«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លីៗ

«តម្រង់ជួរ និងបញ្ហា» រឿងខ្លី សម្រាប់មនុស្សគ្រប់វ័យអាន។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លីៗ
បុរសពីរនាក់ ជជែកគ្នា នៅក្រោមការធ្លាក់ព្រឹល។ (រូបត្លុក Côté)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 15, 2018
  • ប្រធានបទ: រឿងខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរតម្រង់ជួរ ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖

- ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ... តែមិនឃើញកម្រើកអី ប៉ុន្មានសោះ!

មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖

- តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?
- អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?
- មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។

បុរសបានដើរចេញទៅ... តែប៉ុន្មាននាទី​ក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង បានសួរឡើងថា៖

- យ៉ាងម៉េចទៅ បានទាត់សមមិត្តអគ្គលេខារួចហើយ មែនទេ? ប្រហែលជាអ្នកឯង បានធូរចិត្តហើយ។
- ទេ ខ្ញុំកាន់តែមួរម៉ៅ...
- ហេតុអ្វី? ព្រោះមាននគរបាល នៅឈរយាមជុំវិញ និងហាមមិនឲ្យអ្នកឯង ចូលទៅទាត់សមមិត្តអគ្គលេខាឬ?
- ទេ! ខ្ញុំកាន់តែមួរម៉ៅ ព្រោះនៅខាងមុខការិយាល័យ របស់សមមិត្តអគ្គលេខា មានការតម្រង់ជួរ រង់ចាំចូលទាត់សមមិត្តអគ្គលេខា វែងជាងនេះ៥ដង!
- ... !!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...