្តែសម្រាក់ការទាក់ទាញ នៅក្នុងការ​ផ្សព្វ​ផ្សាយពាណិជ្ជកម្ម ឲ្យក្រដាសជូតតុ (ឬជូតអ្វីផ្សេងៗ) បានធ្វើឡើងនៅក្នុងអត្ថន័យមួយដ៏ពិសេស រហូតធ្វើឲ្យអ្នក​ទស្សនា ទប់មិនផ្ទុះសំណើចមិនបាន។

នោះជាការៀបចំឈុតឆាកសមញ្ញមួយ នៅក្នុងផ្ទះរវាងប្ដីប្រពន្ធពីរនាក់ និងបង្ហាញពីទម្លាប់ដ៏អាក្រក់ របស់មនុស្ស​ប្រុស​ភាគច្រើន៖ នោះគឺបុរសយើង ចូលចិត្តធ្វើអ្វីមិនប្រយ័ត្ន ហើយដល់ទៅពេលធ្វើឲ្យកំពុប ឬធ្វើឲ្យប្រលាក់អ្វីមួយ បុរស​យើង​មិនសូវជាចាប់អាម្មណ៍ នឹងរឿងសំអាតតាមក្រោយនោះទេ។ ម្យ៉ាងទៀត នៅពេលរស់នៅជាប្ដី​ប្រពន្ធ​របៀប​នេះ បុរសៗតែង«អាង»ជានិច្ចថា ខ្លួនមានមនុស្សចាំសំអាតតាមក្រោយ ទើបមិនសូវខ្វល់ ហើយចង់ឈានទៅធ្វើអ្វី តាម​តែ​អំពើចិត្តនោះផង។

នៅចំពោះភាពខ្ជីខ្ជារ និងដើម្បីចង់ឲ្យស្វាមីខ្លួន យល់ពីរឿងសំអាតនេះម្ដង ស្ត្រីជាភរិយា មានវិធីដ៏ពិសេសមួយ ដើម្បីឲ្យ​បុរសជាប្ដីយល់ថា «ការងារមិនធ្ងន់ទេ ហើយក្រដាសសំអាតក៏មិនធ្ងន់ដែរ»។ តែដើម្បីកុំឲ្យរងចាំយូរ សូមទស្សនាវីដេអូ​ពាណិជ្ជកម្មដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...