អ៊ឺរ៉ូ២០១២៖ អាឡឺម៉ង់ អោយមេរៀនដល់ហូឡង់ យ៉ាងជូចត់

ក្រុមជំរើសជាតិអាឡឺម៉ង់ បានថែរក្សានូវគោលជំហរបាល់របស់ខ្លួន ក្នុងប្រសិទ្ធភាពខ្ពស់ នៅថ្ងៃជុំទី២នៃការប្រកួត ដោយបានអោយមេរៀន យ៉ាងជូចត់ដល់ក្រុមជំរើសជាតិហូឡង់ ដែលជាក្រុមខ្លាំងខាងបាល់ទាត់មួយដែរ អោយ ចាញ់ ក្នុងពិន្ទុ ២ទល់នឹង១។ អាឡឺម៉ង់ មានសង្ឃឹម សឹងតែទាំងអស់ទៅហើយ ក្នុងការឈានឡើងទៅ ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដែលផ្ទុយពីហូឡង់ ដែលសឹងតែត្រូវ រៀបចំវ៉ាលីស ត្រឡប់ទៅផ្ទះវិញនោះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជំរើសជាតិអាឡឺម៉ង់ បានថែរក្សានូវគោលជំហរបាល់របស់ខ្លួន ក្នុងប្រសិទ្ធភាពខ្ពស់ នៅថ្ងៃជុំទី២នៃការប្រកួត ដោយបានអោយមេរៀន យ៉ាងជូចត់ដល់ក្រុមជំរើសជាតិហូឡង់ ដែលជាក្រុមខ្លាំងខាងបាល់ទាត់មួយដែរ អោយ ចាញ់ ក្នុងពិន្ទុ ២ទល់នឹង១។ អាឡឺម៉ង់ មានសង្ឃឹម សឹងតែទាំងអស់ទៅហើយ ក្នុងការឈានឡើងទៅ ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដែលផ្ទុយពីហូឡង់ ដែលសឹងតែត្រូវ រៀបចំវ៉ាលីស ត្រឡប់ទៅផ្ទះវិញនោះ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អាឡឺម៉ង់ និងហូឡង់ / Crédit Photo: uefa.com

គឺកីឡាករអាឡឺម៉ង ម៉ារីយ៉ូ ហ្គូម៉េស (Mario Gomez) ជាអ្នកទាត់បញ្ចូលទីហូឡង់ ទាំងពីរគ្រាប់ នៅនាទីទី២៤​ និងទី៣៨។ កីឡាករនេះដដែល ក៏បានស៊ុតបញ្ចូលទីព័រទុយហ្គាល់ កាលពីការប្រកួតលើកមុនដែរ។

អាឡឺម៉ង់ ធ្លាប់ជួបប្រកួតចំនួន ៤០ដងរួចមកហើយ ជាមួយហូឡង់ ហើយម្ដងណាក៏ អាឡឺម៉ង់ ត្រឡប់ទៅវិញ ជាមួយនឹង ជ័យជំនះដែរ។ ហូឡង់ជាប្រទេស​ខ្លាំងខាងបាល់ទាត់មួយដែរ ហើយក៏ធ្លាប់បានឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹង អេស្ប៉ាញ កាលពីការដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១០ថ្មីៗនេះថែមទៀត។ នៅការជួបប្រកួតលើកនេះ ជាមួយនឹងអាឡឺម៉ង់ ក្រុមបាល់ទាត់ហូឡង់ ដូចជារកព្រលឹងក្នុងការគ្រប់គ្រងបាល់ មិនបានល្អទាល់តែសោះ គឺរហូតមកទល់ នឹងកីឡាកររបស់ខ្លួន​ម្នាក់ឈ្នោះ វ៉ាន ប៉ែរស៊ី (Van Persie) បានជួយសង្គ្រោះពិន្ទុ ហូឡង់អោយបានមួយគ្រាប់មកវិញ នៅនាទីទី ៧៣។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អាឡឺម៉ង់ និងហូឡង់ / Crédit Photo: uefa.com

ក្រឡាបាល់ថ្មី ៤-៤-២ បានជួយក្រុមហូឡង់ តែយឺតពេលទៅហើយ ...

នៅពាក់កណ្ដាលម៉ោងដំបូង ក្រឡាបាល់របស់ហូឡង់ បានរៀបចំដើម្បីអោយមានការវាយលុកខ្លាំង គឺ ៤-២-៣-១។ តែ ប្រឈមមុខនឹង ក្រុមអាឡឺម៉ង់មួយដែល មានខ្សែរការពារយ៉ាងរឹងមាំ ហូឡង់បានផ្លាស់ប្ដូរ ក្រឡាបាល់នេះ មក ៤-៤-២ វិញ ដើម្បីអោយខ្សែរការពារខ្លាំង និងខ្សែរបំរើ មានឱកាសច្រើន នឹងបែងចែកបាល់ ទៅខ្សែរប្រយុទ្ធ។ ក្រឡាបាល់នេះ បានធ្វើ អោយ ហូឡង់ទទួលមួយគ្រាប់បានមកវិញ។ ទំរាំតែដឹង ហើយផ្លាស់ប្ដូ អ្វីៗហួសពេលទៅហើយ។

ក្រុមអាឡឺម៉ង់ឥឡូវនេះ កំពុងតែធ្វើដំណើរឡើងទៅ​ ១ភាគ៤នៃវគ្គផ្ដាច់ព្រ័ត្រ ដោយគ្រាន់តែចាំអ៊ុតមើល មួយប្រកួតទៀត ជាមួយនឹងដាណឺម៉ាក នៅថ្ងៃអាទិត្យខាងមុខ តែប៉ុណ្ណោះ។ រីឯខាងក្រុមជំរើសជាតិរបស់ប្រទេសហូឡង់វិញ ដែលជាមួយ នឹងពីរប្រកួតកន្លងទៅ រកបានចំណូល តែសូន្យពិន្ទុនោះ ត្រូវប្រកួតយកអោយឈ្នះ ព័រទុយហ្គាល់ យ៉ាងហោចណាស់ក៏ ពីរគ្រាប់ដែរ ខណៈដែលព័រទុយហ្គាល់ ក៏ប្រហែលជាមិនទុកអោយ ហូឡង់ដណ្ដើមឱកាសរបស់ខ្លួន ដូចគ្នាក្នុងការយក ពានរង្វាន់អ៊ឺរ៉ូ២០១២​នេះ។ តែរឿងអ្វីក៏ដោយ គេត្រូវតែរក្សាក្ដីសង្ឃឹម រហូតដល់ដង្ហើមចុងក្រោយ៕


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អាឡឺម៉ង់ និងហូឡង់ / Crédit Photo: uefa.com

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...