ជម្លោះក្នុងបក្សនយោបាយ​បារាំង ត្រូវ​បាន​ចំអក​តាម​ចម្រៀង​កូន​មាន់​«ពីយូ» (វីដេអូ)

ដោយឡែកកម្មវីធីមួយឈ្មោះថា ហ្គីញ៉ុល ដឺ ឡាំងហ្វូ (Guignols de l’info) របស់ទូរទស្សន៍ឯកជន កាណាល់ ភ្លីស (Canal+) ក្នុងប្រទេសបារាំង បានឆ្នៃបទចម្រៀងនេះ ដើម្បីរៀបរាប់ពីជម្លោះនយោបាយ យ៉ាងរ៉ាំរ៉ៃ នៅក្នុងគណបក្សស្ដាំនិយម អ៊ុយ អឹម ប៉េ របស់លោកអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy)។ កម្មវិធីនេះ តែងតែយកតួអង្គអ្នកនយោបាយបារាំង ឬអ្នកដែលមានឈ្មោះល្បីផ្សេងទៀត ក្នុងពិភពលោក មកបង្កើតជាសាច់រឿង ចំអក ឬធ្វើឆាកកំប្លុកកំប្លែង សម្រាប់ចាក់ផ្សាយតាមស្ថានីយនេះ នៅវេលាម៉ោង ០៧ម៉ ៥០នាទី យប់។ តែរាល់ការចំអក ឬឆាកកំប្លុកកំប្លែងណាក៏ដោយ ក៏សុទ្ធតែឆ្លុះបញ្ចាំងអោយឃើញ ពីសារធារណមតិទូទៅ ឬការវិភាគយល់ឃើញរបស់ អ្នកសារពត៌មាន ដែលគេមិនអាចចេញមកបកស្រាយបាន ជាចំហរ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគេនិយាយពីភាពជោគជ័យដ៏ភ្ញាក់ផ្អើល របស់បទចម្រៀង «Gangnam Style» នៃអ្នកចម្រៀងកូរ៉េខាងត្បូងម្នាក់នោះ នៅក្នុងអំឡុងពេលចុង ឆ្នាំ២០១២កន្លងមកនេះ នៅក្នុងប្រទេសបារាំងឯណេះវិញ មានចម្រៀងមួយបទ ក៏បានធ្វើអោយ​គេនឹកឃើញ និងចាក់យកមកស្ដាប់ជាច្រើនដងដែរ។ ចម្រៀងនោះ មានចំណងជើងថា «Poussin Piou» ឬកូនមាន់ «ពីយូ»។ ដោយសារតែជោគជ័យរបស់វា មានបណ្ដាជនជាច្រើន បានប្រែក្លាយទំនុកបទចម្រៀងនេះ ដោយជំនួស​ដោយ​ទំនុកបទចម្រៀងដទៃៗទៀត ដើម្បីកំសាន្ដផ្ទាល់ខ្លួន បម្រើបុព្វហេតុអ្វីមួយ ឬជាការចំអកឡកឡឺយទៅអ្វីមួយ។


«គណបក្ស អ៊ុយ អឹម ប៉េ មិនដឹងជា"អាចម៍"ស្អីទេ»។  រូបភាពចម្លងពីអេក្រង់ របស់វីដេអូ។

សូមបញ្ជាក់ថា តាំងពីដាក់ក្លីបវីដេអូរបស់ខ្លួន ក្នុងគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) មកទល់នឹងពេលនេះ ចម្រៀងកូនមាន់«ពីយូ»នេះ មានមនុស្សចុចចូលទៅមើល ជាង ១៦លាននាក់។ សូមអញ្ជើញ ទស្សនាក្លីបវីដេអូ នៃចម្រៀង​នេះ ដូចតទៅ៖

ដោយឡែកកម្មវីធីមួយឈ្មោះថា ហ្គីញ៉ុលដឺឡាំងហ្វូ (Guignols de l’info) របស់ទូរទស្សន៍ឯកជន កាណាល់ភ្លីស (Canal+) ក្នុងប្រទេសបារាំង បានឆ្នៃបទចម្រៀងនេះ ដើម្បីរៀបរាប់ពីជម្លោះនយោបាយដ៏រ៉ាំរ៉ៃ នៅក្នុងគណបក្សស្ដាំនិយម អ៊ុយ អឹម ប៉េ របស់លោកអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy)។ កម្មវិធីនេះ តែងយកតួអង្គអ្នក​នយោបាយ​ ឬ​អ្នកដែលមានឈ្មោះល្បីផ្សេងទៀត ទាំងក្នុងប្រទេសបារាំង ទាំងក្នុងពិភពលោក មកបង្កើតជាសាច់រឿង ចំអក ឬធ្វើឆាក​កំប្លុកកំប្លែង សម្រាប់ចាក់ផ្សាយតាមស្ថានីយនេះ នៅវេលាម៉ោង ០៧ម៉៥០នាទី យប់។ តែរាល់ការចំអក ឬឆាកកំប្លុកកំប្លែង​ណាក៏ដោយ ក៏សុទ្ធតែឆ្លុះបញ្ចាំងអោយឃើញ ពីសារធារណមតិទូទៅ ឬការវិភាគយល់ឃើញរបស់ អ្នកសារពត៌មាន ដែលគេមិនអាចចេញមកបកស្រាយបាន ជាចំហរ។

ចម្រៀងកូនមាន់ «ពីយូ» ដែលបម្លែងទៅជាចម្រៀងថ្មីនេះ ត្រូវបានគេដាក់ចំណងជើងអោយជាថ្មី ថា «ឡឺគ្រូប អា ហ្វីយ៉ុង (Le Groupe à Fillon) ឬក្រុមរបស់លោកហ្វីយ៉ុង»។ លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) អតីតនាយករដ្ឋមន្ត្រីបារាំង សម័យលោកប្រធានាធិបតី សាកូហ្សី ដែលបានជម្ទាស់នឹងលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានរបសបក្ស កាល​ពីថ្ងៃអាទិត្យទី ១៨វិច្ឆិកា កន្លងទៅ ដែលបេក្ខជនម្នាក់ទៀត គឺលោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េ (Jean-François Copé) បាន​ប្រកាសថាខ្លួនលោក ជាអ្នកឈ្នះក្នុងការបោះឆ្នោតផ្ទៃក្នុងនេះ។

ជម្លោះផ្ទៃក្នុងរបស់គណបក្សនេះ បានបែកអូរហូជាស្ទឺង ហើយរហូតមកដល់បច្ចុប្បន្ន គេនៅមិនទាន់ដឹងពីដំណោះស្រាយ ច្បាស់លាស់ និងពិតប្រាកដ ដើម្បីទំលាយភាពទាល់ច្រកនេះនៅឡើយ។ ហើយដើម្បីសរុបសេចក្ដី នៃជម្លោះមិនចេះចប់​មិនចេះហើយនេះ កម្មវិធីរបស់ទូរទស្សន៍មួយនេះ បានសង្ខេបបញ្ហានេះឡើងវិញ និងបានបញ្ចប់ចម្រៀង នៅឃ្លាចុង​ក្រោយថា «គណបក្ស អ៊ុយ អឹម ប៉េ មិនដឹងជា"អាចម៍"ស្អីទេ»។ សូមទស្សនាវីដេអូនេះ៖

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...