វេជ្ជបណ្ឌិត​មួយ​រូប រង​ការ​ចោទ​ថា​បាន​ពន្លូត​កូន​ពី​ក្មេងស្រី​ជំទង់ រួច​ចាប់​នាង​​រំលោភ

វេជ្ជបណ្ឌិតជាតិអង់គ្លេសមួយរូប ត្រូវបានប្រព័ន្ធយុត្តិធម៌របស់ចក្រភពអង់គ្លេស តាមដានស៊ើបអង្កេត ពីបទ​រំលោភ​សេព​សន្ធវៈ ទៅលើក្មេងស្រីជំទង់ជាច្រើននាក់។ ជនរងគ្រោះខ្លះ ដែលបានមករកខ្លួនឲ្យជួយពន្លូតកូនចេញ ត្រូវ​បាន​វេជ្ជបណ្ឌិត​រូប​នេះ​រំលោភ ក្នុងពេលភ្លាមៗបន្ទាប់មក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី១៨ មករា ២០១៥
  • កែប្រែចុងក្រោយ: January 19, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿង​អាស្រូវ​បាន​ផ្ទុះ​លេច​លឺ​ឡើង ប្រឆាំង​លោក​វេជ្ជបណ្ឌិត ម៉ៃឃើល សលម៉ុន (Michael Salmon) ដែល​អាន​ទៅ​ហើយ ធ្វើ​ឲ្យ​ផ្ទុះ​អារម្មណ៍ ទ្រាំ​មិន​ហួស​ចិត្ត​មិន​បាន។ គ្រូ​ពេទ្យ​ជំនាញ​ជាតិ​អង់គ្លេស ដែល​មាន​វ័យ​មក​ដល់​ថ្ងៃ​នេះ​៧៩​ឆ្នាំ​ទៅ​ហើយ​នោះ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា បាន​បៀន​បៀន និង​ចាប់​រំលោភ​ខាង​ផ្លូវ​ភេទ យ៉ាង​ហោច​ទៅ​លើ​ក្មេង​ស្រី​វ័យ​ជំទង់ អាយុ​ពី​១១​ឆ្នាំ ដល់​១៧​ឆ្នាំ ចំនួន​៨​នាក់ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៣​មក​ឆ្នាំ​១៩៨៨។

នៅ​ក្នុង​ចំណោម​ក្មេង​ស្រី​ទាំង​នោះ មាន​ក្មេង​ស្រី​មួយ​រូប​អាយុ​១៦​ឆ្នាំ បាន​ចូល​មក​សុំ​ឲ្យ​គ្រូ​ពេទ្យ ជូយ​ពន្លូត​កូន​ចេញ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ពន្លូត​បាន​ចប់​រួច​រាល់ អ្នក​ជំងឺ​វ័យ​ជំទង់ ត្រូវ​បាន​គ្រូ​ពេទ្យ​រូប​នេះ​រំលោភ ដើម្បី​ប្ដូរ​ទៅ​នឹង​ការ​តប​ស្នង​មួយ ដែល​គេ​ហៅ​ថា ជា​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​យើង។

នៅមុនរឿងអាស្រូវបានផ្ទុះឡើង លោកវេជ្ជបណ្ឌិតជំនាញខាងរោគស្រី និងទារក បានបង្កនូវកេរ្ត៍​ឈ្មោះ​យ៉ាង​ល្បីល្បាញ នៅតាមមន្ទីរពេទ្យនានា ដែលលោកបានទៅធ្វើការជាមួយ។ នៅក្នុងបទចោទប្រកាន់ទៅលើ​លោក​វេជ្ជបណ្ឌិត មានសរសេរជាអាថ៌ថា លោកអាចធ្វើឲ្យឪពុកម្ដាយរបស់អ្នកជំងឺ មានការជឿជាក់ និងផ្ដល់ទំនុកចិត្ត​មក​លើលោកភ្លាមៗ នៅពេលពួកគេនាំកូនស្រីមកឲ្យលោកពិនិត្យ រហូតមនុស្សមួយចំនួន បានផ្ដល់រហស្សនាម​ឲ្យលោកថា ជា«លោកពូម៉ៃ»ថែមទៀត។ របាយការណ៍នោះបានសរសេរទៀតថា ប៉ុន្តែនៅពេលដែល​ឪពុក​ម្ដាយ​អ្នកជំងឺ មិនមានវត្តមាននៅពេលធ្វើការពិនិត្យរោគនោះ វេជ្ជបណ្ឌិតល្បីឈ្មោះរូបនេះ បានប្រព្រឹត្តិ​ការបន្លំ​រាវ​ស្ទាបខាងផ្លូវភេទ ទៅលើអ្នកជំងឺវ័យក្មេងៗទាំងនោះ។

បើតាមការស៊ើបអង្កេតនោះ បានអះអាងទៀតថា គ្រូពេទ្យកំហូចបានរាវស្ទាបដើមទ្រូង ឬកន្លែងសំខាន់​ផ្សេង​ទៀត នៅលើរាងកាយក្មេងស្រី ដែលជាអ្នកជំងឺរបស់ខ្លួន ក្រោមលេសចង់ដឹងពីដំណើរបេះដូង ឬលេសចង់​ដឹង​ពីដំណើរជីពចរ។ នៅក្នុងមន្ទីរពេទ្យមួយឈ្មោះ Stoke Mandeville ដែលវេជ្ជបណ្ឌិត សេម៉ុន ធ្លាប់ធ្វើការ ក៏ជា​កន្លែងដែលធ្លាប់ផ្ទុះរឿងអាស្រូវ ស្ដីពីឧក្រិដ្ឋកម្មផ្លូវភេទ បង្កឡើងដោយពិធីករទូរទស្សន៍អង់គ្លេស លោក ជីមី សេវីល (Jimmy Savile) ទៅលើក្មេងមិនទាន់គ្រប់អាយុដូចគ្នាដែរ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត បាន​សម្ដែងពី​ភាព​ប្រយ័ត្នប្រយែងរបស់ពួកគេ មិនធ្វើសេចក្ដីសន្និដ្ឋានភ្លាមៗថា សំនុំរឿងទាំងពីរមានជាប់ទាក់ទងគ្នា​នោះ​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...