អស់​ពី​ប្រពន្ធ ចាប់​កូន​ស្រី​​​បង្កើត​តូចៗ​រំលោភ នៅ​បាត់ដំបង

បុរសម្នាក់ ជាអ្នកស្រុក ឯកភ្នំ ដែលបានបាត់បង់ប្រពន្ធ តាំងពីពីរឆ្នាំមុន ត្រូវបានតុលាការសាលាដំបូង ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ ពីបទ​​​រំលោភ​​​ មាន​​​ស្ថាន​​​ទម្ងន់​​​ទោស ទៅ​លើ​កូន​ស្រី​បង្កើត​តូចៗ​ខ្លួន​ឯង ជា​ច្រើន​ដង។ នេះ​បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មាន ឌឺខេមបូឌៀ ដេល្លី នៅព្រឹក​ថ្ងៃចន្ទនេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 20, 2015
  • ប្រធានបទ: រំលោភកូនឯង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដ៏ក្រៀមក្រំ និងអាណោចអាធម បានកើតទៅលើ កូនស្រីច្បងពីរនាក់ អាយុ៧ និង៩ឆ្នាំ ពីក្នុង​ចំណោម​កូនស្រីបីនាក់ ដែលពួកគេគួរតែទទួលបាន ពីឪពុករបស់ខ្លួន នូវការថ្នាក់ថ្នម ចិញ្ចឹមបីបាច់ ដូច​កុមារ​ផ្សេងទៀត។ តែផ្ទុយទៅវិញ ឪពុកដែលមានអាយុ៤៦ឆ្នាំ ឈ្មោះ នន់ ផល បានបង្រៀនឲ្យកូនស្រីតូចៗ របស់​ខ្លួនចេះមើលវីដេអូ«កូនជ្រូក» ទាំងពួកគេមិនទាន់ដឹងថា អ្វីទៅជាការរួមភេទ ហើយបានចាប់ពួកនាងរំលោភ។

ស្រង់សម្ដីដោយ សារព័ត៌មាន ឌឹខេមបូឌៀដេល្លី លោក​​​ ឡម ​​​ឡាន ​​​នាយការិយា​​​ល័យ​​​​​​នគរ​​​បាល​​​យុត្តិធម៌​​​ស្រុក​​​ ឯកភ្នំ បានថ្លែងឲ្យដឹងថា បុរសដែលប្រកបរបរ ជាអ្នកនេសាទខាងលើ ត្រូវបានចាប់​​​ខ្លួន​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ នៅ​​​ផ្ទះ​​​របស់​​​ជន​​​នេះ ​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ព្រែកហ្លួង​​​ ស្រុក​​​ឯក​​​ភ្នំ​​​។ មន្ត្រីអាជ្ញាធររូបនេះ បានថ្លែងរៀបរាប់ នូវហេតុការណ៍​ដ៏រន្ធត់ជាច្រើន នៅក្នុងការស៊ើប​អង្កេត​​របស់​ខ្លួន ទាក់ទងនឹងអំពើយង់ឃ្នង របស់បុរស នន់ ផល ជាឪពុក ដែល​បានធ្វើ​ទៅលើកូនស្រីខ្លួនឯងពីរនាក់ រហូត​ឈាន​ទៅ​ដល់ ការចាប់ខ្លួន បន្ទាប់ពីកូនស្រីរងគ្រោះទាំងទ្វេរ បាន​សម្រចចិត្ត​រត់​ចេញ​ពីការប៉ុនប៉ង ចងចាប់​កូន​ស្រី​ច្បង​រំលោភ ដោយ​អាការៈ​ស្រវឹង លើកចុងក្រោយ របស់​ឪពុក​រូបនេះ។

នាយនគរបាលខាងលើ បានលើកយកចម្លើយ របស់កូនស្រីកណ្ដាល ដែលមានអាយុ៧ឆ្នាំ មករៀបរាប់ថា នាង​តូចត្រូវបានឪពុករំលោភ១០ដង ខណៈកូនស្រីច្បងអាយុ៩ឆ្នាំ បានរងគ្រោះ២ដង។ ឪពុករបស់ពួកនាង តែងតែ​ឲ្យ​ពួក​នាង  មើល​​​វីដេអូអាស​​​អាភាស ​​​នៅ​​​ក្នុ​​​ងកំុព្យូទ័រ​​​យួរ​​​ដៃ​​​រ មុន​​​ពេល​​​​​​ឪពុករូបនេះ ចាប់​​​ពួកនាង​​​រំលោភ​។ ក្រោយ​ពី​បាន​​​​​ទស្សនា​​​​រឿងកូនជ្រូករួច បុរសពោះម៉ាយ បានកើត​​​អារម្មណ៍​​​ស្រើប​​​ស្រាល​​​ ហើយក៏ចាប់​កូនស្រី​ខ្លួន​ឯង​​រំលោភ។ លោក ឡម ឡាន បានថ្លែងឲ្យដឹងទៀតថា៖ «បុរស​​​រូប​​នេះ ​​​បានរំលោភ​​​កូន​​​ស្រី​​​ច្បង​​​ពីរ​​​ដង​​​​​​ ហើយ​​​​លើក​​​ចុង​​​​ក្រោយ​​​ នៅក្នុង​​​​​​អង្រឹង​​​​​​ ហើយ​​​បាន​​​បណ្តាល ​​​ឲ្យ​​​​​​ដាច់​​​ខ្សែ​​​អង្រឹង​​​ទៀត​​​ផង»។

ពីក្នុងចំណោមកូនស្រីតូចទាំងបី មានតែកូនស្រីពៅម្នាក់ អាយុ៥ឆ្នាំប៉ុណ្ណោះ ដែលគ្រោះកម្ម នៅមិនទាន់​បាន​ធ្លាក់ មកលើនាង។ ប៉ុន្តែមិនទាន់រងគ្រោះ មិនមែនមានន័យថា នាងមានជីវិតសមល្មម ដូចកុមារដទៃៗឡើយ ព្រោះនាងពៅបានមើលឃើញ បងស្រីរបស់នាង រងទុក្ខខ្លោចផ្សារ ក្នុងរយៈពេលជាច្រើនខែថ្ងៃ។ ហេតុការណ៍ ដែលគួរឲ្យរំជួយចិត្តជាងនេះ គឺនៅពេលដែលពួកនាង បានសាកល្បង រត់ទៅប្រាប់អ្នកជិតខាង ពីក្រញ៉ាំ​ព្រាន​កំណាចរបស់ឪពុក កាលពីពេល លើកមុនៗនោះ គ្មានអ្នកជិតខាង របស់ពួកនាងណាម្នាក់ បានជឿសម្ដីរបស់​ពួកនាងទេ។

មិនជឿសំដីពួកនាង ដោយសារតែពួកនាង នៅមានវ័យក្មេងពេក ហើយរឿង«ត្រីឆ្ដោរស៊ីកូនឯង» បែបនេះ មិន​ដែលឭនរណានិយាយ ឬសង្ស័យថា បានកើតមាន នៅក្នុងភូមិពីមុនមកទេ។ នេះបើតាមការបញ្ជាក់ របស់​លោក ឈុន ថន មេភូមិ​​​ដួនអិន កន្លែង​​​ដែល​​​ក្រុមគ្រួសារ​​​នេះ​​​រស់​​​នៅ។ ប៉ុន្តែហេតុការណ៍ បានបែកធ្លាយ បន្ទាប់​ពីកូនស្រីច្បងទាំងពីរ បានរត់ចេញពីផ្ទះ កាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន ហើយបានទៅដេក នៅក្នុង​សាលា​រៀន ពេញមួយយប់​«ងងឹតសូន្យសុង» មុននឹងបានធ្វើដំណើរ ទៅជួបឪពុកមាសាច់ថ្លៃ ដែលរស់នៅក្នុង​ភូមិ​ក្បែរ​ខាង នៅថ្ងៃពុធ​ស្អែកឡើង។

លោក អួន សឿត ដែលត្រូវជាឪពុកមាសាច់ថ្លៃ (លោកបានរៀបការ ជាមួយបងស្រីប្រពន្ធលោក នន់ ផល) បាន​រៀបរាប់ ពីសភាពរបស់នាងតូចទាំងពីរ ថាមានលក្ខណៈ«ប្រឡាក់ប្រឡូក​ និង​ការ​ឈឺ​​​ចាប់» ហើយបាន​អះអាងថា ពួកនាងបានស្កាត់មករកលោក ដោយសារ​សុំអ្នក​​​ភូមិ ឲ្យ​​​ជួយ​ចម្លង​។ យល់ពីសភាពរបស់ពួកនាង លោក អួន សឿត បានឲ្យពួកនាង បានសម្រាកនៅផ្ទះលោកមួយថ្ងៃ ហើយបានសម្រេចចិត្ត ត្រូវធ្វើអន្តរាគមន៍ ដោយ​លោក​បាន​នាំ​កុមារី​ទាំងពីរ ឲ្យមកជួបលោកមេភូមិ ឈុន ថន នៅថ្ងៃព្រហស្បត្តិ៍។

ឪពុកមាសាច់ថ្លៃ ត្រូវបានសារព័ត៌មានខាងលើ ស្រង់សំដីមកបញ្ជាក់ថា៖ «ពួក​នាង​​​ បានមក​​​រក​​​ខ្ញុំ​​​ ដោយ​​​ស្លៀក​​​​​សម្លៀក​​​បំពាក់​​​ចាស់​​​ៗ ​​​ហើយ​​​​​​ប្រាប់​​​ខ្ញុំ​​​ថា ឪពុក​​​របស់​​​ពួកនាង បាន​​​ចាប់ពួកនាង​​​​រំលោភ។ នៅលើ​ខ្លួន​​​ប្រាណ​​​​របស់​​​ពួកនាង ខ្ញុំ​​ឃើញ​មាន​​​ស្នាម​​​ជាំ ចំណែក​​​ភ្លៅ​​​ និង​​​កំភួន​​​​ដៃ​​​ ឡើង​​​ហើម​​​។»

លុះមកដល់ផ្ទះ​​​លោក ឈុន ថន មេភូមិរូបនេះ បានទទួលស្ដាប់ និងជឿងពីអ្វី ដែលកុមារីទាំងពីរ បានរងទុក្ខ​ខ្លោចផ្សារ មុននឹងលោកបានរាយការណ៍ ប្រាប់នគរបាល ហើយបន្ទាប់មក បានឈានទៅដល់ ការឃាត់ខ្លួន​បុរសជាឪពុកចិត្តអប្រិយ នៅក្នុងថ្ងៃដដែល។ បុរស នន់ ផល ត្រូវបានសាលាដំបូងខេត្តបាត់ដំបង់ សម្រេច​ដាក់​ពន្ធនាគារ ជាបណ្ដោះអាសន្ន កាលពីថ្ងៃសៅរ៍ ដើម្បីរងចាំថ្ងៃបើកសវនាការ នាពេលខាងមុខ។  រីឯកុមារីទាំងបី ត្រូវបានលោកមេភូមិឲ្យដឹងថា កំពុងស្ថិតក្រោម ការចិញ្ចឹមបីបាច់ ពីសំណាក់អង្គការគាំពារកុមារមួយ នៅ​រាជធានី​ភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...