ហ៊ុន សែន អបអរ​ជំនួប​កំពូល​រវាង​មេ​ដឹកនាំ​កូរ៉េ​ទាំងពីរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះ សំដែងនូវការអបអរសាទររបស់លោក ចំពោះជំនួបរវាងមេដឹកនាំ នៃប្រទេសកូរ៉េគូសត្រូវទាំងពីរ កាលពីចុងសប្ដាហ៍កន្លងមកនេះ ហើយបានអះអាងថា ជំនួបនេះនឹងបង្កើតឥទ្ធពល ដល់ជំនួបរវាងលោក គីម ជុង-អ៊ុន (Kim Jong-un) មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ និងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកក្នុងពេលខាងមុខ។
ហ៊ុន សែន អបអរ​ជំនួប​កំពូល​រវាង​មេ​ដឹកនាំ​កូរ៉េ​ទាំងពីរ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីម ជុងអ៊ុន អគ្គមគ្គុទេសក៍ នៃប្រទេសកូរ៉េខាងជើង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី៣០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 30, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអបអរការជួប ចាប់ដៃគ្នារវាងមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ដែលបានបើក នូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទីចន្ទ ទី៣០ ខែមេសានេះ ក្នុងពិធី ចែក«វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នាវិទ្យាស្ថានជាតិអប់រំ (កណ្ដាលរាជធានី ភ្នំពេញ)។

បុរសខ្លាំងកម្ពុជា បានយល់ឃើញថា ជំនួបរវាងមេដឹកនាំកូរ៉េ ដែលជាគូសត្រូវគ្នា តាំងពីច្រើនទសវត្សន៍មកនោះ នឹងបង្កើតឥទ្ធិពល ដល់ជំនួបកំពូល រវាងលោក គីម ជុង-អ៊ុន (Kim Jong-un) អគ្គមគ្គុទេសក៍ នៃប្រទេសកូរ៉េខាងជើង និងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តិទៅ ក្នុងចុងខែឧសភាខាងមុខ។

លោក ហ៊ុន សែន ដែលជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងនោះ បានទាយទុកជាមុនថា នៅក្នុងជំនួបរវាងលោក គីម និងលោក ត្រាំ ភាគីទាំងសងខាង នឹងធ្វើការទាមទារដូចតទៅ៖ ភាគីអាមេរិក នឹងទាមទារឲ្យកូរ៉េខាងជើង រំសាយចោលទាំងអស់ នូវសព្វាវុធ នុយក្លេអ៊ែរ ហើយភាគីកូរ៉េខាងជើង នឹងទាមទារឲ្យអាមេរិក ដកទ័ពចេញពីទឹកដីកូរ៉េខាងត្បូង ឲ្យអស់។ 

លោកនាយករដ្ឋមន្ត្រី នៅបានចោទជាសំណួរឡើងថា តើភាគីទាំងសងខាង និងអនុវត្តន៍តាមការទាមទារ ទៅវិញទៅមកនេះឬទេ? ហើយថាតើ ជំនួបរវាងមេដឹកនាំកូរ៉េទាំងពីរ កាលពីថ្ងៃសុក្រកន្លងមក នឹងអាចបើកផ្លូវ ដើម្បីឈានទៅការបង្រួបបង្រួមកូរ៉េទាំងពីរ ឬយ៉ាងណា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...