ការវិវត្តន៍ នៃស្ត្រីរ៉ូស្ស៊ីក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 11, 2015
- ប្រធានបទ: សម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
១០០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ១៩១០ រហូតមកដល់ថ្ងៃនេះ ប្រទេសរ៉ូស្ស៊ី បានឆ្លងកាត់នូវរបប ការតស៊ូ និងការផ្លាស់ប្ដូរមិនឈប់ឈរ ជាពិសេសនៅពេលដែលសហភាពសូវៀត ត្រូវបានបង្កើតឡើង និងបានដួលរលំមកវិញ។ ចំពោះស្ត្រីរ៉ូស្ស៊ីវិញ ក៏បានផ្លាស់ប្ដូរទៅតាមណ្នឹងដែរ ទាំងមុខមាត់ និងការតុបតែងខ្លួន។ វីដេអូខាងលើនេះ បានបង្ហាញពីការផ្លាស់ប្ដូរនេះ តែត្រឹមរយៈពេលមិនដល់២នាទីផង តែលោកអ្នកច្បាស់ជាយល់ដែរ ទោះនៅក្នុងពេលណាក៏ដោយ ក៏សម្ផស្សរបស់នាង នៅតែស្អាត គួរឲ្យចង់គយគន់ដដែល។
អ្នកដែលធ្វើវីដេអូនេះ ជាក្រុម«The Cut» ដែលមានគម្រោង ចង់ធ្វើស្នាដៃរបៀបនេះ ទៅច្រើនប្រទេស ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា អៀរ៉ង់ ឬកូរ៉េ ជាដើម។
» សូមទស្សនារូបថតខាងក្រោម ជាមួយនឹងការពន្យល់ត្រួសៗ ទាក់ទងនឹងសម័យកាល៖
ស្ត្រីរ៉ូស្ស៊ី នៅក្នុងទសវត្សន៍ឆ្នាំ១៩៣០ មិនសូវមានការផាត់មុខ តុបតែងអ្វីប៉ុន្មានទេ ដោយសារនៅពេលនោះ ជាសម័យកាល របស់ស្ដាលីន ដែលល្បីថា ជាជនកុម្មុយនីសផ្ដាច់ការ ដ៏ខ្លាំងបំផុតនៃប្រទេស។ ស្ត្រីត្រូវបានហាមឃាត់ មិនឲ្យផាត់មុខ និងទុកសក់វែងឡើយ។
នៅក្នុងទសវត្សន៍ឆ្នាំ១៩៤០ និន្នាការជាតិនិយម បានស្ដែងឡើង តាមរយៈរូបសម្ផស្ស។ នាងៗរ៉ូស្ស៊ី នៅសម័យនោះ បានចម្លងម៉ូដតាម «Nadia Popova» ដែលជាអ្នកបើក យន្ដហោះប្រដេញពិសេស របស់កងទ័ពរបស់ សហភាពសូវៀត។
នៅពេលដែលសហភាពសូវៀត បានដួលរលំ នៅឆ្នាំ១៩៩១ ការតុបតែងខ្លួនរបស់ស្ត្រី បានងាកខ្លួនបន្តិចម្ដងៗ ទៅរកបែបលោកខាងលិច។
នៅទីបញ្ចាប់នៃវីដេអូ ពួកគេបានឧទ្ធិសទៅក្រុមមួយ មានឈ្មោះថា «Pussy Riot» ដែលសកម្មក្នុងការលើកស្ទួយសិទ្ធិស្ត្រី ក្នុងប្រទេសរ៉ូស្ស៊ី។