ឆ្កែដែលធំជាងគេក្នុងលោក បានស្លាប់ហើយ... (vdo)
Loading...
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 14, 2014
- ប្រធានបទ: ឯកត្តកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មាន Kalamazoo Gazette ក្នុងរដ្ឋ មីឈីហ្គែន (ភាគខាងជើងអាមេរិក) បានរាយការណ៍កាលពីថ្ងៃសុក្រទី១២ ខែកញ្ញានេះថា ពូជឆ្កែដែលធំជាងគេក្នុងពិភពលោក មានទំងន់៧៩គីឡូក្រាម សម្បុងពណ៌ត្នោតចាស់ កំពស់១,១០ម៉ែត្រ បើវាឈរជើងបួន ឬកំពស់នឹងឡើងទ្វេជាពីរ បើវាឈរជើងពីរខាងក្រោយ បានស្លាប់់ដោយភាព«ជរា»ខ្លាំង របស់វា។
ម្ចាស់របស់វា បានថ្លែងរៀបរាប់ថា ហ្សីស (Zeus) បានស្លាប់កាលពីសប្ដាហ៍កន្លងទៅ ដោយបន្សល់ទុកនូវភាពសោកសោយ ដល់លោកយ៉ាងខ្លាំងក្រៃលែង។ លោកថា បើសិនជា ហ្សីស មិនមានរឿងអ្វីកើតឡើងទេ វានឹងត្រូវធ្វើខួបអាយុ៦ឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ...
ម្ចាស់របស់ ហ្សីស បានរំលឹកប្រាប់អ្នកសារព័ត៌មាន ពីអនុស្សាវរីយ៍របស់លោក ជាមួយ ហ្សីស ជាពិសេសនៅពេលដែលលោកបណ្ដើរ ហ្សីស នៅតាមដងផ្លូវ ហើយអ្នកផងតែងដណ្ដឹងសួរលោក របៀបចំអន់ដាក់ ហ្សីស ថា «តើវាជាឆ្កែ ឬវាជាសេះ?»៕