ហ្រ្វង់ស័រ ហូឡង់ ឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ឆ្នាំ២០១២

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 06, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជាជ័យជំនះមួយយ៉ាងដាច់ស្រឡះ»​ នេះបើតាមការស្ទង់មតិលើកដំបូងមួយ របស់វិទ្យាស្ថាន​ Ipsos, ដែលបានចេញផ្សាយនូវ លទ្ធផលមិនទាន់ផ្លូវការមួយបញ្ជាក់ថា លោកហ្រ្វង់ស័រ ហូឡង់ François Hollande បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៦ ឧសភាឆ្នាំ២០១២កន្លងទៅនេះ។ តាមការស្ទង់មតិលើកដំបូងនេះ បេក្ខជនមកពី គណបក្សសង្គមនិយម លោកហ្រ្វង់ស័រ ហូឡង់ François Hollande ទទួលបានសំលេងគាំទ្រប្រមាណជា ៥១,៩% ទល់នឹង បេក្ខជនមកពីគណបក្សសហភាពដើម្បីចលនាប្រជាជាតិ(UMP) និងជាប្រធានាធិបតីផុតអាណត្តិ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy ដែលទទួលបាន សំលេងគាំទ្រប្រមាណជា ៤៨,១%ប៉ុណ្ណោះ។ ប្រជាអ្នកបោះឆ្នោតបារាំង ទាំងនៅដីគោក និងនៅឯនាយសមុទ្រ បានចេញទៅបោះឆ្នោតប្រមាណជា ៧៩,៩០% ច្រើនជាងបន្តិច ពីអាណត្តិមុនដែលមាន​ប្រមាណជា ៧៩,៤៨% តែក៏នៅតែតិចជាង ភាគរយនៃការចូលរួម របស់ប្រជាអ្នកបោះឆ្នោតបារាំង កាលពីឆ្នាំ២០០៧ ដែលមានរហូត ដល់ទៅ ៨៣,៩៧%។

លោកហ្រ្វង់ស័រ ហូឡង់ François Hollande ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោតពីការិយាល័យរបស់គាត់ នៅឃុំ ទីល Tulle, តំបន់ ករ៍រេហ្ស Corrèze ប្រទេសបារាំងដីគោក។ គាត់មានអាយុ៥៧ឆ្នាំ ជាបេក្ខជនមកពីគណបក្សសង្គមនិយម, បានជាប់ឆ្នោតជា ប្រធានាធិបតីទី៧ នៃសារធារណរដ្ឋបារាំងទី៥ ត្រូវជាប្រធានាធិបតីទី២៤ បើរាប់ពី ល្វី ណាប៉ូឡេអុង ប៊ូណាប៉ាត់ Louis Napoléon Bonaparte តាំងពី១៨៤៨មក។ គាត់ជាប្រធានាធិបតីទី២ មកពីគណបក្សសង្គមនិយម បន្ទាប់ពី លោកហ្រ្វង់ស័រ មីតែរ៉ង់ François Mitterrand នៅឆ្នាំ១៩៨១។

ប្រជាពលរដ្ឋបារាំងបានស្គាល់ ឈ្មោះប្រធានាធិបតីរបស់ខ្លួន ជាផ្លូវការនៅម៉ោង២០ម៉០០ នៅថ្ងៃអាទិត្យដដែលនេះតាម កញ្ចក់ទូរទស្សន៍។ តែមនុស្សភាគច្រើន បានដឹងលទ្ធផលនេះតាំងពីមុនណ្នឹងមកម្លេះ តាមរយះប្រព័ន្ធផ្សព្វផ្សាយនៅ បរទេស និងតាមបណ្ដាញផ្សព្វផ្សាយសង្គម ជាវេបស័យ។

ភ្លាមៗនោះ បណ្ដាជនអ្នកស្មោះស័គ្រ និងអ្នកគាំទ្ររាប់ពាន់នាក់  បានមកជួបជុំគ្នានៅនឹងទីលានប៉ាស្ទី កណ្ដាលទីក្រុងប៉ារីស ដើម្បីរងចាំ ដំណើរមកដល់ និងសុន្ទរកថាដំបូង របស់ប្រធានាធិបតីជាប់ឆ្នោតថ្មីនេះ។

ហើយលោកប្រធានាធិបតីផុតអាណត្តិ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy បានទទួលស្គាល់បរាជ័យរបស់ខ្លួន ហើយនឹងនៅមុខអ្នកគាំទ្ររាប់ពាន់នាក់ គាត់បានប្រកាសថា «ប្រទេសបារាំងមានប្រធានាធិបតីថ្មីមួយ។ ប្រជាពលរដ្ឋបារាំង បានធ្វើជំរើសមួយ តាមបែបប្រជាធិបតេយ្យ និងបែបសាធារណរដ្ឋ។ លោកហ្រ្វង់ស័រ ហូឡង់ François Hollande ជា ប្រធានាធិបតីថ្មី នៃប្រទេសបារាំង ហើយយើងត្រូវតែគោរពគាត់។»

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៦ ឧសភា ២០១២
ប្រភពពត៌មាន ៖ rfi.fr
Crédit photo : petites-phrases.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...