អ៊ឺរ៉ូ២០១២៖​ ព្រះមហាក្សត្រ ហ្វូងមនុស្ស និងជើងឯកបាល់ទាត់

កាលពីថ្ងៃច័ន្ទទី២កក្កដានេះ ព្រះមហាក្សត្រ របស់រាជាណាចក្រអេស្ប៉ាញ បានទទួលជួប និងសសើរក្រុមកីឡាករបាល់ទាត់ ដែលទើបតែបានដណ្ដើមឈ្នះ ជាជើងឯកប្រចាំទ្វិបអ៊ឺរ៉ុប​ នៅឆ្នាំ២០១២នេះ។ បន្ទាប់ពីនោះ ក្រុមកីឡាករដ៏មានប្រជាប្រិយទាំងនេះ បានចុះទៅ ទទួលការស្វាគមយ៉ាងសម្បើមមួយ ពីហ្វូងមនុស្សរាប់សិបពាន់ម្មឺននាក់ នៅតាមដងផ្លូវសំខាន់ៗនានា នៃទីក្រុងម៉ាឌ្រីដរបស់ប្រទេស។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 03, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃច័ន្ទទី២កក្កដានេះ ព្រះមហាក្សត្រ របស់រាជាណាចក្រអេស្ប៉ាញ បានទទួលជួប និងសសើរក្រុមកីឡាករបាល់ទាត់ ដែលទើបតែបានដណ្ដើមឈ្នះ ជាជើងឯកប្រចាំទ្វិបអ៊ឺរ៉ុប​ នៅឆ្នាំ២០១២នេះ។ បន្ទាប់ពីនោះ ក្រុមកីឡាករដ៏មានប្រជាប្រិយ ទាំងនេះ បានចុះទៅ ទទួលការស្វាគមយ៉ាងសម្បើមមួយ ពីហ្វូងមនុស្សរាប់សិបពាន់ម្មឺននាក់ នៅតាមដងផ្លូវសំខាន់ៗនានា នៃទីក្រុងម៉ាឌ្រីដរបស់ប្រទេស។


រូបថតជាលក្ខណៈគ្រួសាររវាងព្រះមហាក្សត្រ និងក្រុមកីឡាបាល់ទាត់។

នៅពេល ធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រលានយន្ដហោះនៃទីក្រុងម៉ាឌ្រីដ (Madrid) ក្រុមកីឡាករជំរើសជាតិរបស់ ប្រទេស អេស្ប៉ាញ ត្រូវបានគេដឹងថា មានការទទួលស្វាគមន៍ម្ដងរួចទៅហើយ ដែលការទទួលស្វាគមន៍នោះ ប្រៀបដូចនឹងការទទួល ស្វាគមន៍របស់ ស្ដេចចំរៀងរ៉ុកដ៏ល្បីមួយយ៉ាងដូច្នេះ។ តែបើនិយាយទៅ នេះគ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ ព្រោះថា ក្រុមកីឡាករនឹងបន្ដ ធ្វើដំណើរដើម្បីអបអរសារទរ ពីជ័យជំនះរបស់ខ្លួននេះ នៅជុំវិញរាជធានី ដោយចាប់ផ្ដើមជាដំបូង ពីការ ទទួលជួបមួយ របស់ព្រះមហាក្សត្រអេស្ប៉ាញ ព្រះបាទ រូអង់ កាឡូស (Juan Carlos) នៅក្នុងព្រះបុរមរាជវាំង។

មុននឹងថតរូប ជាលក្ខណៈគ្រួសារ នៅនឹងកាំជណ្ដើរនៃប្រាសាទ ហ្សារហ្សុអឺឡា (Zarzuela) ព្រះមហាក្សត្រអេស្ប៉ាញ បាន មានបន្ទូលទៅកាន់ក្រុមកីឡាករថា «រាស្រ្តអេស្ប៉ាញ មានមោទនភាពខ្លាំងណាស់ នឹងរូបអ្នករាល់គ្នា មានមោទនភាព ខ្លាំងមែនទែន ហើយនេះមិនមែនតែត្រឹមថា មកពីរូបអ្នកម្នាក់ៗ ជាកីឡាករម្នាក់ដ៏ល្អនោះទេ តែគឺមកពីរូបអ្នករាល់គ្នា បានរួមគ្នាជាក្រុមមួយដ៏អស្ចារ្យ។» ព្រះអង្គបានបន្តទៀតថា «អ្នករាល់គ្នាបានបង្ហាញពីអ្វីដែល អ្នកចេះ និងអ្វីដែលរូបអ្នក ម្នាក់ៗមាន។» ហើយព្រះអង្គបានងាកទៅ គ្រូបង្វឹក ប៊ីសេតេ ដែល ប៊ូស្កេ (Vicente del Bosque) ជាមួយនឹងពាក្យពេជ្រ ទាំងនេះថា «គាត់បានធ្វើការងារមួយ ដ៏វិសេសវិសាល ហើយបានចេះប្រឈមមុខ ទល់នឹងរឿងជាច្រើន។»

ហ្វូងមនុស្សពពាក់ពពូន នៅតាមដងផ្លូវសំខាន់នានា នៃទីក្រុងម៉ាឌ្រីដ

បន្ទាប់ពីព្រះបុរមរាជវាំង ក្រុមកីឡាករបានចុះមកជួបជាមួយនឹងក្រុមហ្វូងមនុស្ស ដោយបានជិះលើរថយន្ដក្រុង របៀបជា រាជទីនាំង មួយ ដើម្បីជាការទទួលអបអរសារទរក្នុងការលើកទឹកចិត្ត និងការជួយគាំទ្រ ពីសំណាក់អ្នកដែលមានសម៉ានចិត្ត ទាំងនេះ។ ក្រុមអ្នកចូលចិត្តបាល់ទាត់ទាំងនេះ បានគ្របដណ្ដប់ខ្លួនជាមួយនឹងទង់ជាតិអេស្ប៉ាញ បានបង្ហាញពីវត្តមាន របស់ពួកគេ ដែលមានចំនួនរាប់សិបពាន់ម្មឺននាក់ ដើម្បីមកទទួលវីរបុរសរបស់ពួកគេ។ ហ្វូងមនុស្សដ៏សម្បើមនេះ បានគ្រប ដណ្ដប់ ដងផ្លូវសំខាន់ៗទាំងនេះ ជាច្រើនម៉ោង តាំងពីមុនការមកដល់នៃពួកកីឡាករបាល់ទាត់ជំរើសជាតិ។ សំលេងស្រែក ដែលមាន ន័យថា «ជើងឯក ៗៗៗ អូហេ ៗៗៗ» បានក្លាយជាសំលេងតែមួយ ដែលចេញពីក្នុងចំណាមហ្វូងមនុស្ស។ រីឯពួក តារាបាល់ ទាត់ ដែលស្ថិតនៅលើដំបូលរថយន្ដរបស់ខ្លួន ក៏បានបង្ហាញកាយវិការតបវិញ ដែលមើលទៅ វាសឹងតែក្លាយជា ទំលាប់ធម្មតាទៅហើយ​ ដែលពួកគេបានធ្វើតាំងពីក្លាយជាជើងឯកអ៊ឺរ៉ុប និងពិភពលោក បាន៣ដងជាប់គ្នាកន្លងមក៕


ហ្វូងមនុស្សដ៏ណែនណាំ តាន់តាប់ នៅតាមដងផ្លួវសំខាន់ៗ នៃទីក្រុង ដើម្បីអបអរសារទរ វីរបុរសរបស់ពួកគេ។

ដើម្បីទស្សនារូបភាពផ្សេងទៀត ដែលបានថតចាប់យកយ៉ាងពិសេស ពីព្រឹត្តិការណ៍នេះ សូមអញ្ជើញចុចចូលទៅ ក្នុង ផ្នែកពត៌មានតាមរយះរូបភាព

----------------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...