ឡាវ​​សាងសង់ ទំនប់​វារីអគ្គិសនី​របស់​ខ្លួន លើ​ទន្លេ​មេគង្គ

ប្រទេសឡាវ នឹងចាប់ផ្ដើមសាងសង់ នៅលើទន្លេមេគង្គ នូវទំនប់ទឹកដ៏ចម្រូងចម្រាស់ ដែលត្រូវបានផ្អាកទុកតាំងពី មួយ​ឆ្នាំ​កន្លះមកហើយ។ នេះជាការអោយដឹងរបស់ រដ្ឋមន្ត្រីដែលទទួលបន្ទុក លើគម្រោង កាលពីថ្ងៃទី៥វិច្ឆិកា ដោយបានបញ្ជាក់​ថា គម្រោងបានត្រូវកែសម្រួល ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភទាំងឡាយ របស់ប្រទេសជាប់ព្រំប្រទល់។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: November 07, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសឡាវ ចាប់ផ្ដើមសាងសង់ នៅលើទន្លេមេគង្គ នូវទំនប់ទឹកដ៏ចម្រូងចម្រាស់ ដែលត្រូវបានផ្អាកទុកតាំងពី មួយ​ឆ្នាំ​កន្លះមកហើយ។ នេះជាការអោយដឹងរបស់ រដ្ឋមន្ត្រីដែលទទួលបន្ទុកលើគម្រោង កាលពីថ្ងៃទី៥វិច្ឆិកា ដោយបានបញ្ជាក់​ថា គម្រោងបានត្រូវកែសម្រួល ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភទាំងឡាយ របស់ប្រទេសជាប់ព្រំប្រទល់។


ទិដ្ឋភាពទន្លេមេគង្គ នៅស្សាយ៉ាបូរី ប្រទេសឡាវ។

អនុរដ្ឋមន្ត្រីឡាវ ទទួលបន្ទុកខាងថាមពល លោក វិរះផន វីរវង្ស (Viraphonh Viravong) បានថ្លែងថា​ «ក្រោយរយះពេល​ពីរឆ្នាំ នៃការត្រៀមបំរុងតំបន់នៅជុំវិញ សំណង់នេះ រដ្ឋាភិបាលបានរៀបចំពិធីមួយ នៅថ្ងៃទី០៧តុលា ហើយយើងនឹង​ចាប់ផ្ដើមការងារសាងសង់ទំនប់ទឹក នៅក្រោយពេលពិធីនោះ។»

សំណង់វារីអគ្គិសនី ស្សាយ៉ាបូរី (Xayaburi) គម្រោងដែលត្រូវចំណាយទឹកប្រាក់ដល់ទៅ ៣,៨កោដដុល្លាអាមេរិក និង​ដែល​ដឹកនាំដោយ ក្រុមហុនថៃមួយ (CH Karnchang groupe) បានបង្កើតអោយមានភាពមិនចុះសម្រុងគ្នា តាំងពីច្រើន​ខែមក​ហើយ រវាងប្រទេសជិតខាង ដែលមានទន្លេនេះហូរកាត់។ គណកម្មាធិការតំបន់ នៃទន្លេមេគង្គ (វឿតណាម កម្ពុជា ថៃ និង​ឡាវ) បានផ្អាកគម្រោងនេះ តាំងពីខែឧសភាពឆ្នាំ២០១១។ ប្រទេសវៀតណាម និងកម្ពុជា បារម្ភជាពិសេសថា គម្រោងនេះ​នឹងប៉ះពាល់ដល់ ជង្រុកត្រី និងបង្កើតអោយមានភាពស្ងួតហួតហែង ដល់តំបន់ជាដៃខ្នែង របស់ទន្លេមេគង្គ។

និមិត្តរូប នៃហនិភ័យ ដែលមានទៅលើទន្លេ

គម្រោងនេះ ត្រូវបានគេកែតម្រូងជាច្រើនដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងរាលការព្រួយបារម្ភទាំងនេះ ហើយ​ការ​សាងសង់របស់វា នឹងគ្រោងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។ លោក វិរះផន វីរវង្ស បានបន្ថែមយ៉ាងដូច្នេះថា «យើងបាន​សម្របសម្រួល ភាពលំអិតខ្លះនៃគម្រោងនេះ នៅក្នុងក្ដីសង្ឃឹមថា​ នឹងអាចធានាដល់ប្រទេសភូមផងរបងជាមួយ។ (...) យើងបានពន្យល់យ៉ាងច្បាស់ថា យើងបានកែលម្អគម្រោងនេះ ដែលមានផលប៉ះពាល់ យ៉ាងតិចតួចបំផុត ទៅលើ​បរិស្ថាន។»

តែទោះជាយ៉ាងណាក៏ដោយ ក៏គម្រោងសំណង់ វារីអគ្គិសនី ស្សាយ៉ាបូរី (Xayaburi) ក្នុងផ្នែកខាងពាយ័ព្យនៃប្រទេស ចម្ងាយប្រមាណជា៣៥០គម ខាងជើងទីក្រុងវៀងច័ន្ទ  វាបានក្លាយជានិមិត្តរូបនៃហនិភ័យមួយ ដែលត្រូវតែមាន ទៅ​លើ​ទន្លេ ហើយបានប៉ះពាល់យ៉ាងខ្លាំង ទៅលើប្រទេសពីរប៉ែកខាងក្រោម កម្ពុជា​និងវៀតណាម។ ក្រុមអ្នកការពារ​បរិស្ថាន​ទាំងឡាយ បានបរិហាថា សំណង់វារីអគ្គិសនី ដែលមានកម្លាំង ១ ២៦០មេហ្គាវ៉ាត់នេះ នឹងបង្កភាពមហន្ដរាយ ទៅដល់បណ្ដាជន​រស់នៅ​ប្រមាណជា ៦០លាននាក់ ដែលរស់អាស្រ័យជាមួយនឹងទន្លេ សម្រាប់ជាមធ្យោបាយ​ដឹកជញ្ជូន សម្រាប់​ចំណី​អាហារ និង​ដំណើរដើរទៅមុខនៃសេដ្ឋកិច្ច។

សូមបញ្ជាក់ថាគម្រោងសាងសង់នេះ ទទួលការគាំទ្រហិរញ្ញវត្ថុ ពីប្រទេសថៃ ជាមួយនឹងកិច្ចសន្យាទទួលបានការផ្គត់ផ្គង់ ថាមពលដែលផលិតបាន ទៅអោយប្រទេសនេះ៕

---------------------------------------------------------------------
ដោយ ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េ
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...