តុលាការ​កម្ពុជា​ចោទ​ជនជាតិ​ប៊ែលហ្សិក ក្នុង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

ធ្លាប់រស់នៅក្នុងទីក្រុងលីយ៉ុង ផ្នែកខាងត្បូងនៃប្រទេសបារាំង នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) បានធ្វើដំណើរ​ជា​មួយ​មិត្តភ័ក្រទៅលំហែកាយ និងស្វែងយល់ពីសិល្បៈវប្បធម៌ ក្នុងប្រទេសកម្ពុជា។ សាកសពរបស់អូហ្វេលី ត្រូវបានរកឃើញ​គ្មាន​សម្លៀកបំពាក់ អណ្ដែតលើផ្ទៃទឹក ក្នុងស្ទឹងកំពត។ នៅលើក្បាល និងនៅលើដៃទាំងសងខាង គេពិនិត្យឃើញមានស្លាក​ស្នាមរបួស ដែលទំនងជាប៉ះនឹងអាវុធមុតស្រួចអ្វីម្យ៉ាង។ នៅមុនពេលរកឃើញសាកសពនាងមួយថ្ងៃ គេឃើញនាងជា​ចុង​ក្រោយបង្អស់ ថាបានជិះកង់ចេញពីផ្ទះសំណាក់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្លួនប្រាណមិនមានសម្លៀកបំពាក់ របស់ស្ត្រីទេសចរណ៍បារាំងអាយុ២៥ឆ្នាំ ត្រូវបានរកឃើញគ្មានជីវិត កាលពីថ្ងៃទី១១កុម្ភះ​កន្លងទៅ ដោយបានអណ្ដែតឡើង នៅលើផ្ទៃទឹកស្ទឹងកំពត ផ្នែកនារតីនៃប្រទេសកម្ពុជា។


ស្ទឹងកំពត ពេលថ្ងៃរៀបលិច ក្នុងខេត្តកំពតផ្នែកនារតីនៃប្រទេសកម្ពុជា។

ធ្លាប់រស់នៅក្នុងទីក្រុងលីយ៉ុង ផ្នែកខាងត្បូងនៃប្រទេសបារាំង នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) បានធ្វើដំណើរ​ជា​មួយ​មិត្តភ័ក្រទៅលំហែកាយ និងស្វែងយល់ពីសិល្បៈវប្បធម៌ ក្នុងប្រទេសកម្ពុជា។ សាកសពរបស់អូហ្វេលី ត្រូវបានរកឃើញ​គ្មាន​សម្លៀកបំពាក់ អណ្ដែតលើផ្ទៃទឹក ក្នុងស្ទឹងកំពត។ នៅលើក្បាល និងនៅលើដៃទាំងសងខាង គេពិនិត្យឃើញមានស្លាក​ស្នាមរបួស ដែលទំនងជាប៉ះនឹងអាវុធមុតស្រួចអ្វីម្យ៉ាង។ នៅមុនពេលរកឃើញសាកសពនាងមួយថ្ងៃ គេឃើញនាងជា​ចុង​ក្រោយបង្អស់ ថាបានជិះកង់ចេញពីផ្ទះសំណាក់។

នៅថ្ងៃទី២៣ខែមេសាកន្លងមកនេះ ជនជាតិប៊ែលហ្សិកម្នាក់ អាយុ៤០ឆ្នាំ ដែលចូលទៅរស់នៅក្នុងប្រទេសកម្ពុជា​តាំងពី៣ឆ្នាំ​មុន ត្រូវបានអាជ្ញាធរខ្មែរចាប់ឃាត់ខ្លួន នៅក្នុងតំបន់តែមួយនឹងទីកន្លែង ដែលគេបានរកឃើញសាកសពក្នុងស្ទឺងកំពត។ មានសាក្សីមួយចំនួន បានមើលឃើញថា ជនជាប់ចោទ លោក អូលីវីយ៉េ វាន ដេន បូហ្គាយ៉េរ (Olivier Van den Bogaert) ដែលធ្លាប់ជាម្ចាស់សណ្ឋាគារមួយនៅក្នុងខេត្តកំពតនេះ បានបោះចោលកង់មួយ នៅថ្ងៃដែលស្ត្រីទេសចរណ៍​បារាំង​បាន​បាត់ខ្លួន។

ទីបំផុតទៅ កាលពីថ្ងៃសុក្រកន្លងមកនេះ តុលាការសាលាដំបូងខេត្តកំពត បានធ្វើការចោទប្រកាន់លោក ពីបទ«មនុស្ស​ឃាត» ដោយមានរួមទាំង បទ«រំលោភ» និងធ្វើ«ទារុណកម្ម»នោះផង។ មូលហេតុដែលឈានទៅដល់ ការប្រព្រឹត្តិល្មើស​ទាំងអស់នេះ នៅមិនទាន់អោយដឹងនៅឡើយ។

ចំណែកនៅឯប្រទេសបារាំងឯណេះវិញ ចៅក្រមមួយរូប ក៏បានទទួលពាក្យបណ្ដឹង និងសំនុំរឿងនេះមកកាន់នឹងដៃដែរ។ សាកសពរបស់អូហ្វេលី ត្រូវបានគេបញ្ជូនមកអោយគ្រួសារ ហើយបានបញ្ចុះរួចរាល់នៅក្នុងតំបន់ល័រ (Loire) ផ្នែកកណ្ដាល​ប្រទេសបារាំង និងជាទីកន្លែង​ដែល​ក្រុមគ្រួសាររបស់អូហ្វេលី រស់នៅ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...