បួន​ប្រទេស​ចាប់​គ្រឿង​ញៀន មាន​តម្លៃ​ប្រមាណ​ជា​៤០០​លាន​ដុល្លា

យុទ្ធនាការអន្តរជាតិមួយ ដែលត្រូវបានដឹកនាំធ្វើ ក្នុងអំឡុងពីរខែកន្លងមកនេះ នៅតាមបណ្ដោយទន្លេមេគង្គនោះ បាន​អនុញ្ញាតឲ្យគេចាប់បានគ្រឿងញៀនខុសច្បាប់ជាច្រើន ដែលមានតម្លៃប្រមាណជា៤០០លានដុល្លាអាមេរិក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុទ្ធនាការអន្តរជាតិមួយ ដែលត្រូវបានដឹកនាំធ្វើ ក្នុងអំឡុងពីរខែកន្លងមកនេះ នៅតាមបណ្ដោយទន្លេមេគង្គនោះ បាន​អនុញ្ញាតឲ្យគេចាប់បានគ្រឿងញៀនខុសច្បាប់ជាច្រើន ដែលមានតម្លៃប្រមាណជា៤០០លានដុល្លាអាមេរិក។


តំបន់ត្រីកោណមាស ច្រកចូលពីខាងប្រទេសថៃ។

អាជ្ញាធរចិន ឡាវ ភូមា និងថៃ បានរួមសហការគ្នា ចូលរួមធ្វើយុទ្ធនាការដ៏សម្បើមនេះ ដែលនាំទៅដល់ការចាប់ខ្លួនជន​សង្ស័យប្រមាណជា ២៥៣០នាក់ និងដកហូតគ្រឿងញៀន ដែលមានទម្ងន់ប្រមាណជា ១០តោន និងសម្ភារះវត្ថុតាងផ្សេង​ទៀត ដែលមានតម្លៃប្រមាណជា៣,៦លានដុល្លា។

ប្រទេសទាំងបួនធ្លាប់បានធ្វើការត្រួតពិនិត្យ ក្នុងតំបន់ជុំវិញទន្លេមេគង្គ នៅចុងឆ្នាំ២០១១ម្ដងហើយ បន្ទាប់ពីមានការសម្លាប់​ទាហានចិន១៣នាក់ នៅក្នុងតំបន់ត្រីកោណមាស។

អ្នកទទួលខុសត្រូវចិនម្នាក់បានអះអាងថា ៧០ភាគរយនៃគ្រឿងញៀន ដែលបានរកឃើញនៅក្នុងប្រទេសចិន មានប្រភព​មកពីតំបន់ត្រីកោណមាស។

ការផលិតថ្នាំ មេថាមហ្វេតាមីន (méthamphétamine) ទំនងមានកម្លាំងកើនឡើងខ្លាំងនៅក្នុងតំបន់នេះ ខណៈពេល​ដែល​កម្លាំងមានសមត្ថកិច្ច បង្កើនល្បឿនក្នុងយុទ្ធនាការប្រកបដោយជោគជ័យ ប្រយុទ្ធប្រឆាំងទល់នឹងគ្រឿងញៀនប្រភេទ អូភីជម (opium) និងម្សៅ ហេរ៉ូអីន (héroïne)។

ប្រទេសទាំងបួន ក៏បានធ្វើការប្រយុទ្ធប្រឆាំងផងដែរ ទល់នឹងវប្បធម៌ដាំរុក្ខជាតិ ជាប្រភពថ្នាំញៀនទាំងឡាយ នៅតំបន់​ត្រីកោណមាស ដែលមានទីតាំងនៅផ្នែកខាងជើងនៃប្រទេសឡាវ និងប្រទេសភូមា៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...