អ.ស.ប៖ ជិត​៧០​ប្រទេស បាន​ចុះ​សន្ធិសញ្ញា​ដាក់​កំហិត​ការ​​ជួញ​ដូរ​អាវុធ

កាលពីថ្ងៃច័ន្ទទី០៣ខែមិថុនា បណ្ដាប្រទេសជិត៧០ក្នុងលោក បានចុះហត្ថលេខាលើសន្ធិសញ្ញាជាប្រវត្តិសាស្ត្រមួយ ដាក់​កំហិតលើការជួញដូរអាវុធ នៅក្នុងពិភពលោក និងបង្កើតឲ្យមាននូវយុទ្ធនាការអន្តរជាតិលើកដំបូងគេបង្អស់ សម្រាប់​កម្រិត​ចរាចរណ៍អាវុធខុសច្បាប់ ដែលអាចបង្កឲ្យមានជម្លោះ ឬធ្លាក់ទៅលើដៃក្រុមជ្រុលនិយម។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃច័ន្ទទី០៣ខែមិថុនា បណ្ដាប្រទេសជិត៧០ក្នុងលោក បានចុះហត្ថលេខាលើសន្ធិសញ្ញាជាប្រវត្តិសាស្ត្រមួយ ដាក់​កំហិតលើការជួញដូរអាវុធ នៅក្នុងពិភពលោក និងបង្កើតឲ្យមាននូវយុទ្ធនាការអន្តរជាតិលើកដំបូងគេបង្អស់ សម្រាប់​កម្រិត​ចរាចរណ៍អាវុធខុសច្បាប់ ដែលអាចបង្កឲ្យមានជម្លោះ ឬធ្លាក់ទៅលើដៃក្រុមជ្រុលនិយម។


ផ្សារលក់អាវុធ នៅសហរដ្ឋអាមេរិក។ (រូបថត STR/AFP)

បើទោះជាសន្ធិសញ្ញាធ្លាប់ត្រូវបានយល់ព្រមដោយភាគច្រើន នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២​ខែមេសានោះក៏ដោយ តែប្រទេសអ្នកនាំអាវុធចេញដ៏ច្រើន ដូចរ៉ូស្សី និង ចិន ព្រមទាំងប្រទេសអ្នកនាំអាវុធចូល ដូចយ៉ាង​ឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី និងអេហ្សីបជាដើម បានបោះឆ្នោតអនុប្បវាត។

ការចុះហត្ថលេខាកាលពីថ្ងៃច័ន្ទទី០៣ខែឧសភានេះ ត្រូវបានធ្វើក្នុងជំហានទីមួយ។ ប៉ុន្តែអត្ថបទសន្ធិសញ្ញា នឹងចូលជា​ធរមាន នៅបន្ទាប់ពីប្រទេសទាំង៥០ បានធ្វើកំណែទម្រង់ររួចរាល់។ លោក អេកគី ទួមីយ៉ូចា (Erkki Tuomioja) រដ្ឋមន្ត្រី​ក្រសួងការបរទេសនៃប្រទេសហ្វាំងឡង់ បានជឿជាក់ថា ការយល់ស្របទាំង៥០លើសន្ធិសញ្ញានឹងអាចទទួលបាន នៅ​អំឡុង១ឆ្នាំខាងមុខ។ លោកបានថ្លែងឡើងថា «តែការខិតខំពិតប្រាកដ នឹងព្យាយាមភ្ជាប់អ្នកដែលមិនច្បាស់ ឬអ្នកដែល​មិនទាន់ធ្វើការសម្រេចចិត្ត ឲ្យចុះហត្ថលេខា និងធ្វើកំណែទម្រង់តាមសន្ធិសញ្ញា»។

ប្រទេសទាំងអស់នេះ នឹងធ្វើកំណែទម្រង់តាមសន្ធិសញ្ញា ដោយចាត់ឲ្យមានការត្រួតពិនិត្យ ថ្នាក់ជាតិ នូវរាល់ចរាចរណ៍​អាវុធ ដែលមានចែង និងទៅលើសកម្មភាពរបស់អ្នកជួញអាវុធ។ ប៉ុន្តែសន្ធិសញ្ញានេះ នឹងមិនមានឥទ្ធិពលលើ ការប្រើ-​ប្រាស់ជាលក្ខណៈជាតិ ដូចជាការប្រើប្រាស់ជាមធ្យោបាយការពារជាតិ ឬការពារសន្តិសុខសង្គមនោះឡើយ។

ប្រទេស៧ (អាហ្សង់ទីន អូស្ត្រាលី កូស្តារីកា ហ្វាំងឡង់ ជប៉ុន កេនយ៉ា និងអង់គ្លេស) បានចេញសេចក្ដីប្រកាសព័ត៌មាន​កាលពីព្រឹកថ្ងៃច័ន្ទ ថាបានជម្រុញឲ្យមានប្រទេសច្រើនបំផុត ចុះហត្ថលេខា តាំងពីជំហានទីមួយមក។

នៅក្នុងល្ងាចថ្ងៃដដែល សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា ដោយប្រទេសចំនួន៦៧ ពីចំណោមប្រទេសសមាជិក​ទាំង​១៩៣នៃអ.ស.ប. ក្នុងនោះក៏មានហត្ថលេខា របស់ប្រទេសដែលបានលក់អាវុធចេញយ៉ាងសំខាន់ ដូចយ៉ាងអង់គ្លេស និង​បារាំងជាដើមនោះដែរ៕

---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...