សំនុំរឿងឈូក បណ្ឌិត៖ មតិ​សង្ស័យ​លើ​សវនាការ «ជាអសាធារណៈ»

សវនាការជាអសាធារណៈជាអ្វី? ច្បាប់បានអនុញ្ញាតឲ្យមាន «សវនាការអសាធារណៈ» ឬសវនាការជាសម្ងាត់ មានអាថ៌កំបាំង ដោយសារតែសំនុំរឿង មានពាក់ពន័្ធនឹងអនីតិជន ពាក់ពន័្ធនឹងកេរ្តិ៍ខ្មាសបុគ្គល ឬពាក់ពន័្ធនឹងកិច្ចការសម្ងាត់របស់ជាតិ។ ចុះករណីលោក ឈូក បណ្ឌិត ដែលជាប់ចោទនឹងបទឧក្រិដ្ឋ ដែលសាធារណៈជនបានដឹងឭ ហេតុអ្វីក៏ត្រូវធ្វើជា«អសាធារណៈ»? ក្នុងសវនាការជាអសាធារណៈ អាចមានវត្តមាន ជនរងគ្រោះ មេធាវីជនរងគ្រោះ ជនជាប់ចោទ មេធាវីជនជាប់ចោទ និងសាក្សីដែលអនុញាតិឲ្យចូលបាន លុះណាតែមានបញ្ជា ពីប្រធាននៃអង្គជំនុំជំរះ។ ផ្ទុយមកវិញ «ជនទាំងឡាយណា ដែលមិនពាក់ព័ន្ធក្នុងរឿងក្តី មិនត្រូវបានអនុញាតិឲ្យដឹងឭឡើយ»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សវនាការ«ជាអសាធារណៈ» លើសំណុំរឿងរបស់លោក ឈូក បណ្ឌិត អតីតបុគ្គលសាធារណៈ ដែលបានជាប់ចោទ ថាបានលើកកាំភ្លើងបាញ់កម្មការិនី នៅកណ្ដាលចំណោមមនុស្សជាច្រើននោះ កំពុងត្រូវបានក្រុមអ្នកសង្កេតការ រិះគន់ ពីភាពមិន​ប្រក្រតី និងអាចមានការគំរាមកំហែង ដោយប្រយោលដល់ជនរងគ្រោះ។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រធានផ្នែកសិទ្ធិការងារ នៃមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគម លោក មឿង តុលា បានប្រាប់មនោរម្យព័ងអាំងហ្វូ​តាម​ទូរសព័្ទថា សវនាការនេះធ្វើការជំរះ លើដីការដំណោះស្រាយ របស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធណ៍ ដែលបានប្តឹងទាស់​ទៅនឹងការទំលាក់ចោលករណី ឈូក បណ្ឌិត របស់តុលាការស្វាយរៀង មិនមែនជាការសម្រេចដល់អង្គសេចក្តីនោះទេ។ ហេតុដូច្នេះហើយ បានជាសាលាឧទ្ធណ៍ មានឆន្ទានុសិទ្ធិធ្វើ«សវនាការដោយបិទទ្វា»។ សវនាការជា«អសាអារណៈ»នេះ មានរយៈពេលបីថ្ងៃ គិតចាប់ពីព្រឹកថ្ងៃទី២៧ខែកុម្ភៈ ដល់ថ្ងៃទី០១ខែមីនា។

មន្ត្រីរូបនះបន្តថា ទោះជាមានច្បាប់កំណត់ពីការធ្វើ«សវនាការដោយបិទទ្វា» ឬ«សវនាការជាអសាធារណៈ» ក៏ដោយ ក៏​សវនាការមួយនេះ គួតែជា«សវនាការមួយដោយបើកចំហរ» ដែលជារឿងមួយល្អជាង។ មិនគួរណាសាលាឧទ្ធណ៍ ធ្វើការ​បណ្តេញតំណាងរោងចក្រកៅវ៉េ សហជីបតំណាងឲ្យកម្មករ តំណាងអង្គការសហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិ សាធារណៈជន និងអ្នកសារព័ត៌មាន ដែលមានបំណងចូលរួមស្តាប់នោះទេ។

ចំពោះលោក អំ សំអាត មន្ត្រីអង្គការលីកាដូ យល់ថា សវនាការនេះ វានៅក្នុងសភាស៊ើបសួរ ទាក់ទងនិងការស៊ើបអង្កេត អញ្ចឹងតុលាការគេអាចធ្វើដោយ«អសាធារណៈ»។ លោកបញ្ជាក់ថា កន្លងមកមានករណីជាច្រើន ដែលស្ថិតក្នុងដំណាក់​កាលនៃសភាស៊ើបសួរដូចគ្នា តែគេអនុញាតិឲ្យចូលស្តាប់ «ចំណុចសំខាន់»ទាក់ទងនឹងការស៊ើបអង្កេតតែម្តង។

ឯលោកេមធាវី សុខ សំអឿន ក៏បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរ «រឿងពាក់ពន្ធ័មន្ត្រី ហើយអសាធារណៈអញ្ចឹង ខ្ញុំអត់យល់ដែរ ហើយបើជាគំនិតរបស់ខ្ញុំតុលាការគួតែបើកជាសាធារណៈ»។

សវនាការជាអសាធារណៈជាអ្វី?

ច្បាប់បានអនុញ្ញាតឲ្យមាន «សវនាការអសាធារណៈ» ឬសវនាការជាសម្ងាត់ មានអាថ៌កំបាំង ដោយសារតែសំនុំរឿង មាន​ពាក់ពន័្ធនឹងអនីតិជន ពាក់ពន័្ធនឹងកេរ្តិ៍ខ្មាសបុគ្គល ឬពាក់ពន័្ធនឹងកិច្ចការសម្ងាត់របស់ជាតិ។ ចុះករណីលោក ឈូក បណ្ឌិត ដែលជាប់ចោទនឹងបទឧក្រិដ្ឋ ដែលសាធារណៈជនបានដឹងឭ ហេតុអ្វីក៏ត្រូវធ្វើជា«អសាធារណៈ»?

ក្នុងសវនាការជាអសាធារណៈ អាចមានវត្តមាន ជនរងគ្រោះ មេធាវីជនរងគ្រោះ ជនជាប់ចោទ មេធាវីជនជាប់ចោទ និង​សាក្សីដែលអនុញាតិឲ្យចូលបាន លុះណាតែមានបញ្ជា ពីប្រធាននៃអង្គជំនុំជំរះ។ ផ្ទុយមកវិញ «ជនទាំងឡាយណា ដែល​មិនពាក់ព័ន្ធក្នុងរឿងក្តី មិនត្រូវបានអនុញាតិឲ្យដឹងឭឡើយ»។ ត្រង់ចំណុចនេះលោក មឿង តុលា បានលើកឡើងថា វាជា​ករណីមួយ ដែលអាចមានការដាក់គំនាបផ្លូវចិត្ត ការបំភ័យផ្នែកស្មារតី ឬជាការគំរាមដោយប្រយាល ពីភាគីជនជាប់ចោទ។

មន្ត្រីមជ្ឃមណ្ឌលអប់រំច្បាប់រូបនេះ បានបន្តរចម្ងល់ថា ហេតុអ្វីបានជាសាលាឧទ្ធណ៍ អនុញាតិឲ្យមេធាវីជនជាប់ចោទម្នាក់ មានជំនួយការ ក្នុងបន្ទប់សវនាការរហូតដល់ជាងដប់នាក់ ស្ទើរពេញមួយចំហៀងបន្ទប់ ដោយឡែកផ្ទុយមកវិញ ជំនួយការ​មេធាវី សាច់ញាតិ ឬអ្នកតំណាងផ្លូវច្បាប់ផ្សេងទៀតរបស់កម្មការី ដែលជាជនរងគ្រោះទាំងបីនាក់ ពុំត្រូវបានអនុញាតិ​ឲ្យ​មានវត្តមាន ក្នុងបន្ទប់សវនាការសូម្បីតែម្នាក់។

ឯលោកមេធាវី សុខ សំអឿន វិញយល់ថា ករណីមេធាវីមានជំនួយការច្រើន ក្នុងសវនាការ មិនមានបញ្ហានោះទេ ព្រោះផ្អែក​តាមក្រមសីសធម៌របស់មេធាវី ក្នុងការលាក់ការសម្ងាត់ឲ្យអតិថិជន តែការចូលរួម អាស្រ័យលើការអនុញាត​ពីប្រធាន​នៃ​អង្គជំនុំជំរះ។ លោកបន្តថា «ខ្ញុំពិបាកយល់ដែរ គួរតែកំណត់ជាសាធារណៈ តុលាការមិនគួបិទបាំងទេ។ រដ្ឋាភិបាលគួរ​មើល លើចំណុចនេះ ម្តងទៀត។ ករណីដូចរឿង ឈូក បណ្ឌិត មិនគួរណាជាអសាធារណៈទេ នេះជាការប្រើអំណាច​របស់​តុលាការ។ អ្នកនយោបាយ មើលទៅតើតុលាការធ្វើយ៉ាងនេះឯកភាពទេ? អញ្ចឹងយើងសរសេរច្បាប់ បញ្ជាក់ឲ្យបានច្បាស់​ទៅ។»

ជំនួយការមេធាវី ចុងចោទ ច្រើនជ្រុល ?

ដោយឡែកលោក អំ សំអាត បញ្ជាក់ថា ពិនិត្យក្នុងសវនាការ ក្រៅពីជនរងគ្រោះ ជនសង្ស័យ និងមេធាវី នៅមាន​«មនុស្ស​មួយចំនួន» ដែលគេអះអាងថា ជាជំនួយការមេធាវី។ «ជំនួយការដូចជាច្រើនដែរ!» នេះជា«អសាធារណៈ» ជំនួយការអាច​មានមួយឬពីរ តែនេះច្រើនវាមិនសមហេតុផល ដែលអ្នកដ៏ទៃខុសពីជំនួយការមិនត្រូវបានអនុញាតិឲ្យចូលនោះ។

គេសង្កេតឃើញថា ការទម្លាក់ចោលការចោទប្រកាន់ របស់តុលាការខេត្តស្វាយរៀងកន្លងមក ទៅលើជនសង្ស័យ​ដែល​សាក្សីដឹងច្បាស់ថា ជាអ្នកបាញ់ទៅលើកម្មករទាំងបីនាក់នោះ ហើយបន្តអនុញាត ឲ្យជនសង្ស័យនៅក្រៅឃុំទៀតនេះ បានបង្កអោយក្រុមអ្នកធ្វើសាក្សីរបស់ជនរងគ្រោះទាំងនេះ ភ័យខ្លាចពី«សុវត្ថិភាព»ផ្ទាល់ខ្លួន។ ពួកគាត់បានលើកឡើងថា «ក្នុងចំណោម​ហ្វូងមនុស្សរាប់ពាន់នាក់ គាត់ (ឈូក បណ្ឌិត) នៅហ៊ានបាញ់ដោយមិនញញើតដៃ» ចុះសម្រាប់ពួកគាត់​ដើរតែពី ឬបីនាក់ តើសុវត្ថិភាពពួកគាត់នៅកន្លែងណា?

សាធារណៈជន សហគមន៌ជាតិ និងអន្តរជាតិ ក្រុមសហជីពកម្មករ កម្មការិនីរោងចក្រជាច្រើន រួមទាំងជនរងគ្រោះផង បាន​សម្តែងនូវប្រតិកម្មខកចិត្ត និងរិះគន់លើសាលាក្ដីខេត្តស្វាយរៀងមួយនេះ ដែលបានច្រានចោលសំណុំរឿង ឈូក បណ្ឌិត ដែលជារឿងប៉ុនប៉ងសម្លាប់ ដោយ«ចេតនាក្នុងបទឧក្រិដ្ឋ»។ សូមបញ្ជាក់ថា តុលាការខេត្តស្វាយរៀង សម្រេចលើក​ការ​ចោទប្រកាន់ ជាលើកទីមួយកាលពីខែធ្នូ ឆ្នាំ២០១២ ហើយព្រះរាជអាជ្ញាក៏បានអះអាងថា «មិនមានភស្តុតាងគ្រប់គ្រាន់» ក្នុងការដាក់បន្ទុកនោះដែរ។ លោកព្រះរាជអាជ្ញារូបនេះ ថែមទាំងនិយាយ ដោយគ្មានការ«ទទួលខុស» និងក៏ជាអំណះ​អំណាងសម្រាប់«ការពារខ្លួន»ថា «បើភាគីណា មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់លោក ដែលធ្វើឡើងតាមនីតិវិធី​ច្បាប់​នោះ អាចប្តឹងជំទាស់ ទៅកាន់សាលាឧទ្ធរណ៍បាន»៕

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...