សម្ភាសម៉ម សូណង់ដូ៖ ខ្ញុំ​មិន​មែន​កើត​មក ដើម្បី​«បំពេញ​ចិត្ត»​នាយក​រដ្ឋមន្ត្រី​ទេ

នៅតែប៉ុន្មានថ្ងៃ មុនការប្រកាសសាលដីកា របស់សាលឧទ្ទរណ៍ ទៅលើសំនុំរឿងក្ដីដ៏ចំរូងចំរាស់ របស់នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) និងមជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានអំពាវនាវជាថ្មីទៀត អោយដោះលែងជនជាប់ចោទរូបនេះ។ ទន្ទឹមនឹងការចេញសេចក្ដីអំពាវនាវនេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ក៏បានចេញផ្សាយនូវកិច្ចសម្ភាសមួយ ដែលអង្គការនេះបានធ្វើផ្ទាល់ នៅពន្ធនាគារ«ព្រៃសរ»ជាមួយនឹង លោកម៉ម សូណង់ដូ នៅថ្ងៃទី៤ខែមិនា​ឆ្នាំ២០១៣ ពីរថ្ងៃមុនថ្ងៃបើកសវនាការនៅសាលាឧទ្ទរណ៍។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: March 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចសម្ភាសជាលើកដំបូងមួយ តាំងពីថ្ងៃចាប់ខ្លួនមក ត្រូវបានលោក ម៉ម សូណង់ដូ ផ្ដល់ទៅអោយអ្នកសារព័ត៌មាន ក្នុង​ខណៈដែលលោកស្ថិតនៅក្នុងពន្ធនាគារព្រៃសរ។ មនោរម្យព័ងអាំងហ្វូ សម្រេចធ្វើការបកប្រែ«ក្រៅផ្លូវការ» នូវកិច្ច​សម្ភាស​នេះទាំងស្រុង ដើម្បីយកមកជូនលោកអ្នកគ្រាន់នឹងពិចារណា។


ក្រុមអ្នកគាំទ្រ លើកផ្លាកអោយដោះលែងលោកម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info Photo/ O. Vary។

នៅតែប៉ុន្មានថ្ងៃ មុនការប្រកាសសាលដីកា របស់សាលឧទ្ទរណ៍ ទៅលើសំនុំរឿងក្ដីដ៏ចំរូងចំរាស់ របស់នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) និងមជ្ឃ-​មណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានអំពាវនាវជាថ្មីទៀត អោយដោះលែងជនជាប់ចោទរូបនេះ។ ទន្ទឹមនឹងការចេញសេចក្ដីអំពាវនាវនេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ក៏បានចេញផ្សាយនូវកិច្ចសម្ភាសមួយ ដែល​អង្គការនេះបានទៅធ្វើផ្ទាល់ នៅពន្ធនាគារ«ព្រៃសរ»ជាមួយនឹង លោកម៉ម សូណង់ដូ នៅថ្ងៃទី៤ខែមិនា​ឆ្នាំ២០១៣ ពីរថ្ងៃមុន ថ្ងៃបើកសវនាការនៅសាលាឧទ្ទរណ៍។ កិច្ចសម្ភាសនេះ ទើបនឹងចេញផ្សាយ ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ នៅលើគេហទំព័រ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន។ សូមតាមដាន ការបកប្រែ«ក្រៅផ្លូវការ» ខាងក្រោមនេះ ដូចតទៅ៖

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន៖ តើអ្វីទៅដែលជាតួនាទីរបស់លោក នៅក្នុងសមាគមអ្នកប្រជាធិបតេយ្យ?

ម៉ម សូណង់ដូ៖ ខ្ញុំបង្រៀន ដល់ប្រជាពលរដ្ឋដែលខ្ញុំបានជួប ពីសិទ្ធិជាមូលដ្នានរបស់ពួកគាត់ និងពីរដ្ឋធម្មនុញ្ញ នៃព្រះ-​រាជាណាចក្រកម្ពុជា។ ខ្ញុំបានផ្ដល់ទៅអោយពលរដ្ឋទាំងនោះ ជារឿយៗ នូវគំនិត របៀបរបបជាបន្ដបន្ទាប់ ដើម្បីអោយពូក​គាត់ការពារប្រសើរជាងមុន នូវសិទ្ធិរបស់ពួកគាត់ របៀប៖ នរណាម្នាក់ក៏ត្រូវការខ្យល់ដើម្បីដកដង្ហើមដែរ។ បើគេដកហូត​ខ្យល់នេះពីអ្នក តើអ្នកមានអីសម្រាប់ដកដង្ហើមទៀត? វាដូចគ្នាអញ្ចឹង សម្រាប់សិទ្ធិនៃយើងទាំងអស់គ្នា។ ប្រជាជនកម្ពុជា​ភាគច្រើន កាន់ព្រះពុទ្ធសាសនា ដូច្នេះអ្វីៗ ដែលបានធ្វើឡើយ សុទ្ធតែមានការគោរពគ្នា និងអហឹង្សា។ នៅពេលខ្ញុំទៅ​ដល់​ជនបទស្រែចំការ ខ្ញុំបានចែកជូនដូចគ្នា នូវថ្នាំសង្កូវ ដើម្បីជួយពួកគាត់ ព្រោះកន្លែងណាក៏ដោយដែលខ្ញុំទៅដល់ ប្រជាជន​នៅទីនោះ មានអ្វីទាល់តែសោះ ក្នុងការព្យាបាលជម្ងឺដម្កាត់។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន៖ តើការជាប់ទោសរបស់លោក មានដំណើរការយ៉ាងដូចម្ដេចដែរ?

ម៉ម សូណង់ដូ៖ ទាក់ទងនឹងសុខភាពរបស់ខ្ញុំ ជារឿងធម្មតាមួយ សម្រាប់មនុស្សអាយុ៧១ឆ្នាំ។ ខ្ញុំមានអារម្មណ៍ធម្មតា គ្រាន់តែខ្ញុំមានជីវិតនៅក្នុងពន្ធនាគារ ទាំងខ្លួនខ្ញុំមិនកំហុសអ្វីសោះ។ ខ្ញុំទទួលការមកសួរសុខទុក្ខ របស់គ្រួសារខ្ញុំ ហើយ​ខ្ញុំគិតថាគួរអោយសប្បាយចិត្ត។ ចំណាស់ខ្ញុំនេះ មិនមែនសំខាន់ លើចំណីអារហា ឬភាពសប្បាយរីករាយនោះទេ។ ខ្ញុំគិត​ទៅតែពលរដ្ឋកម្ពុជា ដែលចេះតែធ្លាក់ខ្លួន តូចទាបទៅៗ ពីមួយជំនាន់ទៅមួយជំនាន់។ ខ្ញុំគិតថាអ្នកដឹកនាំ គ្មានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវលើការងាររបស់ខ្លួនទេ។ នៅពេលដែលខ្ញុំចេញពីពន្ធនាគារ ខ្ញុំនឹងនៅតែបន្ត នូវបុព្វហេតុ​របស់ខ្ញុំដើម្បីការពារលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បើទោះជានៅក្នុងពន្ធនាគារ ខ្ញុំនៅតែបន្តជួយសង្គម។ កាលពី​ចុងខែកុម្ភះ បុណ្យផ្កាមួយ ត្រូវបានរៀបចំធ្វើ ដើម្បីយកបច្ច័យទៅសាងសង់សាលា ក្នុងខេត្តកំពង់ចាម។ ទោះបីខ្លួនខ្ញុំ នៅ​ជាប់ពន្ធនាគារ មនុស្សម្នាផ្សេងទៀត នៅតែបន្តរៀបចំធ្វើរឿងនេះ និងបន្តស្មោះស្ម័គ្រជួយគ្នា។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន៖ តើលោកទុកចិត្ត ទៅលើប្រព័ន្ធយុត្តិធម៌ របស់ប្រទេសលោកដែរឬទេ?

ម៉ម សូណង់ដូ៖ ខ្ញុំដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានការក្ដៅក្រហាយយ៉ាងខ្លាំង នឹងសកម្មភាពរបស់ខ្ញុំ តែខ្ញុំ​នៅ​តែសម្រេចចិត្ត ថានឹងប្រឈមមុខ ទល់នឹងការក្ដៅក្រហាយនេះ។ ខ្ញុំមិនចូលចិត្តលាក់ខ្លួន ហើយខ្ញុំក៏មិនចង់ អោយគេបាញ់​ខ្ញុំពីក្រោយខ្នងដែរ។ ខ្ញុំមិនចាប់អារម្មណ៍ នឹងជួបជាមួយគាត់ទេ។ បើទោះជាជំនួបអាចមានមែន វាគ្រាន់តែជាការភ្ញាក់ផ្អើល​មួយ សម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ប៉ុណ្ណោះ។ ខ្ញុំគ្មានជម្រើស នឹងប្រព័ន្ធយុត្តិធម៌ ដែលមានសម្រាប់ខ្ញុំសព្វថ្ងៃនេះទេ។ ខ្ញុំគ្រាន់តែត្រូវគេចាប់ដាក់ឃុំ ពី២០ ទៅ៣០ឆ្នាំប៉ុណ្ណោះ ខណៈពេលខ្ញុំបានធ្វើជាគំរូមួយ ទៅដល់ប្រជាជនកម្ពុជា​ទាំងមូល។ កម្លាំងដ៏ខ្លាំងរបស់ខ្ញុំ គឺនៅពេលដែលគេមិនអាចទិញ ខ្ញុំបាន។ ខ្ញុំមិនមានការរំភើបអ្វីទេ បើគ្រាន់តែបានធ្វើអ្វីមួយល្អ ក្នុង​នាម​ជាមនុស្សម្នាក់នោះ។ អ្វីដែលគួរអោយសោយស្ដាយ គឺអ្នកកាន់អំណាច ដែលបំផ្លាញប្រទេស។

ខ្ញុំបានផ្លាស់ប្ដូរខាងការពារក្ដី ហើយខ្ញុំមានមេធាវីដ៏ល្អពីររូប នៅពេលនេះ ដែលធ្វើការតស៊ូ ទៅលើបញ្ហាដែលមានយ៉ាងពិត​ប្រាកដ ស្ដីពីច្បាប់ និងសិទ្ធិ។ ជាការមួយដ៏កម្រ។ ជាទូទៅ មេធាវីត្រូវទៅជជែកជាមួយចៅក្រម ពីរឿងលុយកាក់។ តែមេធាវី​របស់ខ្ញុំ បានពិនិត្យលើសំនុំឯកសាររួចហើយ បើទោះជាខ្ញុំចេញពីពន្ធនាគារ ឬខ្ញុំនៅជាប់តទៅទៀត វាមិនមែនជាបញ្ហា​នោះ​ទេ។ ខ្ញុំនឹងតស៊ូ ដើម្បីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងការពារខ្លួនខ្ញុំ។ តែខ្ញុំមិនចង់រាប់ថា វានឹងត្រូវប្រើពេលវេលា​ប៉ុន្មាន​នោះ​ឡើយ។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន៖ ចុះសហគមន័អន្តរជាតិ មានតួនាទីអ្វីដែរ នៅកម្ពុជា?

ម៉ម សូណង់ដូ៖ ចេញផុតពីរបបខ្មែរក្រហម កម្ពុជាបានស្ថិតក្នុងភាពអស់សង្ឃឹម និងវង្វេងវង្វាន់។ អញ្ចឹងហើយ​ទើបមាន​ការជឿជាក់ ពីការចង់បាននូវលិទ្ធិប្រជាធិបតេយ្យ។ ជាមួយនឹងពេលវេលា ការស្គាល់ពីគំនិតចង់បាន នៃលិទ្ធិប្រជាធិបតេយ្យ មានការវិវត្តន៍ ហើយប្រជាជនកម្ពុជាបានចាប់ផ្ដើមយល់ ពីភាពជាវិជ្ជមាន របស់គំនិតនេះ តែពួកគេនៅមិនទាន់យល់ ពី​អត្ថន័យពិតប្រាកដរបស់វានៅឡើយ។ ដូច្នេះ ប្រជាជនកម្ពុជាបានចាប់ផ្ដើមស្ដាប់ប្រទេសជើងឯក ខាងលិទ្ធិប្រជាធិបតេយ្យ ដូចយ៉ាងបារាំង និងអាមេរិកជាដើម។ អញ្ចឹងបើមិនមែនសហគមអន្តរជាតិ មកជួយប្រជាជនកម្ពុជានោះ តើអ្នកណា​នឹងធ្វើ​រឿងនេះ? វាដល់ពេលហើយ ដែលត្រូវត្រួតពិនិត្យមើលអោយច្បាស់ លើកូនតូចៗ របស់បីតាប្រជាធិបតេយ្យ ដើម្បីអោយ​ដឹងថា អ្វីៗបានពង្រឹករួចអស់នោះ ...

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន៖ លោកគិតថាយ៉ាងដូចម្ដេចដែរ ពីវិជ្ជាជីវះអ្នកសារព័ត៌មាន នៅកម្ពុជា?

ម៉ម សូណង់ដូ៖ វិជ្ជាជីវះអ្នកសារព័ត៌មាន នៅកម្ពុជា មិនមានទេ។ អ្នកកាសែតមិនបានប្រើតួនាទីរបស់ខ្លួន អោយច្បាស់-​លាស់ឡើយ ព្រោះគ្នាភ័យខ្លាច ហើយរួញខ្លួន នៅចំពោះការគម្រាមទាំងឡាយ។ ខ្ញុំចង់ធ្វើការងាររបស់ខ្ញុំ តាមលក្ខណៈ​ត្រឹមត្រូវ អញ្ចឹងហើយ បានជាអ្វីដែលខ្ញុំធ្វើ មិនធ្វើអោយនរណាម្នាក់សប្បាយចិត្តទេ។ ខ្ញុំមិនមែនកើតមក ដើម្បីបំពេញចិត្ត​នាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំធ្វើអ្វី ដែលខ្ញុំមានសិទ្ធិនឹងត្រូវធ្វើ នៅក្នុងរង្វង់រដ្ឋធម្មនុញ្ញ។ បើច្បាប់កំណត់ អោយអ្នកមានសិទ្ធិ ហើយអ្នកមិនប្រើប្រាស់វា នោះច្បាប់នឹងគ្មានន័យអ្វីទាំងអស់៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...