ការប្រើប្រាស់ «ព្រះរាជស័ព្ទ» ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព

ក្រសួងព័ត៌មានបានអញ្ជើញ បុគ្គលិកវិទ្យុ ទូរទស្សន៍ ពិធីករ ពិធីការិនី និង និពន្ធនាយកកាសែតទាំងអស់ ចូលរួមក្នុងវគ្គបំប៉នស្តីពីការប្រើប្រាស់ «ព្រះរាជស័ព្ទ» នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៣នេះ ។
Loading...
  • ដោយ: ជា ប៊ុនធឿន
  • កែប្រែចុងក្រោយ: January 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងព័ត៌មានបានអញ្ជើញ បុគ្គលិកវិទ្យុ ទូរទស្សន៍ ពិធីករ ពិធីការិនី និងនិពន្ធនាយកកាសែតទាំងអស់ ចូលរួម​ក្នុងវគ្គបំប៉នស្តីពីការប្រើប្រាស់ «ព្រះរាជស័ព្ទ» នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រទី១១ ខែ​មករា ឆ្នាំ២០១៣នេះ ។


បុគ្គលិកវិទ្យុ ទូរទស្សន៍ ពិធីករ ពិធីការិនី និង និពន្ធនាយកកាសែត ចូលរួមក្នុងវគ្គបំប៉ន ព្រះរាជស័ព្ទ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន ដែលជាអធិបតី ក្នុងវគ្គបំប៉ននេះ បានលើកឡើងថា ក្នុងថ្ងៃដង្ហែ​ព្រះរាជបរមសព នឹងមានទូរទស្សន៍ចំនួន ៦ស្ថានីយ ចូលផ្សាយបន្តផ្ទាល់ ។ ចំណែកខាងទូរទស្សន៍ ដែលមិនមានឈ្មោះ ចូលរួមផ្សាយបន្តផ្ទាល់ ក៏ត្រូវយល់ដឹងពី«ព្រះរាជស័ព្ទ» នេះដែរ។ លោករដ្ឋមន្រី្ត បានបន្តថា ក្នុងពិធីព្រះរាជបរមសពនេះ នឹងមានការបាញ់កាំភ្លើង១០១ណាត់ (បាញ់កាំភ្លើង ទំហំ ៧៥ មីល្លីម៉ែត្រ ចំនួន ១០១ គ្រាប់)។

«អ្នកអានទូរទស្សន៍ ត្រូវនិយាយឲ្យបានច្បាស់ ព្រោះបងប្អូនខ្មែរកម្ពុជាក្រោម និងខ្មែរសូរិន្ទ មានរាប់លាននាក់ កំពុងរង់ចាំ​មើល ត្រូវប្រើពាក្យឲ្យបានត្រឹមត្រូវ។ ចំណែកនិពន្ធនាយកកាសែត ក៏ត្រូវសរសេរ ឲ្យបានច្បាស់ត្រឹមត្រូវផងដែរ» លោក​បានបញ្ជាក់បន្ថែម។

លោកបន្ថែមថា ព្រះធាតុរបស់ ព្រះករុណា នឹងយកទៅបាច ក្នុងទឹកទន្លេ នៅថ្ងៃទី៥ ខែកុម្ភៈ បន្ទាប់ពីថ្ងៃធ្វើ ពិធីថ្វាយ​ព្រះភ្លើងរួចមួយថ្ងៃ។ បន្ទាប់មក ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងយកព្រះធាតុ ដាក់ក្នុងព្រះបរមរតនកោដ្ឋ ទៅតម្កល់ ក្នុងព្រះវិហារ ឯព្រះបរមរាជវាំង។

ពិធីបើកវគ្គបំប៉នពីរបៀបនិយាយនេះ ក្នុងបំណងជួយឲ្យពិធីករ ពិធីការិនី និងនិពន្ធនាយក កាសែតអាចប្រើពាក្យ​«រាជ្យសព្ទ័»​ ឲ្យបានត្រឹមត្រូវ សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ដែលចាប់ផ្តើមដង្ហែព្រះបរមសពនេះ។ ពិធីករ ពិធីការិនីដែល និយាយ​បន្តផ្ទាល់ត្រូវចេះនិយាយបណ្តាក់គ្នា ពីស្ថានីយទូរទស្សន៍មួយ ទៅស្ថានីយមួយទៀត នៅក្នុងក្បួនដង្ហែជាងមួយគីឡូម៉ែត្រ។

លោក រដ្ឋមន្រ្តី ចង់ឲ្យអ្នកយកព័ត៌មានទាំងអស់ បង្កើតជាសមាគមមួយ ដើម្បីជួយគ្នា លើផ្នែកវិជ្ជាជីវៈផ្សព្វផ្សាយ សម្រាប់​ព្រឹត្តិការណ៍ បន្តផ្ទាល់សំខាន់ៗ ដូចករណីព្រះរាជពិធីខាង់លើជាដើម។ បើក្នុងករណី ដូចជាដាច់រូបភាព ក្នុងការផ្សាយផ្ទាល់ ក្រុមការងារនឹងធ្វើសកម្មភាពភ្លាម ដើម្បីកុំឲ្យមានការអាក់ខាន ក្នុងការផ្សាយឡើយ។

ដោយឡែក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏ពន្យល់ផងដែរ ទៅដល់អ្នកចូលរួម វគ្គបំប៉នទាំងអស់ ឲ្យ​ត្រូវមានការប្រុងប្រយ័ត្ន ទាំងការនិយាយ ទាំងការអកប្បកិរិយា និងការប្រើប្រាស់ពាក្យពេចន៍ ។ ចំពោះសំលៀកបំពាក់ លោកស្នើសុំឲ្យ មានភាពម្ចាស់ការលើខ្លួនឯង ក្នុងកម្មវិធីនីមួយៗ គឺស្លៀកពាក់ តាមផែនរបស់ខ្លួន ដែលទទួលខុសត្រូវ ដោយរក្សាទំនាក់ទំនង ជាមួយរូបភាពនៃការផ្សាយ ។

លោកក៏បានបញ្ជាក់ថា អ្នកចូលរួមក្នុង«ផែន» នៃក្បូនដង្ហែរព្រះបរមសព ទាំងអស់ ត្រូវមាន«អាំងស៊ីញ» ពិធីបុណ្យ​សម្គាល់គ្រប់ៗគ្នា។

គម្មាធិការជាតិរៀបចំព្រះបរមសព សន្និដ្នានថា នឹងមានបហាជន ចូលរួមក្នុងក្បួនដង្ហែព្រះបរមសព ប្រមាណជាង​២លាននាក់៕

ផែនសំខាន់ៗទាំង១១ នៃក្បូនដង្ហែរព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ៖

ទីមួយៈ «ផែនជ័យ» បង្ហាញនូវភាពរុងរឿង និងមោទនភាពជាតិ ក្រោមបាវចនា«ជាតិ សាសនា ព្រះមហាក្សត្រ»
ទីពីរៈ បង្ហាញពីសក្តានុពលនៃ«អំណាចកម្លាំងទ័ពគ្រប់ប្រភេទ និងកម្លាំងយុវជន»
ទីបីៈ អំពីអត្ថិភាពនៃ«ព្រះរាជប្បវេណី និងព្រះរាជកេតនភ័ណ្ឌ»
ទីបួនៈ បង្ហាញអំពី«ក្បួនមន្ត្រីក្រសួងនានា»
ទីប្រាំៈ «ភ្លេង និងសហគមន៍ជនជាតិនានា»
ទីប្រាំមួយៈ «មន្ត្រីរាជធានី ខេត្ត»
ទីប្រាំពីរៈ «ព្រះពុទ្ធសាសនា»
ទីប្រាំបីៈ «ក្បូននាំមុខព្រះបរមសព»
ទីប្រាំបួនៈ «ព្រះទីនាំងបុស្បុក តម្កល់ព្រះរាជបរមសព»
ទីដប់ៈ «ក្បូនរបស់ព្រះរាជវង្សានុវង្ស ក្សត្រី ប្រជាពលរដ្ឋ»
ទីដប់មួយៈ «ផែនរក្សាសន្តិសុខ សុវត្ថិភាព កន្ទុយក្បួន»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...