ឱក សុគន្ធកញ្ញា លំអៀង​ព្រោះ​រើស​យក វង្ស ដ៉ារារតនា? (vdo)

«ភាពអយុត្តិធម៍កើតមាន ចំពោះបេក្ខនារីម្នាក់ទៀតហើយ។ សុគន្ធកញ្ញា មិនគួរលំអៀងសោះ។ ម្តងហើយម្តងទៀត មិន​សម​សោះ។» នេះទស្សនៈរបស់ទស្សនិកជនម្នាក់ ថ្លែងទៅលើកញ្ញា ឱក សុគន្ធកញ្ញា បន្ទាប់គ្រូបង្វឹករបស់កម្មវិធី​ឌឹវយ្សន៍​រូបនេះ ជ្រើសរើសយកបេក្ខជន វង់ ដារ៉ារតនា ឱ្យបានជាប់ ទៅកាន់វគ្គបន្តទៀត និងទម្លាក់បេក្ខនារីម្នាក់។
រូបថតកញ្ញា ស៊ូ ស៊ីរីកា និងលោក វង្ស ដ៉ារារតនា ផ្តិតចេញពីវីដេអូ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 03, 2014
  • ប្រធានបទ: The Voice
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពី កញ្ញា ឱក សុគន្ធកញ្ញា ជ្រើសរើស​កូន​ក្រុម​ម្នាក់ គឺ​លោក វង្ស ដារ៉ារតនា ក្នុង​ចំណោម​កូន​ក្រុម​ទាំង​ពីរ​របស់​នាង ដោយ​ទម្លាក់​កញ្ញា ស៊ូ ស៊ីរីកា នោះ ការ​រិះគន់​ជា​ច្រើន ពី​សំណាក់​ទស្សនិកជន ដែល​និយម​ទស្សនា​កម្មវិធី​ឌឹវយ្សន៍​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពួក​គេ​បាន​ចោទ​ប្រកាន់​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាស​រូប​នេះ ថា​មាន​ចិត្ត​លំអៀង​ទៅ​បេក្ខជន ដារ៉ារតនា បើ​ទោះ​បី​ជា​បេក្ខនារី​ម្នាក់​ទៀត មាន​សំនៀង​ពិរោះ​ជាង​យ៉ាង​ណា​ក៏​ដោយ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែ​កក្កដា កន្លង​មក​នេះ ការ​ប្រកួត​វគ្គ LIVE SHOW របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ពិភពលោក ឌឹវយ្សន៍ បាន​ឈាន​ចូល​មក​ដល់​សប្តាហ៍​ទី៣។ គ្រូ​បង្វឹក​ទាំង​បួន មាន​កូន​ក្រុម ត្រូវ​សម្តែង​ចំនួន​៤រូប ពីរ​រូប​តម្រូវ​ឱ្យ​ទស្សនិក​ជន​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ​ជាប់ មួយ​រូប​ទៀត​ត្រូវ​បាន​គ្រូ​បង្វឹក​ជា​អ្នក​ជ្រើសរើស​ឱ្យ​ឡើង​ទៅ​កាន់​វគ្គ​បន្ត និង​មាន​ម្នាក់​ត្រូវ​ចាក​ចេញ​ពី​កម្មវិធី។

ក្នុងនោះដែរ កូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ទាំងបូន ក្នុងនោះបេក្ខជនពីរនាក់គឺលោក ឃុន វុត្ថា និង លី សុខណេត ត្រូវបានទស្សនិកជនបោះឆ្នោតឱ្យជាប់ដោយស្វ័យប្រវត្តិ។ ចំណែក វង្ស ដ៉ារារតនា និងស៊ូ ស៊ីរីកា មិនត្រូវបានទស្សនិកជនបោះឆ្នោតឱ្យជាប់ឡើយ ដោយទុកឱ្យកញ្ញា ឱក សុគន្ធកញ្ញា សម្រេចចិត្ត​ម្នាក់ក្នុង​ចំណោមអ្នកទាំងពីរ។

ចំពោះការទម្លាក់កញ្ញា ស៊ូ ស៊ីរីការ ក្នុងវគ្គនេះ ត្រូវបានទស្សនិកជនម្នាក់បញ្ចេញមតិថា៖ «ខ្ញុំ‌ពិតជា‌សោក‌ស្ដាយ‌ ចំពោះ‌ ស៊ីរីកា‌ ណាស់‌ ដោយសម្ថភាពមាន តែត្រូវចាញ់‌ ដោយការជ្រើសរើសលំអៀង»។ រីឯទស្សនិកជន​មួយ​រូបទៀត បន្ទរឡើងជាមួយដែរថា៖ «សូមជំរាបជូន ទៅអ្នករៀបចំកម្មវិធី ឲ្យមើលគ្រូបង្វឹក សុគន្ធកញ្ញា ផង បើ​គ្រូ​បង្វឹកបែបនេះ, លំអៀងបែបនេះ ឈប់ប្រើពាក្យថា កម្មវិធីនេះយកសំលេងជាចំបង គួរតែដូរទៅជាយកបក្ខពួក ជាចំបងវិញ»។

តែក៏មានប្រិយមិត្តមួយចំនួនទៀត បាន​យល់ស្របជាមួយកញ្ញា ឱក សុគន្ធកញ្ញា ដែរថា ការជ្រើសរើសរបស់​នាង​ពិតជាត្រឹមត្រូវ ព្រោះថា ក្នុងសប្តាហ៍​នេះ ស៊ូ ស៊ីរីកា ច្រៀងមិនសូវបានល្អនោះទេ។ ប្រិយមិត្តមួយរូប បាន​និយាយថា៖ «បើស្តាប់ទៅគាត់ (វង្ស ដារ៉ារតនា) ធ្វើបានគ្រាន់ ល្អគ្រាន់បើជាមួយបទនេះ បើប្រៀបធៀបនឹង ស៊ូ ស៊ីរីកា។ គូរព្យាយាមស្តាប់ និងរកចំនុចល្អអោយគាត់ផង។»

រីឯប្រិយមិត្តម្នាក់ទៀត ដាក់ឈ្មោះ«O'pïggÿ Angëlzz» ដែលធ្លាប់គាំទ្រ ឱក សុគន្ធកញ្ញា យ៉ាងផ្កាប់មុខ​អស់​រយៈ​ពេលជាយូរមកហើយនោះ បានសរសេរដោយអស់ការជឿជាក់ យ៉ាងដូច្នេះថា៖ «ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ កញ្ញា ស្រលាញ់ តាំងពីអ្នកនៅផលិតកម្ម KH អ្នកទៅដល់ផលិតកម្មណា ក៏ខ្ញុំតាមគាំទ្រអ្នក។ តែអ្នកបាន​ធ្វើឲ្យ​ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ធ្វើអោយការស្រលាញ់ ដែលខ្ញុំមានចំពោះអ្នក មិនតិចជាង១០ឆ្នាំនោះ គ្មានសល់​សូម្បី​តែ១ភាគរយ (...) អ្នកមិនគួណា ធ្វើអោយខ្ញុំអស់ជំនឿ លើអ្នកទាល់តែសោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...