ថ្ងៃទី១៤កុម្ភៈ៖ ជាថ្ងៃ​សប្បាយ និង​អាច​ជា​ថ្ងៃ​​កើត​ទុក្ខ សម្រាប់​យុវវ័យ​ខ្មែរ

លោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ បានលើកឡើងថា កន្លងមក្រសួងមានការអប់រំជាបន្តបន្ទាប់ កុំឲ្យយលខុសថា ថ្ងៃនេះជាថ្ងៃបញ្ជាក់នូវការស្រលាញ់ប្តូរផ្តាច់ រហូតឈានដល់ ការប្រគល់ខ្លួនប្រានជាដើម។ លោកថាទិវានេះ វាមិនបំរើឲ្យសង្គមជាតិ និងប្រពៃណីរបស់ជាតិឡើយ បើយើងស្គាល់ពិធីនេះមិនច្បាស់ទេ នោះអាចជាការបញ្ចុះតម្លៃខ្លួនឯង។ ជាមួយគ្នានេះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានយុវវ័យមួយចំនួន នៅយល់ច្រឡំថា ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃ«បុណ្យសង្សារ»។ លោកជំទាវមានការព្រួយបារម្ភថា បើពួកគេនៅតែចាត់ទុកថា «បុណ្យសង្សារ» ពួកគេនឹងហ៊ានប្រគល់«ខ្លួនប្រាណ» នោះនឹងបង្កឲ្យកើតមានវិបត្តិសង្គមកាន់តែធ្ងន់។ វិបត្តិនេះនឹងធ្វើឲ្យភាគីទាំងសងខាងធ្លាក់ទឹកចិត្ត ជាពិសេសស្រ្តី ដោយពួកគេនឹងខូចកេរ្តិ៍ឈ្មោះ ទាំងខ្លួនឯងផង និងក្រុមគ្រួសារផង ហើយផ្ទុយទៅនឹងប្រពៃណីខ្មែរ ដែលមិនត្រូវប្រគល់ខ្លួនប្រាណ មុនថ្ងៃរៀបការនោះផង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃទី១៤កុម្ភៈ នឹងឈានចូលមកដល់នាស្អែកនេះ ដែលជាទូទៅយុវវ័យបច្ចុប្បន្នដឹង ថាជាថ្ងៃ«បុណ្យនៃសេចក្តីស្រឡាញ់» ដែលពួកគេតែងតែយល់ច្រលំថា ជាថ្ងៃ«បុណ្យសង្សា»។ ជាមួយនឹងការភ័ន្តច្រឡំនេះ ក្រុមយុវវ័យទាំងនោះ ប្រហែលជានឹង​ទន្ទឹងថ្ងៃនេះ ដើម្បីតែរង់ចាំប្រារព្ធជាមួយគូរស្នេហ៍ គូរសង្សារ ឬមិត្តស្រីរបស់ខ្លួន។


គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។

លោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ បានលើកឡើងថា កន្លងមក្រសួងមានការអប់រំជាបន្តបន្ទាប់ កុំឲ្យយល់​ខុសថា ថ្ងៃនេះជាថ្ងៃបញ្ជាក់នូវការស្រលាញ់ប្តូរផ្តាច់ រហូតឈានដល់ ការប្រគល់ខ្លួនប្រានជាដើម។ លោកថាទិវានេះ វាមិន​បំរើឲ្យសង្គមជាតិ និងប្រពៃណីរបស់ជាតិឡើយ បើយើងស្គាល់ពិធីនេះមិនច្បាស់ទេ នោះអាចជាការបញ្ចុះតម្លៃខ្លួនឯង។

ជាមួយគ្នានេះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានយុវវ័យមួយចំនួន នៅយល់ច្រឡំថា ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃ«បុណ្យសង្សារ»។ លោកជំទាវមានការព្រួយបារម្ភថា បើពួកគេនៅតែចាត់ទុកថា «បុណ្យសង្សារ» ពួកគេនឹងហ៊ានប្រគល់«ខ្លួនប្រាណ» នោះនឹងបង្កឲ្យកើតមានវិបត្តិសង្គមកាន់តែធ្ងន់។ វិបត្តិនេះនឹងធ្វើឲ្យ ភាគីទាំងសងខាងខូសចិត្ត ជាពិសេសស្រ្តី ដោយពួកគេនឹងខូចកេរ្តិ៍ឈ្មោះ ទាំងខ្លួនឯងផង និងក្រុមគ្រួសារផង ហើយផ្ទុយ​ទៅនឹងប្រពៃណីខ្មែរ ដែលមិនត្រូវប្រគល់ខ្លួនប្រាណ មុនថ្ងៃរៀបការនោះផង។

នៅក្នុងសង្គមមួយ ដែលការពន្យល់បកស្រាយពីបញ្ហាផ្លូវភេទ នៅមិនទាន់ដល់កម្រិតផងនោះ វាបានបង្កអោយមាន​ការ​យល់ខុស ចំពោះថ្ងៃនៃក្ដីស្រឡាញ់នេះ។ នាយិការអង្គការស្រ្តី ដើម្បីសន្តិភាព លោកស្រី ជា មួយគ្រី បានអះអាងថា យុវនារី​ខ្លះយល់ច្រឡំ «រហូតដល់លះបងនូវព្រហ្មចារីយ៍ ដើម្បីគ្រាន់តែ ជាការបញ្ជាក់ន័យឲ្យពាក្យថា ស្រលាញ់នេះប៉ុណ្ណោះ»។ ទាក់ទងនឹងការយល់ច្រឡំនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានពន្យល់បន្ថែមទៅក្រុមយុវវ័យ ដែលមិនមាន​សង្សារ​ថា សូមកុំខ្នះខ្នែង ដើរស្វែងរកសង្សារ និងកុំគិតថា បើពុំមានសង្សារគឺ«ឯកា» ឬ«ខ្មាសមិត្តភ័ក្ត» ដែលពួកគេសុទ្ធតែមាន​សង្សារនោះ។ «កុំបន្តយល់ច្រលំ ចំពោះថ្ងៃ១៤កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារនោះ វាគ្រាន់តែជាថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់ តែប៉ុណ្ណោះ»។

ចំណែកឯលោក គង់ សំនៀង ជានាយករងនៃសាលាឯកជនមួយ លោកបានចាប់អារម្មណ៍ថា នេះជាវប្បធម៌បរទេសមួយ ដែលចូលមកពង្វក់ដល់ស្មារតីយុវជន។ លោកបង្ហាញពីភាពបារម្ភថា មិនទាន់ដល់ថ្ងៃផង នៅតាមប្រពន្ធ័ «ហ្វេសប៊ុក» បាន​ចាប់ផ្តើមបង្ហាញ និងនិយាយពីរឿងនេះ ជាមុនរួចជាស្រេចទៅហើយ។ ដោយសារតែការខ្វល់ខ្វាយបែបនេះ ទើបសាលា​លោកបានបង្កើតនូវស្ពតខ្លីមួយ ដើម្បីពន្យល់ឲ្យសិស្សានុសិស្សទាំងអស់ យល់ច្បាស់ពី«អត្ថន័យ»នៃថ្ងៃ១៤ កុម្ភៈនេះ ។

ទន្ទឹមនឹងការព្រួយបារម្ភ ដែលខ្លាចថាយុវជនយុវនារីខ្មែរ យកអត្ថន័យនៃថ្ងៃទី១៤កុម្ភះ ទៅអនុវត្តន៍ដោយខុសចាក ពី​សីលធម៌ និងប្រពៃណីសង្គមនោះ មតិមួយចំនួន ក៏បាននិយាយពីពន្យល់អោយយកថ្ងៃនេះ ទៅជាថ្ងៃបុណ្យនៃសេចក្ដី​ស្រឡាញ់ សម្រាប់ក្រុមគ្រួសារ អ្នកមានគុណ ឬគ្រូអាចារ្យទៅវិញ។ ជាករណីរបស់កញ្ញា សុខ ខន្តី អតីតនិស្សិតសាលាច្បាប់ ដែលបាន​ថ្លែងយល់ថា ថ្ងៃ១៤ កុម្ភៈនេះ ត្រូវគិតថាជាថ្ងៃ ដែលផ្តល់«ក្តីស្រលាញ់» ដល់គ្រួសារវិញ បើទោះជាកញ្ញាយល់ថា ជាថ្ងៃធម្មតា​សម្រាប់កញ្ញា និងវាជាឥទ្ធិពលមួយនៃវប្បធម៌បរទេសក៏ដោយ។

«ឥទ្ធិពលបរទេស» ដែលបានបញ្ជាក់ដោយ លោកថៃ នរសត្យាដូចគ្នា ហើយលោកបានចាត់ទុកថា វាជាលំនាំមួយ នៃ​«សកលភាវរូបនីយកម្ម»។ «អ្វីៗទាំងអស់អាស្រ័យលើចំណង់ចំណូលចិត្ត និងជំនឿប្រជាជន យើងមិនអាចធ្វើការរាំងខ្ទប់​បានទេ។ តែក្នុងនាមជាចាស់ទុំ គ្រាន់តែមានតួនាទីពន្យល់ ដោយជំរុញឲ្យការអនុវត្តនៃក្តីស្រលាញ់ជា"សង្សា"នោះ មក​ជាក្តីស្រលាញ់ជា"សកល" ដោយផ្តោតលើឳពុកម្តាយ បងប្អូន មិត្តភក្រ័្ត ដោយជាការទិញផ្លែឈើជូន ឬក៏នាំគ្នាញ៉ាំអី​ជា​ធម្មតា។»

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤កុម្ភៈ តែងតែមានការរិះគន់ថា យុវជនយុវនារីខ្មែរ បានយកថ្ងៃនោះ ជាថ្ងៃ«រួមភេទ» នៅតាមផ្ទះសំណាក់នានា ដែលជាការខុសឆ្គង និងកំពុងធ្វើឲ្យបាត់បង់«ប្រពៃណីដ៏ល្អ»របស់ខ្មែរ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...