កឹម សុខា៖ រាជវង្សគួររួបរួមគ្នាបម្រើខ្មែរ កុំបម្រើអ្នកដែលធ្វើបាបរាស្រ្ត
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំពោះការយាងចូលដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានលោក កឹម សុខា បញ្ជាក់ថា លោកមិនការព្រួយបារម្ភ ពីវត្តមានរបស់សម្តេចក្រុមព្រះ មកបំបែកសំឡេងឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ។
ថ្លែងនៅចំពោះមុខអ្នកកាសែត នៅព្រលានយន្ដហោះនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា បាននិយាយថា លោកអបអរចំពោះការយាងមកដឹកនាំគណបក្ស ហ៊ុនស៊ិនប៉ិច វិញ និងការរួបរួមគ្នារបស់រាជវង្ស ដើម្បីបម្រើដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា បានថ្លែងឡើងថា៖ «ខ្ញុំក៏អបអរសាទរដែរ នូវដែររាជវង្សចេះជួបជុំគ្នា ដើម្បីការពារតម្លៃរាជវង្ស ក្នុងប្រទេសកម្ពុជាយើង។ ធ្វើម៉េចបានរួបរួមគ្នាទៅ ប៉ុន្តែរួបរួមគ្នាដើម្បីបម្រើខ្មែរ បម្រើប្រជាពលរដ្ឋ កុំរួបរួមគ្នាបម្រើអ្នកណា ដែលធ្វើមិនល្អចំពោះប្រជាពលរដ្ឋ។»
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ កន្លងមកនេះ ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ មានព្រះបន្ទូលថា ការវិលត្រឡប់មកដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចវិញ ដោយសារតែព្រះអង្គមាន បំណងបង្រួបបង្រួមនូវអ្នករាជានិយមឡើងវិញ និងដើម្បីរបបរាជានិយម ដើម្បីប្រជារាស្រ្ត និងជាតិខ្មែរ។
ព្រះអង្គថា ការយាងមកវិញនេះ មិនមែនជាការបំបែកសំឡេង របស់គណបក្សណាមួយ ដូចដែលមតិជាច្រើនបានលើកឡើងនោះឡើយ។ ព្រះអង្គមានបន្ទូលទៀតថា៖ «គោលបំណងរបស់ខ្ញុំព្រះករុណា ទៅដឹកនាំ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនមែនបំបែកសំឡេង គណបក្សណាមួយទេ។ (…) ដើម្បីប្រមែប្រមូល អ្នករាជានិយម និងអ្នកសីហនុនិយម។»៕