កម្ពុជា៖ បោះឆ្នោត​២០១៣ នឹង​គ្មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​ជា​ស្ថាពរ?

លោកសម រង្ស៊ី មេគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បាននិរទេសខ្លួនទៅរស់នៅឯប្រទេសបារាំង តាំងពីឆ្នាំ២០០៩ ដើម្បី​គេចចេញពីការដាក់ទណ្ឌកម្ម ដោយប្រព័ន្ធតុលាការកម្ពុជា។ លោកចោទថា សាលក្រមរបស់តុលាការខ្មែរ ជាសាលក្រម​លំអៀង ស្ថិតនៅក្រោយ​គម្នាប និងមានចរិក«នយោបាយ» ដែលគេត្រូវតែមាន​ដំណោះស្រាយ តាមផ្លូវនយោបាយ។ គំនិត​របស់លោកខាងលើ មិន​បានធ្វើអោយ ស្ថាប័នអ្នកអនុវត្តច្បាប់មួយចំនួន ក្នុង​ប្រទេសកម្ពុជា យល់ស្រប អាចនឹងទទួលយក​បាននោះទេ។ គំនិតរបស់លោកខាងលើ មិនបានធ្វើអោយ ស្ថាប័នអ្នកអនុវត្តច្បាប់មួយចំនួន ក្នុងប្រទេសកម្ពុជា យល់ស្រប អាចនឹងទទួលយកបាននោះទេ។ អគ្គលខាធិការ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ទេព នីថា បានលើកឡើងថា សម្រាប់លោក សម រង្សី ទោះជាមានការដកបណ្តឹង ឬគ្មានក៏ដោយ ...
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់ការបោះឆ្នោត ខែកក្កដាខាងមុខនេះ លោក សម រង្សី អាចនឹងមិនមានវត្តមានចូលរួមទេ ដោយសារតែលោក​ជា​ទណ្ឌិត នៅចំពោះមុខច្បាប់នៃប្រទេស។ ម៉្យាងទៀត លោកក៏ត្រូវបាន គេលប់ឈ្មោះជាស្ថាពរ ចេញពីបញ្ជីបោះឆ្នោត តាំង​ពីឆ្នាំ២០១២មកដែរ ដែលបើតាមច្បាប់ លោកនឹងមិនត្រូវបានគេ ដាក់បន្ថែមឈ្មោះឡើយ នៅមុនការបោះឆ្នោតនេះ។


លោកសមរង្សី នៅមុខតុលាការ កាលពីខែសីហាឆ្នាំ២០០៩។ Tang Chhin Sothy/AFP photo។

លោកសម រង្ស៊ី មេគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បាននិរទេសខ្លួនទៅរស់នៅឯប្រទេសបារាំង តាំងពីឆ្នាំ២០០៩ ដើម្បី​គេចចេញពីការដាក់ទណ្ឌកម្ម ដោយប្រព័ន្ធតុលាការកម្ពុជា។ លោកចោទថា សាលក្រមរបស់តុលាការខ្មែរ ជាសាលក្រម​លំអៀង ស្ថិតនៅក្រោម​គម្នាប និងមានចរិក«នយោបាយ» ដែលគេត្រូវតែមាន​ដំណោះស្រាយ តាមផ្លូវនយោបាយ។ គំនិត​របស់លោកខាងលើ មិន​បានធ្វើអោយ ស្ថាប័នអ្នកអនុវត្តច្បាប់មួយចំនួន ក្នុង​ប្រទេសកម្ពុជា យល់ស្រប អាចនឹងទទួលយក​បាននោះទេ។

ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយមនោរម្យព័ងអាំងហ្វូ  អគ្គលខាធិការនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ទេព នីថា បានលើកឡើងថា សម្រាប់លោក សម រង្សី ទោះជាមានការដកបណ្តឹង ឬគ្មានក៏ដោយ តែសាលក្រម ឬ​សាលដីការបស់តុលាការ ដែលចូលជាស្ថាពរនោះ នៅតែ​ជាធរមាន ហើយធ្វើអោយលោក សម រង្សី មិនអាចឈរ​ឈ្មោះ​បានឡើយ។ តាមផ្លូវច្បាប់ ឈ្មោះរបស់លោកសម រង្សី ក៏មិន​អាចបញ្ចូល ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៣បានដែរ ព្រោះបញ្ជី​នេះនឹងមិនមានការផ្លាស់ប្តូរ ឬកែប្រែណាមួយបានឡើយ ហើយត្រូវបានបិទតាំងពីចុងឆ្នាំ២០១២មក។

ការលើកឡើងទាំងនេះ ស្របពេលនឹងការសម្រេចចិត្ត របស់មេដឹកនាំប្រឆាំងរូបនេះ ដែលបានដកពាក្យបណ្តឹងប្ដឹងទាស់ តាមរយៈមេធាវីរបស់លោក កាលពីព្រឹកថ្ងៃទី១១ ខែមីនា មួយថ្ងៃមុន ថ្ងៃដែលសាលាឧទ្ធរណ៍នឹងបើកសវនា។ លោកសម រង្សី បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ទរណ៍ ដើម្បីជំទាស់នឹងការសម្រេចសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុង​សំណុំ​រឿងក្តី​បរិហារកេរ្តិ៍​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ លើលោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។ បន្ទាប់​មក នៅព្រឹកថ្ងៃ​អង្គារ ទី​១២ មីនានេះ ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ ក៏បានសម្រេចប្រកាស​«លុបចោល» សវនាកា​កាត់​ទោស​កំបាំងមុខនេះ ដូចគ្នាដែរ។ ការទម្លាក់ចោល មិនបន្ដសំនុំរឿងចុងក្រោយគេមួយនេះ របស់លោកសម រង្សី ស្ថិតនៅ​ក្រោយពេលដែលសាលក្រម នៃសំនុំរឿងពីផ្សេងទៀត ចូលជាធរមានជាស្ថាពរហើយនោះ។

លោក ទេព នីថា បានបន្ថែមថា លោក សម រង្សី មិនអាចមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៣ ខាងមុខបានទេ បើទោះ​ជាមានការលើកលែងទោសណាមួយក៏ដោយ។ តែលោកគ្រាន់តែបានបញ្ជាក់ថា បើមានការលើកលែងទោសណាមួយ លោក សម រង្សី អាចចុះឈ្មោះបាននៅចុងឆ្នាំ២០១៣ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗ។ អគ្គលខាធិការគ.ជ.ប.​រូប​នេះ បានបង្ហាញថា «បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ មិនអាចឈរឈ្មោះបោះឆ្នោតបានទេ។ បើមានឈ្មោះក្នុង​បញ្ជី​បោះឆ្នោតហើយ តែជាទណ្ឌិត ក៏មិនអាចឈរឈ្មោះបោះឆ្នោតបានដែរ»។

តបនឹងការលើកឡើងខាងលើលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសង្រោះជាតិ ប្រាប់មនោរម្យព័ងអាំងហ្វូថា រឿងលោក​សម រង្សី ជារឿងនយោបាយ។ បើរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានមានលោកហ៊ុន សែនជាអ្នកដឹកនាំ មានចិត្តមិន«សឿង» ហើយចង់បានការបោះឆ្នោតមួយ ដោយគ្មានគូរប្រជែង នោះមេគណបក្សប្រឆាំង លោកសម​ រង្សី នឹងមិនត្រូវបានអនុញត ឲ្យចូលរួមក្នុងការបោះឆ្នោតនេះទេ។ លោកសម រង្សី ក៏ធ្លាប់និយាយប្រាប់ទីភ្នាក់ងារ សារពត៌មានបារាំង (AFP) ដែរថា ​លោក ហ៊ុន សែន ជា​មនុស្ស​«កំសាក» ដោយសារ​តែ​ការ​បោះ​ឆ្នោត​ មាន​តែ​មនុស្ស​ពីរ​នាក់​គត់​ ជា​គូប្រជែង​អំណាច​នឹង​គ្នា គឺ​លោក​និង​លោក ហ៊ុន សែន។

ទាក់ទងនឹងការបោះឆ្នោត ខែកក្កដាខាងមុខ លោកប៉ុល ហំម បានពន្យល់ថា អវត្តមានរបស់មេបក្សសង្គ្រោះជាតិ អាចនាំឲ្យ​មានការបោះឆ្នោត ឆ្នាំ២០១៣ខាងមុខ នឹងមិនបានត្រឹមត្រូវ យុត្តិធម៌មួយរយភាគរយនោះឡើយ។ ប៉ុន្តែអ្នកនាំពាក្យ​អោយ​គណបក្ស«ប្រឆាំងថ្មី»រូបនេះ ថានៅតែ«អាច»ទទួលយកបាន និងក៏«មិនបដិសេធ»លទ្ធផលនៃការបោះឆ្នោតនោះដែរ ព្រោះលោកយល់ថា សម្លេងឆ្នោតដែលសល់ពីការលួច ជាសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋពិតប្រាកដ។ លោកចោទជាសំនួរ​ថា «បើចោរលួចលុយ ក្នុងហោប៉ៅ លុយដែលនៅសល់ យើងគួរតែឲ្យចោរទៀត ឬយ៉ាងម៉េច?»៕

-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...