Posts tagged as "Crime"

ប្លន់​ធនាគារ នៅ​កណ្ដាល​រាជធានី!

ប្លន់​ធនាគារ នៅ​កណ្ដាល​រាជធានី!

ធនាគារដែលរងគ្រោះនោះ មានឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយ​វិទ្យាស្ថានគណនេយ្យ វណ្ណដា។

គេហទំព័ររបស់នគរបាលជាតិកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រុមចោរទាំងនោះ ទំនងជាមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់​ធនាគារខាងលើ ហើយកម្លាំងអាជ្ញាធរ​ជំនាញ ​គ្រប់ជាន់​ថ្នាក់ ​កំពុង​សហការ​គ្នា ​ស្វែងរក​ចាប់ខ្លួនពួកគេទាំងនេះ។

នគរបាលមិនអាចអះអាង ពីចំនួនប្រាក់ដែលត្រូវបានប្លន់យក ថាមានចំនួនប៉ុន្មាន នៅឡើយ។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតមួយ រំឭកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធ យាមនៅក្នុងឬនៅក្បែរស្ថាប័ននោះទេ ដោយស្ថាប័នជាតិមួយនេះ ពន្យល់ថា ព្រោះកម្ពុជាបច្ចុប្បន្ន មាន​«សន្តិភាពពេញលេញ [...]

បើក​រថយន្ដ​បុក​មនុស្ស ព្រឹក​នេះ​នៅ​មុខ​អាគារ​រដ្ឋសភា​អង់គ្លេស

បើក​រថយន្ដ​បុក​មនុស្ស ព្រឹក​នេះ​នៅ​មុខ​អាគារ​រដ្ឋសភា​អង់គ្លេស

អ្នកដំណើរថ្មើរជើង ជាច្រើននាក់ បានរងរបួស ក្នុងព្រឹកថ្ងៃអង្គារនេះ នៅក្នុងព្រឹត្តិការណ៍បើករថយន្ដបុករនាំងសុវត្ថិភាព ដែលស្ថិតនៅខាងមុខអាគាររដ្ឋសភា នៃចក្រភព​អង់គ្លេស កណ្ដាលរាជធានីឡុងដ៍។ នេះ បើតាមការបញ្ជាក់ របស់នគរបាលអង់គ្លេស ដោយបានឲ្យដឹង​បន្ថែមថា ជនអ្នកបើកបររថយន្ដ ត្រូវបានចាប់ខ្លួន។

នៅលើទំព័រទ្វីសធើររបស់ខ្លួន នគរបាលអង់គ្លេស បានសរសេរឲ្យដឹងថា៖ «នៅព្រឹក វេលាម៉ោង ៧ និង៣៧នាទី រថយន្ដមួយគ្រឿង បានបើកបុក ជាមួយនឹងរនាំងសុវត្ថិភាព នៅខាងមុខអាគាររដ្ឋសភា។ អ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗ ដោយភ្នាក់ងារនគរបាល ដែលមានវត្តមាន នៅនឹងកន្លែង។ អ្នកដំណើរថ្មើរជើងជាច្រើន បានរងរបួស។»។

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន យុវតីជំទង់ម្នាក់ ដែលរងគ្រោះ ព្រោះត្រូវបងប្រុសបង្កើត រំលោភផ្នែកផ្លូវភេទ ជាច្រើនដងនោះ ត្រូវបានតុលាការឥណ្ឌូនេស៊ីផ្ដន្ទាទោស ពីបទរំលូតកូនខុសច្បាប់ នៅក្នុងសវនាការអសាធារណៈមួយ។

លោក «Arif Budiman» អ្នកនាំពាក្យតុលាការក្រុង «Muara Bulian» ដែលស្ថិតនៅលើកោះ ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីចុងសប្ដាហ៍នេះ យកមកចុះផ្សាយថា៖ «យុវតី ត្រូវបានផ្ដន្តាទោស ពីបទរំលូតកូនខុសច្បាប់ ដោយអនុលោមតាមច្បាប់ ស្ដីពីការការពារកុមារ»។

រីឯបងប្រុសបង្កើតវិញ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទរំលោភបំពាន ផ្នែកផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុ។ រដ្ឋអាជ្ញាប្រចាំតំបន់ បានទាមទារឲ្យតុលាការ ផ្ដន្ទាទោសយុវតីជំទង់ ដោយដាក់ពន្ធនាគារ ចំនួន១ឆ្នាំ និងផ្ដន្ទាទោសបងប្រុសបង្កើត ដោយដាក់ពន្ធនាគារ ៧ឆ្នាំ។

[...]

ភ្នាក់ងារ​រៀបចំ​បុណ្យ​សព រង​ការ​ចោទ​ពីបទ​បាន​គាស់​ធ្មេញ​មាស​ពី​សព

ភ្នាក់ងារ​រៀបចំ​បុណ្យ​សព រង​ការ​ចោទ​ពីបទ​បាន​គាស់​ធ្មេញ​មាស​ពី​សព

គឺបុគ្គលិករបស់សហគ្រាស ទទួលបន្ទុករៀបចំបុណ្យសពនោះ ដែលបានប្រទះឃើញអាថ៌កំបាំង ដ៏ហួសចិត្ត និងបន្ទាប់មក បានជូនដំណឹងទៅនគរបាល។ ហើយភ្លាមៗ គឺនៅថ្ងៃសុក្រសប្ដាហ៍មុន ក្នុងក្រុងលីយ៉ុង (Lyon - ភាគខាងត្បូងប្រទេសបារាំង) អ្នកទទួលខុសត្រូវមួយរូបរបស់សហគ្រាស ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត ពីបទ«បំពានលើរាងកាយ របស់សាកសព»។

បន្ទាប់មក នៅថ្ងៃចន្ទសប្ដាហ៍នេះ បុរសរូបនោះត្រូវបានដោះលែង តែត្រូវស្ថិតក្រោម​ការត្រួតពិនិត្យ របស់ប្រព័ន្ធតុលាការ  ដើម្បីរង់ចាំថ្ងៃបើកការជំនុំជម្រះ។ អាជ្ញាធរបានសង្ស័យជាផ្លូវការ ថាអ្នកទទួលខុសត្រូវ សហគ្រាសរៀបចំបុណ្យសពមួយនេះ បានលួចធ្មេញមាសពីសព នៅខណៈពេលសាកសព ត្រូវបានតំកល់ក្នុងសាលធ្វើបុណ្យ និងនៅមុនពេលដាក់សាកសព ចូលក្ដាមឈូស។

ភ្នាក់ងារនគរបាល នៃស្នងការដ្ឋានសង្កាត់ទី៥ របស់ក្រុង លីយ៉ុង រួមនឹងភ្នាក់ងារនគរបាល នៃស្នងការដ្ឋានតំបន់ផង [...]

«ស្អែក​ព្រឹក​កាល​ពី២ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​បង​បាន​ចាក​ចេញ​ឆ្ងាយ»

«ស្អែក​ព្រឹក​កាល​ពី២ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​បង​បាន​ចាក​ចេញ​ឆ្ងាយ»

ថ្ងៃទី១០ ខែកក្កដា កាលពីពីរឆ្នាំមុន គឺជាថ្ងៃដែលបានផ្លាស់ប្ដូរ នូវរបត់នយោបាយខ្មែរ ហើយក៏ជាថ្ងៃដ៏តក់ស្លុតខ្លោចផ្សារ សម្រាប់បណ្ដាអ្នកគោរពស្រឡាញ់ ជាពិសេសសម្រាប់ក្រុមគ្រួសារញាតិមិត្ត នៃលោកបណ្ឌិត កែម ឡី បន្ទាប់ពីលោក ត្រូវបានពេជ្ឈឃាតឈាមត្រជាក់ បាញ់សម្លាប់ទាំងព្រឹក កណ្ដាលរាជធានីភ្នំពេញ ដែលកកកុញដោយមនុស្សម្នា។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានវិលត្រឡប់មកថ្លែងឡើងវិញ ពីអារម្មណ៍ឈឺចាប់ខ្លោចផ្សារ ដែលភរិយាណាមិនយំ នៅចំពោះព្រឹត្តិការណ៍បាញ់សម្លាប់ស្វាមី ដ៏សាហាវព្រៃផ្សៃបែបនេះ។ អ្នកស្រីបានជ្រើសរើស យកទំព័រផ្លូវការកាលពីមុន របស់លោក កែម ឡី ដើម្បីបង្ហោះនូវពាក្យពេជន៍ទាំងនោះ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ យកមកចុះផ្សាយ​ជូនទាំងស្រុង ដូចខាងក្រោម៖

ពីរឆ្នាំកន្លងផុតទៅ សេចក្តីស្រឡាញ់ សុភមង្គល និងភាពរីករាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...