កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

នៅឯទីលានប្រជាធិបតេយ្យ មានប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលសុទ្ធសឹងជាសកម្មជនគណបក្សសង្រ្គោះជាតិ មក​ពីតាមបណ្តាខេត្តក្រុងនានា។ សកម្មជនទាំងនោះ ចូលរួមគាំទ្រដោយបានលើកបដា ជូតក្បាលនឹងក្រណាត់ស ដែល​មានសរសេរ​ពាក្យថា«ទាមទារកែទម្រង់ គ.ជ.ប» និងស្នើសុំឲ្យគ.ជ.ប ទទួលយកនូវអនុសាសន៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ សម្រាប់ការរៀបចំការបោះឆ្នោត នាខែកក្កដាខាងមុខនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកទីមួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីឲ្យ គ.ជ.ប ធ្វើ​ការកែទម្រង់លើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងជា គ.ជ.ប របស់ជាតិ របស់ប្រជាពលរដ្ឋ។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មនោះ។

នៅថ្ងែទី២៤ខែមេសានេះ គេសង្កេតឃើញថានៅតាមដងផ្លូវ ជុំវិញទីលានប្រជាធិបតេយ្យ ត្រូវបានបិទដោយរនាំងដែក លើកំណាត់ផ្លូវលេខ៦១ ៦៧ និង១០៨ ដែលឆ្លងកាត់ផ្លូវ ព្រះអង្គឌួង និងឧញ្ញាអ៊ឹងប៊ុនហូវ។ កងកម្លាំងទាំងនេះ ប្រដាប់​ដោយដំបង និងផាលគ្រប់ៗដៃ។ នេះជាកងកម្លាំងត្រៀម ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើចរាចរ សម្រួលដល់​ការធ្វើបាតុកម្ម និងក៏ដើម្បីទប់ស្កាត់ក្រុមបាតុកម្ម ក្នុងករណីមានការដង្ហែរជាក្បួនផ្ទុយពីការអនុញ្ញាតិនោះ។

នៅឯទីលានប្រជាធិបតេយ្យវិញ មានប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលសុទ្ធសឹងជាសកម្មជនគណបក្សសង្រ្គោះជាតិ មក​ពីតាមបណ្តាខេត្តក្រុងនានា។ សកម្មជនទាំងនោះ ចូលរួមគាំទ្រដោយបានលើកបដា ជូតក្បាលនឹងក្រណាត់ស ដែល​មានសរសេរ​ពាក្យថា«ទាមទារកែទម្រង់ គ.ជ.ប» និងស្នើសុំឲ្យគ.ជ.ប ទទួលយកនូវអនុសាសន៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ សម្រាប់ការរៀបចំការបោះឆ្នោត នាខែកក្កដាខាងមុខនេះ។

ក្រោមការសម្របសម្រួលរបស់លោកស្រី មួ សុខហួរ បាតុកម្មនេះបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ ដែលរួម​បង្កើតឡើងរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ក្រៅពីសកម្មជន ក៏មានវត្តមាននៃថ្នាក់ដឹងនាំមួយចំនួន ដូចជា លោក កឹមសុខា លោក គង់ គាំ លោក ហូ វ៉ាន់ លោក ប៉ែន សុវណ្ណ និងវត្តមានព្រះអង្គម្ចាស់ ធម្មិកោ។ល។ ព្រម​ទាំងក្រុមអ្នកយកសារព័ត៌មានេះជាតិ និងអន្តរជាតិជាច្រើនរួប រួមនឹងវត្តមានរបស់អង្គការ​សង្គមស៊ីវិលពាក់ព័ន្ធ​មួយចំនួន​ទៀត។

ថ្លែងក្នុងពេលបាតុកម្មនេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាបញ្ជាក់ថា នេះជាការជួបជុំលើកទីមួយ ដោយជម្រុញឲ្យគ.ជ.ប ទទួលយកនូវញ្ញតិ របស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាអនុសាសន៍របស់សង្គមស៊ីវិលជាតិ និង​អន្តរជាតិ ក្នុងការទាមទារឲ្យមានការកែទម្រង់ប្រពន្ធ័ គ.ជ.ប និងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ។

លោកបានបន្តថា ការធ្វើបាតុកម្មនេះ មិនមានការដង្ហែជាក្បួនទេ បើមានតំណាង គ.ជ.ប មកទទួលញត្តិព្រឹកនេះ។ អនុ​ប្រធានរូបនេះបានបន្តថា គ.ជ.ប មានពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ក្នុងការឆ្លើយតប។ បើមិនមានការឆ្លើយតប​ក្នុងរយៈ​ពេលនេះទេ គណបក្សលោកនឹងបន្តធ្វើបាតុកម្មដោយអហិង្សារហូតដល់មុនថ្ងៃបោះឆ្នោត។

សូមរម្លឹកថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះ ជួបជុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ តែមិន​អនុញ្ញាតិឲ្យហែក្បួនទេ។ ដោយអះអាងថា អាចធ្វើឲ្យមានការកកស្ទះចរាចរណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់។ ជាមួយគ្នា​នេះដែរ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានក្រើនរម្លឹកដល់គណបក្សសង្គ្រោះជាតិ ឲ្យគោរពតាមសេចក្តី​សម្រេចនៃកិច្ចប្រជុំ នៃធ្វើបាតុកម្មកាលថ្ងៃទី២២មេសានេះ ដោយមិនមានការដើរហែក្បួនតាមការស្នើសុំនោះឡើយ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...