ទារក​រសាត់​ទៅ​កណ្ដាល​សមុទ្រ... ឪពុក​ម្ដាយ​អត់​ដឹង!

ទារកអាយុ១០ខែមួយរូប ដែលជិះនៅលើ ពោងបំប៉ោងមួយ បានរសាត់អណ្ដែតចេញទៅកណ្ដាលសមុទ្រ ចំងាយប្រមាណជា១គីឡូម៉ែត្រ ពីឆ្នេរ។ សំណាងល្អ ដែលទារកត្រូវបាន ក្រុមអ្នកសង្គ្រោះរកឃើញ និងស្រង់យកមកវិញ ទាន់ពេល។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 12, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅនឹងឆ្នេរ ជាពិសេសនៅក្នុងរដូវកាល នៃវិស្សមកាលបែបនេះ គេត្រូវមានភ្នែករវាសបន្តិច ជាពិសេស​ចំពោះ​ឪពុកម្ដាយ ដែលមានកូនតូច ទៅជាមួយច្រើន។ ធ្វើយ៉ាងណា ត្រូវបញ្ជៀសនូវករណីនេះ ដែលអាចធ្វើ​ឲ្យ​ឪពុកម្ដាយ សោកស្ដាយអស់មួយជីវិតបាន។ ទារកអាយុ១០ខែមួយរូប បានអណ្ដែតចេញទៅកណ្ដាលសមុទ្រ ជាមួយនឹងពោងផ្លុំខ្យល់ រហូតចំងាយ១គីឡូម៉ែត្រ ពីឆ្នេរ។

សំណាងល្អ ដែលទារកត្រូវបាន ក្រុមឆ្មាំឆ្នេរ នៃក្រុង«Kucukkuyu» របស់ប្រទេសតួរគី រកឃើញទាន់ និងជួយ​សង្គ្រោះមកវិញ។ ទារកបានអណ្ដែតចេញទៅ ឆ្ពោះទៅកាន់កោះមួយ ឈ្មោះ «Lesbos» ដែលជាទឹកដី​របស់​ប្រទេសក្រិច។

បើតាមសារព័ត៌មានក្នុងស្រុក «BGN News» បានឲ្យស្រង់សម្ដីសារភាព របស់ឪពុកម្ដាយ មកបញ្ជាក់ថា ពួក​គេបានភ្លេចថា ពួកគេបានដាក់ទារក នៅលើពោងផ្លុំខ្យល់នោះ ហើយដាក់វានៅលើទឹក។ ហើយឪពុក​ម្ដាយ​រូប​នោះ មិននឹកស្មានថា ពោងអណ្ដែត បានរកិលខ្លួនតាមរលក និងតាមចន្លោះអ្នកហែលទឹក ដែលមានចំនួន​យ៉ាង​ច្រើននោះ ចេញទៅ។ ប៉ុន្តែនៅពេលពួកគេដឹងខ្លួន ពោងទារក ត្រូវបានរលកសមុទ្រ នាំយកទៅកណ្ដាល​សមុទ្រ​យ៉ាងលឿន ដែលធ្វើឲ្យអ្នកហែលទឹកធម្មតា មិនអាចហែល ទៅតាមទាន់។

ហេតុដូច្នេះហើយ ទើបពួកគេបានហៅ សុំជំនួយជាបន្ទាន់ ពីក្រុមឆ្មាំសមុទ្រ ដែលមានវត្តមាន នៅមិនឆ្ងាយ​ពី​ទីនោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...