Posts tagged as "Wayne Rooney"

វ៉ែន រ៉ូនី ច្រឡោត​ពេល​លឺ​គ្រូ​បង្វឹក​ថា ខ្លួន​ជា​ជម្រើស​ទី​២

វ៉ែន រ៉ូនី ច្រឡោត​ពេល​លឺ​គ្រូ​បង្វឹក​ថា ខ្លួន​ជា​ជម្រើស​ទី​២

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) បានខឹងច្រឡោតយ៉ាងខ្លាំង ខណៈដែលលឺសម្តីរបស់​គ្រូបង្វឹក​ម៉ែនឆេស្ទើ យូណៃធីត(Manchester United) ថ្មី និយាយថា គាត់អាចជាជម្រើសដ៏ល្អមួយ បន្ទាប់ពីខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) នៅក្នុងរដូវកាលនេះ។


ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ៉ែន រ៉ូនី មិនសូវសប្បាយចិត្តនៅម៉ែនឆេស្ទើ យូណៃធីត។

ស្ថានីយទូរទស្សន៏ស្កាយស្ពត (Sky Sports) បានដកស្រង់ផ្សាយ កាលពីថ្ងៃអង្គារ៏ថា រ៉ូនី «ខឹងច្រឡោត និងច្រឡំ» ពេល​លឺ​សម្តីរបស់គ្រូបង្វឹករបស់គាត់ លោកដេវីដ ម៉យ (David Moyes) បាននិយាយនៅក្នុងសន្និសិតកាសែតមួយ។

ទោះបីជាយ៉ាងណា អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) បាននិយាយរួចហើយថា ខ្សែប្រយុទ្ធរូបនេះ មិនមែន​សម្រាប់​លក់នោះទេ។ [...]

អេដិន ហាស្ស៊ាដ ថា​គាត់​ស្វាគមន៏ បើ​វ៉ែន រ៉ូនីទៅ​ក្រុម​ឆែលស៊ី

អេដិន ហាស្ស៊ាដ ថា​គាត់​ស្វាគមន៏ បើ​វ៉ែន រ៉ូនីទៅ​ក្រុម​ឆែលស៊ី

ខ្សែបម្រើអេដិន ហាស្ស៊ាដ (Eden Hazard) និយាយថា កីឡាករវ៉ែន រ៉ូនី (Wayne Rooney) នឹងក្លាយជា «ការទិញចូលដ៏ល្អ​បំផុតមួយ» សម្រាប់ក្រុមឆែលស៊ី (Chelsea) ហើយគាត់នឹងស្វាគមន៏ បើរ៉ូនី ពិតជាមកកាន់កីឡាដ្ឋាន ស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) មែន។


កីឡាករ វ៉ែន រ៉ូនី (ខាងឆ្វេង) និងកីឡាករ អេដិន ហាស្ស៊ាដ ក្នុងការជួបប្រកួតរវាងមែនឆេស្ទើរ យូណាយធីត និងឆែលស៊ី កន្លងមក។ (រូបថត football365.com)

រ៉ូនី បានចាកចេញពីទីក្រុងបាងកក ទៅកាន់ប្រទេសអង់គ្លេសវិញ កាលពីសប្តាហ៏មុន បន្ទាប់ពីមានរបួសសរសៃរ​ពួរគន្លាក់​ជើង ដែលធ្វើឲ្យគាត់មិនអាចបន្តជួយក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការប្រកួតមិត្តភាពនៅ​តំបន់​អាស៊ី និងអូស្ត្រាលីបាន។

គ្រូបង្វឹកម៉ែនញូ លោកដេវីដ [...]

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

ខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) នឹងឡើង​យន្តហោះ​ចាកចេញពីទីក្រុងបាងកក ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ នៅថ្ងៃសុក្រនេះ ដោយសារតែគាត់មានរបួស។


កីឡាករខ្សែប្រយុទ្ធ វ៉ែន រ៉ូនី របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Scanpix )

រយះពេលមួយថ្ងៃ បន្ទាប់ពីមកដល់ទីក្រុងបាងកកប្រទេសថៃ ក្លិបម៉ែនញូបានប្រាប់ឲ្យដឹងថារ៉ូនី បានរងរបួស​សរសៃរពួរ​គន្លាក់ជើង នៅកំឡុងពេលហ្វឹកហាត់។

ក្លិបម្ចាស់ជើងឯកព្រីមែលីក (Premier League) បានប្រកាសនៅលើគេហទំព័ររបស់ក្លិបថា៖ «វាជារឿងគួរ​ឲ្យសោកស្តាយ​មួយ ព្រោះគាត់នឹងមិនអាចចូលលេងបាន រហូតដល់រយះពេល១ខែ។»

បញ្ហារបួសនេះ ធ្វើឲ្យរ៉ូនីកាន់តែមានភាពស្ងប់ស្ងាត់បន្ថែមទៀត [...]

ដេវីដ ម៉យ៖ វែន រ៉ូនី មិន​មែន​សម្រាប់​លក់​នោះ​ទេ

ដេវីដ ម៉យ៖ វែន រ៉ូនី មិន​មែន​សម្រាប់​លក់​នោះ​ទេ

គ្រូបង្វឹកថ្មីក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានចាប់​ផ្តើមទំព័រសករាជថ្មីជាមួយនឹងក្រុម ដោយនិយាយថា ខ្សែប្រយុទ្ធវ៉ែន រ៉ូនី (Wayne Rooney) មិនមែនសម្រាប់លក់នោះទេ។


កីឡាករ វ៉ែន រ៉ូនី សប្បាយរីករាយ ក្រោយពីបានទាត់បាល ចូលទីគូរប្រកួត។

កាលពីថ្ងៃសុក្រ លោកដេវីដ ម៉យ បានបង្ហាញខ្លួនជាសាធារណៈផ្លូវការលើកដំបូង បើគិតចាប់តាំងពីគាត់​ចូលមក​ជំនួស​ដំណែងលោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ខណៈដែល​អនាគតរបស់រ៉ូនី ជាប្រធានបទដ៏ក្តៅគគុកមួយ ដែលអ្នកគាំទ្ររ៉ាប់លាននាក់ កំពុងតែចង់ដឹង។

អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) រូបនេះ បាននិយាយយ៉ាងម៉ឹងម៉ាត់ច្បាស់ៗថា៖ «វ៉ែន [...]

ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

កីឡាករវ័យក្មេងថ្មី របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បាននិយាយថា វាជាសុបិន្តមួយ ដែលបានលេង​ជាមួយនឹងកីឡាករវ៉ែន រ៉ូនី (Wayne Rooney) ហើយគាត់បន្តថា ចង់ឲ្យខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅចូលរួមជាមួយគាត់ នៅប្រទេសអេស្ប៉ាញ។


កីឡាករ ណឺម៉ា ជួបជាមួយកីឡាករវ៉ែន រ៉ូនី ហើយបបួលឲ្យទៅបាសឺឡូណាជាមួយខ្លួន។ (រូបថត football365.com)

កីឡាករអន្តរជាតិអង់គ្លេស រ៉ូនី ដែលនៅមានកិច្ចសន្យា២ឆ្នាំទៀតជាមួយក្រុមម៉ែនញូនោះ បានដាក់សំណើរមួយ សុំចាក​ចេញពីក្រុមកាលពីចុងរដូវកាលមុន ហើយបច្ចុប្បន្នកំពុងតែមានក្លិបជាច្រើនទាក់ទង ក្នុងនោះមានដូចជាក្រុមបាសេឡូណា, រៀលម៉ាឌ្រីដ (Real Madrid), ឆែលស៊ី (Chelsea) និងក្រុមកាំភ្លើងធំអាសិណល (Arsenal)។

កាសែតអង់គ្លេសសាន់ដេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...