កម្ពុជានឹងមានអ៊ិនធើណែតហាលវាលប្រើ... ដោយកន្លែង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៨
- កែប្រែចុងក្រោយ: April 27, 2018
- ប្រធានបទ: ភ្ជាប់បណ្ដាញ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខាងក្រោមនេះ ជាទីកន្លែងទាំងប្រាំ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធ Wifi ហាលវាល ដើម្បីអនុញ្ញាតឲ្យមានបណ្ដញអ៊ិនធើណែត សម្រាប់បណ្ដាជនទូទៅអាចប្រើប្រាស់បាន៖
១) សួនច្បារសម្ដេច ហ៊ុន សែន (រាជធានីភ្នំពេញ)
២) សួនច្បារមុខព្រះបរមរាជវាំង (រាជធានីភ្នំពេញ)
៣) វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
៤) វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង
៥) វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុងគងពិសី ខេត្តកំពង់ស្ពឺ។
ការបំពាក់ឧបករណ៍ភ្ជាប់បណ្ដាញអ៊ិនធើណែត ទាំងនេះ ជាសមិទ្ធិផលនៃគម្រោង «Public Wifi និង Digital Connectivity for School» ផ្ដួចផ្ដើមឡើង ដោយទូរគមនាគមន៍កម្ពុជា (TC) ហើយមានកិច្ចសហការ និងការផ្ដល់ជំនួយឥតសំណង ពីសំណាក់សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT)។
សម្ពោធដាក់ឲ្យប្រើប្រាស់ ដោយ... រដ្ឋមន្ត្រីតំណាងរបស់នាយករដ្ឋមន្ត្រី!
សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយក្នុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានឲ្យដឹងបន្ថែមថា ទីលានពីរកន្លែង នៅក្នុងរាជធានីភ្នំពេញ នឹងមានកម្លាំងអ៊ិនធើណែត ប្រមាណជា ១ ហ្សីហ្គាប៊ីត ក្នុងមួយវិនាទី។ ទីកន្លែងទាំងពីរនេះ ត្រូវបានបំពាក់ឧបករណ៍ Wifi រួចរាល់ ហើយនឹងប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក នៅព្រឹកថ្ងៃពុធ ទី៩ ខែឧសភាខាងមុខ ដែលជា«តំណាងដ៏ខ្ពង់ខ្ពស» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គេនឹងរង់ចាំមើល ថាតើការតម្លើងឧបករណ៍ «Wifi» ហាលវាលទាំងនេះ នឹងមានប្រសិទ្ធភាព ហើយបង្កភាពងាយស្រួលបានប៉ុណ្ណា សម្រាប់អ្នកប្រើប្រាស់៕