ជិះ​​ក្ដា​រអិល​លើ​ផ្ទៃ​ទឹក​ខាង​លើ តែ​ខាង​ក្រោម... មាន​ត្រី​«ឆ្លាម»!

លេងទឹកសមុទ្រនៅខាងលើ ដោយមានអម ដោយត្រី«ឆ្លាម» នៅខាងក្រោម... តើលោកអ្នក ចង់ភ្លក្សរសជាតិនេះឬទេ?
សកម្មភាពជិះក្ដារអិលខាងលើ តែនៅខាងក្រោម មានត្រីឆ្លាមមួយក្បាល ហែលទៅមកយ៉ាងសង្ហា។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 04, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឆកសមុទ្រ នៃក្រុង «Huntington Beach» របស់រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បុរសជាក្លើពីរនាក់នេះ បាននាំគ្នាជិះក្ដារអិលលើផ្ទៃទឹក (paddleboard) ដែលទំនងជាធម្មតា ដូចជាគ្មានរឿងអ្វីដូច្នេះ។ ប៉ុន្តែបើ​ទស្សនាវីដេអូនេះ មួយភ្លែតទៀត លោកអ្នកនឹងដឹងថា នៅខាងក្រោមមានត្រី«ឆ្លាម»ពណ៌ស មួយក្បាល កំពុង​ហែលក្រវិលទៅមក ដែលដូចជា មានទម្លាប់មកតំបន់នេះ ញឹកញាប់។

តាមពិតទៅប្រភេទត្រីឆ្លាម ពណ៌សនេះ មិនមែនជាត្រីឆ្លាមដ៏សាហាវ ឃើញអ្វីត្របាក់ណ្នឹងនោះទេ។ ហើយ​ត្រីឆ្លាមមួយក្បាលនេះ ក៏មិនជាធំអ្វីណាស់ណាដែរ។ ដូច្នេះ ចំណីរបស់វាដែលវាបានស៊ីរួច ដូចជាត្រីតូចៗ​ ឬ​សត្វ​សមុទ្រផ្សេង​ទៀត នៅក្នុងសមុទ្រ អាចនឹងឲ្យវាឆ្អែត ពេញពោះបាត់ទៅហើយ។

យ៉ាងណាក៏ដោយ គេមិនគួរទុកចិត្តវាខ្លាំងពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ មកឲ្យមនុស្សបានគ្រប់​ពេល។ ម្យ៉ាងទៀត បុរសក្លើទាំងពីរនាក់ខាងលើ បើទោះជាមើលទៅ ឃើញដូចជាធម្មតា មិនភ័យខ្លាចអ្វីនោះ ប៉ុន្តែ​ក៏មិន​ហ៊ាន ធ្វើឲ្យក្ដារំអិល​លើផ្ទៃទឹករបស់ខ្លួន រង្គើខ្លាំងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...