អាស៊ីអាគ្នេយ៍​កំពុង​ចាំ លោកប្រធានាធិបតី អូបាម៉ា ​ ជាប់​ឆ្នោត​​សារ​ជា​ថ្មី

សំរាប់ដំណើរទស្សកិច្ច ទៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីបានជាប់ឆ្នោតសារជាថ្មី លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងត្រូវធ្វើដំណើរទៅ តំបន់ អាស៊ីប៉ែកអាគ្នេយ៍ ពោលគឺទៅកាន់រាជធានីភ្នំពេញ រាជធានីរបស់ប្រទេសកម្ពុជា ដើម្បីចូលរួម​ក្នុង​ជំនួបកំពូល របស់អាស៊ាន និងជំនួបកំពូលមួយទៀត ជាមួយនឹងប្រទេសមកពីតំបន់អាស៊ីខាងកើត ចាប់ពីថ្ងៃទី ១៨ ដល់​ថ្ងៃទី ២១វិច្ឆិកាខាងមុខ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបកំពូល របស់សមាគម ប្រជាជាតិអាស៊ី-អាគ្នេយ៍ ដែលគ្រោងធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ វិច្ឆិកា នៅកម្ពុជា នឹងត្រូវគេ​រំពឹង​ថា នឹងរងចាំងដំណើរមកចូលរួម របស់លោកប្រធានាធិបតីអាមេរិក ជាប់ឆ្នោតសារជាថ្មី លោកបារ៉ាក់ អូបាម៉ា។


លោកបារ៉ាក់ អូបាម៉ា និងគ្រួសាររបស់លោក ក្នុងសាលជួបប្រជុំដ៏ធំ នៅទីក្រុងឈីកាហ្គោ ពេលបានជាប់ឆ្នោតជាថ្មី។

សំរាប់ដំណើរទស្សកិច្ច ទៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីបានជាប់ឆ្នោតសារជាថ្មី លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងត្រូវធ្វើដំណើរទៅ តំបន់ អាស៊ីប៉ែកអាគ្នេយ៍ ពោលគឺទៅកាន់រាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា ដើម្បីចូលរួម​ក្នុង​ជំនួបកំពូល របស់អាស៊ាន និងជំនួបកំពូលមួយទៀត ជាមួយនឹងប្រទេសមកពីតំបន់អាស៊ីខាងកើត ចាប់ពីថ្ងៃទី ១៨ ដល់​ថ្ងៃទី ២១វិច្ឆិកាខាងមុខ។ ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់រួចហើយ ហើយក៏ជាការទន្ទឹងរងចាំប្រកបដោយក្ដីសង្ឃឹមរបស់ ប្រជាពលរដ្ឋជនរងគ្រោះកម្ពុជា ដោយសារជម្លោះដីធ្លី ផ្ទះសម្បែង ក្នុងប្រទេសនេះ ដែលចេះតែរីកធំឡើងតាំងពីជាង ១០ឆ្នាំ​មកហើយនោះដែរ។

បណ្ដាជនរងគ្រោះកម្ពុជា ប្រមាណជា១០០នាក់ បានដាក់ញាតិមួយ ទៅកាន់ស្ថានទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៤វិច្ឆិកា ស្នើសុំអោយលោកប្រធានាធិបតី អូបាម៉ា លើក«យកមកជជែក នូវបញ្ហាដីធ្លី និងកំណែ​ទម្រង់ នៃនយោបាយសម្បទានដីធី»។ នេះជារបាយការណ៍មួយ សរសេរដោយ កាសែតប្រចាំថ្ងៃនៅក្នុងស្រុក​ ជាភាសា​អង់គ្លេស ឌឺ ខេមបូឌៀ ដេលី។ កាសែតបានបន្ថែមថា «ការទាមទារនេះ បានធ្លាក់មក នៅក្រោយពេលដែល សេចក្ដី​សម្រេច​របស់ សភាអ៊ឺរ៉ុប កាលពីខែមុន បានចោទប្រកាន់ទៅលើ កិច្ចសម្បទានសេដ្ឋកិច្ច នៃដីធ្លី ផ្ដល់ទៅអោយ ឧស្សាហកម្ម​តាម​បែបចំណីអាហារ ថាបានបង្ខំបណ្ដាជនកម្ពុជា ប្រមាណជា ៤០០ ០០០គ្រួសារ អោយចេញពីដីធ្លីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងរយះពេលដប់ឆ្នាំចុងក្រោយនេះ។»

នាយកទស្សនាវដ្ដីមួយរបស់ភូមា ឈ្មោះ ឌឺ អ៊ៀរ៉ាវ៉ាឌី (The Irrawaddy) គឺលោក អ៊ុង ស៊ាវ (Aung Zaw) បាននិយាយ​អោយដឹងថា លោកបារ៉ាក់ អូបាម៉ា នឹងអាចធ្វើដំណើរទៅកាន់ ប្រទេសភូមា នៅក្រោយពីប្រទេសកម្ពុជា ដែលនៅទីនោះ លោកអូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកលើកដំបូងគេ ដែលបានដាក់ជើង ជាន់ដីប្រទេសនេះ​តាំងពីជាង​​ ៥០ឆ្នាំ​មកហើយ។ នាយកទស្សនាវដ្ដីភូមារូបនេះ បានបញ្ជាក់ថា «ទោះជាយ៉ាងណាក៏ដោយ ក៏យុទ្ធសាស្រ្តរបស់លោកអូបាម៉ា ក្នុងការប្រើប្រាស់ភូមា ជាមូលដ្ឋានមួយនៅអាស៊ី នឹងត្រូវបានគេតាមដាន យ៉ាងយកចិត្តទុកដាក់ នៅអាស៊ី-អាគ្នេយ៍។ ប្រទេសជាច្រើននៅក្នុងតំបន់នេះ ចង់ទប់ស្កាត់ ការរីករាលដាលឥទ្ធិពល របស់ប្រទេសចិន ហើយនេះ អាចធ្វើអោយ​ទីក្រុង​វ៉ាស៊ីនតោន សប្បាយចិត្ត។»

សព្វថ្ងៃ ប្រទេសចិន ជាដៃគូរយ៉ាងសំខាន់ របស់ប្រទេសភូមា ហើយបានដាក់ទុនវិនិយោគ ប្រមាណជា ១៥កោដដុល្លា កាលពីឆ្នាំកន្លងទៅ នៅក្នុងប្រទេសនេះ។ តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុង នៃព្យីដូ (ទីក្រុងរបស់ភូមា) បានត្រឡប់​មក​ជជែក​គ្នាវិញ បន្ទាប់ពីបានអាក់ខានមួយរយះ ក្នុងរបបយោធាផ្ដាច់ការ ដែលជាសញ្ញានៃការចូលជិតគ្នាដ៏ខ្លាំងមួយ។ សូមបញ្ជាក់ថា កងទ័ពនៃប្រទេសភូមា នឹងចូលរួម នៅក្នុងសមយុទ្ធ កូប្រា (Cobra ឬពស់វែក) ដែលដឹកនាំដោយ ប្រទេសថៃ និងកងទ័ព​អាមេរិក។ នាយកទស្សនាវដ្ដី លោក អ៊ុង ស៊ាវ បានសង្កត់ធ្ងន់ថា «ទីក្រុងប៉េកាំង ដែលជាអ្នកផ្ដល់អាវុធដ៏សំខាន់របស់ភូមា កំពុងសង្កេតមើលយ៉ាងយកចិត្តទុកដាក់ ពីចំណងទាក់ទង រវាងកងទ័ពអាមេរិកាំង និងភូមានេះ។ (...) នៅក្នុងអតីតកាល​កន្លងមក ចិនតែងតែប្រើប្រាស់សិទ្ធជំទាស់វេតូ នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដើម្បីការពាររបប​យោធា​ផ្ដាច់ការ ទល់នឹងការដាក់ទណ្ឌកម្មផ្សេងទាំងឡាយ។ បើនិយាយអោយស្រួលស្ដាប់ ចិនកំពុងគិតថា ថ្ងៃនេះភូមាដល់ពេល​ត្រូវសងចិនវិញហើយ៕»

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...