អ.ស.ប នៅកម្ពុជាទទូចឲ្យដោះលែង កឹម សុខា បន្ទាប់ពីការដោះលែងជនមួយចំនួនរួច
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៨
- កែប្រែចុងក្រោយ: August 22, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយការិយាល័យរបស់ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំក្នុងប្រទេសកម្ពុជា បានសរសេរឲ្យដឹងថា៖
«យើងសូមស្វាគមន៍ ការដោះលែង អ្នកស្រី ទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ៍ ហើយយើងសង្ឃឹមថា អ្នកដទៃទៀត នឹងត្រូវដោះលែងឆាប់ៗ [ដោយ]ឥតលក្ខខណ្ឌ រាប់ទាំងលោក កឹម សុខា ដូចអនុសាសន៍ក្រុុមការងារ អ.ស.ប ពីការឃុំខ្លួនដោយបំពាន ក្នុង[បទ]អត្ថាធិប្បាយ លេខ៩/២០១៨ ផ្សាយថ្ងៃទី៥ ខែមិថុនាកន្លងទៅ»។
ការលើកឡើង របស់ការិយាល័យ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សខាងលើ ធ្វើឡើងស្របនឹងការបើកសវនាការ ក្នុងព្រឹកថ្ងៃទី២២ ខែសីហានេះ ពីសំណាក់តុលាការកំពូលកម្ពុជា តាមបណ្ដឹងជំទាស់ នឹងសាលក្រមសម្រេច បន្តឃុំខ្លួនលោក កឹម សុខា ដោយសាលាឧទ្ទរណ៍។
ប៉ុន្តែស្ថាប័ន អ.ស.ប អាចនឹងខកចិត្តជាថ្មី ដោយសារតុលាការកំពូល ទើបនឹងសម្រេច កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហាដដែលនេះ ឲ្យបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅក្នុងពន្ធនាគារដដែល ដោយតំកល់សាលដីកាសាលាឧទ្ធរណ៍ ក្នុងន័យថា ការបន្តឃុំខ្លួន មេដឹកនាំបក្សប្រឆាំង គឺដើម្បីសាកសួរ និងការពារ កុំឲ្យមានបទល្មើសថ្មីកើតឡើង៕
» អានសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យ អ.ស.ប ទាំងស្រុងដូចខាងក្រោម៖