ជំនួយការ​គ្រូ​បង្វឹក​ក្រុម​បាសា ថា​នឹង​សងសឹក​ក្រុម​បាយឺន នៅ​ជើង​ទី២​វិញ

ក្រុមម្ចាស់ជើងឯកថ្មីអាឡឺម៉ង់ បានទទួលជ័យជំនះយ៉ាងធំធេង នៅក្នុងផ្ទះខ្លួនឯងនាកីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena) ជាមួយនឹងគ្រាប់បាល់របស់កីឡាករ អាជេន រ៉ូបិន (Arjen Robben), ម៉ារីអូ ហ្គូមែស (Mario Gomez) និង២គ្រាប់ទៀត ដោយកីឡាករខ្សែប្រយុទ្ធ ធូម៉ាស់ មុលឡឺ (Thomas Muller) និងធ្វើឲ្យក្រុមបាសា ជួបការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ជាលើកដំបូង ក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួយការគ្រូបង្វឹកក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) លោក ចូឌី រ៉ូរ៉ា (Jordi Roura) បាននិយាយថា ពួកគេ​មិនអស់សង្ឃឹមនោះទេក្នុងការប្រកួត ឆែមពានលីក (Champions League) របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប យូហ្វា (UEFA) បើទោះបីជាប្រកួតចាញ់ក្រុម បាយឺន ម៉ូនិជ (Bayern Munich) យ៉ាងចាស់ដៃ ដោយលទ្ធផល ៤-០ ក្នុងការប្រកួត​ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ៏ យប់ម៉ិញក៏ដោយ។


ភាពសប្បាយរីករាយ នៃក្រុមបាល់ទាត់បាយឺន ម៉ូនិជ ក្រោយពេលយកជ័យជំនះ។

ក្រុមម្ចាស់ជើងឯកថ្មីអាឡឺម៉ង់ បានទទួលជ័យជំនះយ៉ាងធំធេង នៅក្នុងផ្ទះខ្លួនឯងនាកីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena) ជាមួយនឹងគ្រាប់បាល់របស់កីឡាករ អាជេន រ៉ូបិន (Arjen Robben), ម៉ារីអូ ហ្គូមែស (Mario Gomez) និង២គ្រាប់​ទៀត ដោយកីឡាករខ្សែប្រយុទ្ធ ធូម៉ាស់ មុលឡឺ (Thomas Muller) និងធ្វើឲ្យក្រុមបាសា ជួបការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត ជាលើកដំបូង ក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប។

បាសេឡូណា ចាំបាច់ត្រូវតែធ្វើឲ្យបានល្អបំផុត ក្នុងការប្រកួតជើងទី២ ក្នុងផ្ទះខ្លួនឯងនាកីឡាដ្ឋាន ខេមនូ (Camp Nou) ប្រទេសអេស្ប៉ាញ នៅសប្តាហ៏ក្រោយ។ ពួកគេត្រូវតែឈ្នះ ៥-០ បើសិនជាពួកគេចង់បានកៅអី ទៅកាន់វគ្គផ្តាច់ព្រ័ត្រ​ឆែមពានលីក នៅឯកីឡាដ្ឋាន វែមប្លី (Wembley) ប្រទេសអង់គ្លេស នាខែឧសភាខាងមុខ។

លោក រ៉ូរ៉ា បានប្រាប់ស្កាយស្ពត (Sky Sports) ថា «យើងត្រូវតែផ្តោតសំខាន់ ទៅលើការប្រកួតជើងទី២ ហើយយើងនឹង​ព្យាយាមយកឈ្នះឲ្យបាន។ យើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យទទួលបានជ័យជំនះត្រឡប់មកវិញ។»

លោកបានបន្តថា «យើងខ្វះនូវភាពរហ័យរហួន ក្នុងការប្រកួតជាមួយពួកគេ ហើយនេះជាអ្វីៗ ដែលជាចន្លោះ​ប្រហោង​របស់យើង។ ក្នុងវគ្គទី១ យើងលេងមិនអាក្រក់ពេកនោះទេ ប៉ុន្តែពេលពួកគេរកគ្រាប់បាន នៅដើមវគ្គទី២ទៀតនោះ បាន​ធ្វើឲ្យយើងកាន់តែលំបាកឡើង។ យើងមិនអាចមើលឃើញចំណុច ដែលត្រូវធ្វើការផ្តាស់ប្តូរនោះទេ បន្ទាប់ពីក្រុមរបស់​យើងត្រូវគេបំបែកក្បួន។ យើងដឹងថា ខណៈពេលនោះ ជាការសំរេចចិត្តដ៏លំបាក។»

ជំនួយការរូបនេះ បានបន្ថែមថា «បាយឺន ម៉ូនិជ ពិតជាសាកសមនឹងទទួលបានការអបអរសាទរមែន។ ពួកគេលេងបាន​យ៉ាងអស្ចារ្យ ពួកគេខ្លាំង ហើយពួកគេជាក្រុមមួយ ដែលមានកីឡាករកម្លាំងខ្លាំងៗ។ បាយឺន បានយកឈ្នះយើង ហើយ​យើងក៏សូមអបអរសាទរដល់គេដែរ។ យើងគ្រប់គ្រងបាល់នៅពាក់កណ្តាលវគ្គទី១បានល្អ ប៉ុន្តែបន្ទាប់មកទៀត​យើង​ក៏​ធ្វើពុំបានល្អ ទើបបណ្តោយឲ្យពួកគេ កាន់តែមានឱកាសរកគ្រាប់បាល់ បានច្រើនដូចនេះ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...