បាល់ទាត់អង់គ្លេស៖ ក្រុម​រីដឌិង បាន​បណ្តេញ​គ្រូ​បង្វឹក ប្រែន ម៉ាកដឺម៉ូត

ការចាញ់ក្រុម អាស្តុន វីឡា គឺជាការបរាជ័យលើកទី៤ ជាប់ៗគ្នានៅក្នុងលីក ហើយក្រុមនេះមានគំលាត ៤ពិន្ទុពីតំបន់ ដែលត្រូវរួចខ្លួន។ ការនាំមុខគ្រាប់បាល់មុនរបស់ក្រុមរីដឌិង នៅនាទី៣២ បន្ទាប់ពីការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ ណាថាន់ បាឃឺ (Nathan Baker)។ ប៉ុន្តែគ្រាប់បាល់តាមយកស្មើបានកើតឡើងភ្លាមៗ បន្ទាប់ពីកីឡាករ គ្រីស្ទែន បិនថេក (Christian Benteke) ស៊ុតបានសម្រេចនៅនាទី៣៣ និងគ្រាប់បាល់របស់កីឡាករ កាប្រិល អាកបុនឡាហរ (Gabriel Agbonlahor) ធ្វើបានមួយគ្រាប់ទៀតនៅចុងម៉ោង នៃវគ្គទី១។ ការប្រកួតវគ្គទី២ គឺគ្មានការស៊ុតបញ្ចូលទីគ្នាទេ ធ្វើឲ្យបញ្ចប់​លទ្ធផលក្រុមរីដឌិងចាញ់ ១-២។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបរាជ័យ ២-១ ដោយចាញ់ក្រុម អាស្តុន វីឡា (Aston Villa) ក្រុមដែលស្ថិតក្នុងតំបន់ ដែលត្រូវកាត់ចោលមួយដែរ នៅការប្រកួតកាលពីថ្ងៃសៅរ៏នោះ កាលពីរសៀលថ្ងៃច័ន្ទក្រុមរីដឌិង (Reading) បានធ្វើការប្រកាសជាផ្លូវការមួយថា លោកគ្រូបង្វឹក ប្រែន ម៉ាកដឺម៉ូត (Brian McDermott) ត្រូវបានបណ្តេញចេញពីដំណែង។


គ្រូបង្វឹក ប្រែន ម៉ាកដឺម៉ូត ពេលនៅក្នុងក្រុមបាល់ទាត់ រីដឌីង។

ការចាញ់ក្រុម អាស្តុន វីឡា គឺជាការបរាជ័យលើកទី៤ ជាប់ៗគ្នានៅក្នុងលីក ហើយក្រុមនេះមានគំលាត ៤ពិន្ទុពីតំបន់ ដែលត្រូវរួចខ្លួន។ ការនាំមុខគ្រាប់បាល់មុនរបស់ក្រុមរីដឌិង នៅនាទី៣២ បន្ទាប់ពីការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ ណាថាន់ បាឃឺ (Nathan Baker)។ ប៉ុន្តែគ្រាប់បាល់តាមយកស្មើបានកើតឡើងភ្លាមៗ បន្ទាប់ពីកីឡាករ គ្រីស្ទែន បិនថេក (Christian Benteke) ស៊ុតបានសម្រេចនៅនាទី៣៣ និងគ្រាប់បាល់របស់កីឡាករ កាប្រិល អាកបុនឡាហរ (Gabriel Agbonlahor) ធ្វើបានមួយគ្រាប់ទៀតនៅចុងម៉ោង នៃវគ្គទី១។ ការប្រកួតវគ្គទី២ គឺគ្មានការស៊ុតបញ្ចូលទីគ្នាទេ ធ្វើឲ្យបញ្ចប់​លទ្ធផលក្រុមរីដឌិងចាញ់ ១-២។

ការទទួលបានជ័យជំនះរបស់ក្រុម អាស្តុន វីឡា មួយនេះ បានធ្វើឲ្យពួកគេមាន ២៧ពិន្ទុនៅក្នុងតារាងព្រីមែលីក និងអាច​រួចផុតពីតំបន់ដែលត្រូវកាត់ចោល។ ហើយជ័យជំនះរបស់ក្រុមឃ្យូភីអរ (QPR) ទៅលើក្រុម សាន់ដឺឡែន (Sunderland) បានធ្វើឲ្យពួកគេមាន ២៣ពិន្ទុស្មើគ្នាជាមួយនឹងក្រុមរីដឌិង។

សេចក្តីថ្លែងការណ៏របស់ក្រុមរីដឌិងបានថ្លែងថា «ក្នុងសភាពរបស់យើងពេលនេះ ម្ចាស់ក្លឹប លោក អេនតុន ស្សីនការេវិច (Anton Zingarevich) បានគិតថា ការផ្លាស់ប្តូរ គឺជាការចាំបាច់។»

លោក ម៉ាកដឺម៉ូត បានដឹកនាំក្រុមរីដឌិង ឲ្យត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនេះ ជាលើកទី២ នៅក្នុង​ប្រវត្តិ​សាស្រ្តរបស់ក្លឹប បន្ទាប់ពីរូបគាត់ធ្វើបានយ៉ាងល្អក្នុងក្របខ័ណ្ឌ ឆែមពានស្សីប (Championship) កាលពីរដូវកាលមុន។

ការឈ្នះ ១៥លើក ក្នុងការប្រកួត ១៩លើក កាលពីរដូវកាលមុន បានធ្វើឲ្យក្រុមមួយនេះ ទទួលបានចំណាត់ថ្នាក់លេខ២ ហើយអាចឡើងមកក្របខ័ណ្ឌព្រីមែលីកជាបន្តទៀត។ ប៉ុន្តែការឡើងមកដល់ក្របខ័ណ្ឌកំពូលនេះ ពួកគេធ្វើមិនបានល្អទេ គឺចាប់ពីពេលចាប់ផ្តើមបើករដូវកាលមកម្លេះ ហើយបានធ្វើឲ្យគេកំពុងតែស្ថិតក្នុងតំបន់ ដែលត្រូវកាត់ចោលក្នុងពេល​បច្ចុប្បន្ន។

ក្រុមរីដឌិង ពេលនេះកំពុងតែស្វែងរកគ្រូបង្វឹកម្នាក់ ដែលអាចជួយសម្រេចគោលដៅរបស់គេ ដើម្បីអាចនៅបន្តទៀត​ក្នុង​ក្របខ័ណ្ឌព្រីមែលីក។ អ្វីៗដែលពួកគេចង់បាន និងត្រូវការនោះគឺ ចំនួនលុយដ៏ច្រើន ដែលនឹងមកដល់ក្នុងរដូវកាល​ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...