ជំងឺធាត់ចុកខ្លាញ់៖ ជារឿងផ្ទាល់ខ្លួនរបស់អ្នក បើអ្នកចង់បញ្ជៀសជម្ងឺនេះ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូពេទ្យក៏ជាមនុស្សដូចគ្នា ហើយការណែនាំរបស់ពួកគាត់ទៅដល់អ្នកជំងឺ ពីការធាត់ចុកខ្លាញ់នេះ គួរតែមានការទទួលខុសត្រូវថា អ្វីដែលអាចធ្វើឲ្យកើនឡើងទំងន់។
ជាមួយអារហារខ្លះ វានឹងជម្រុញអោយរូបរាងយើង ក្លាយជាធាត់ចុកខ្លាញ់ បានយ៉ាងងាយ។
ដើម្បីកំណត់ឲ្យដឹងថា តើរបបអាហារ និងអាហារចិញ្ចឹមជីវិតទាំងអស់ មានឥទ្ធិពលយ៉ាងណា ចំពោះទំងន់របស់មនុស្សនោះ។ ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត សារ៉ា ប្លេច (Sara Bleich) មកពី ចន ហូផឃីន ប្លូមបឺក (Johns Hopkins Bloomberg) សាលាសុខា ភិបាលសាធារណះនៃទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិកបានប្រាប់ដល់កាសែត ព្រីវិនថីវ មេឌីស៊ីន (Preventive Medicine) ចំពោះការស្ទង់មើល គ្រូពេទ្យមូលដ្ឋាន ចំនួន៥០០នាក់ ដែលបានឆ្លើយសំនួរនៅលើប្រព័ន្ធអនឡាញ (online)។
ពួកគេទាំងនោះបានឆ្លើយប្រាប់ដល់ លោកស្រីវេជ្ជបណ្ឌិតថា មូលហេតុចំបង ដែលធ្វើឲ្យរាង្គកាយមានការធាត់ជ្រុល គឺមកពីការ ទំនួលខុសត្រូវរបស់អ្នកជំងឺ ដែលមានដូចជា ការទទួលទានលើសកំរិត, ទទួលទានប្រភេទ អាហារចំអិនរហ័សៗ (fast food) និងការទទួលទាននូវភេសជ្ជះ ដែលមានសារធាតុ ស្ករ, សូដា ច្រើនពេក។ អ្នកស្រាវជ្រាវក៏បានសួរគ្រូពេទ្យទាំងនោះ តើពួកគេផ្តល់ការណែនាំដល់អ្នកជំងឺ ញឹកញាប់បាន កំរិតណា ដូចជាបង្រៀនពីរបៀបនៃការអាននូវការណែនាំនានា ដែលមាននៅ លើអាហារ និង ជៀសវាងការជ្រើសរើសយកអាហារណាដែលមានជាតិកាឡូរីច្រើន នៅពេលទទួលទាននៅ ក្នុងភោជនីយដ្ឋាន ឬក៏អាចកាត់បន្ថយនូវបរិមាណទាំងនោះ។
គ្រូពេទ្យជាច្រើនប្រមាណជា ៨៨%បានប្រាប់ឲ្យដឹងថា ការទទួលទានលើសកំរិត គឺជាមូល ហេតុសំខាន់ ដែលនាំឲ្យធាត់ ហើយពួកគាត់បានប្រាប់ដល់អ្នកជំងឺឲ្យទទួលទានសមល្មម និង ណែនាំដល់អ្នកជំងឺទាំងនោះ កុំឲ្យចំអិនអាហារទាំងឡាយណា ដែលមានសារធាតុកាឡូរី ខ្ពស់។ ៦២%នៃគ្រូពេទ្យទាំងនោះបានបន្តទៀតថា អាហារនៅក្នុងភោជនីយដ្ឋាន និងជា ប្រភេទអាហារចំអិនរហ័សទាំងអស់ ជាមូលហេតុដែលធ្វើឲ្យធាត់លឿន។ ៩៣% នៃគូ្រពេទ្យទាំង អស់ បានប្រាប់ដល់អ្នកជំងឺ ឲ្យជៀសវាងនូវការទិញប្រភេទអាហារដែលមានជាតិកាឡូរីខ្ពស់ ហើយ៦០% បានឲ្យដឹងថា ភេសជ្ជះដែលមានជាតិផ្អែម គឺជាមូលហេតុដ៏ធំនៃការធ្វើឲ្យធាត់ នេះ ហើយពួកគាត់បានប្រាប់ដល់អ្នកជំងឺម្នាក់ៗយ៉ាងតិច ៦ដងឲ្យកាត់បន្ថយនូវការទទួលទាន ទាំងនេះ។
វេជ្ជបណ្ឌិត ២ ឬ៣រូបយល់ថាកង្វះ សារធាតុជីនេតិក (genetics) ១៩% និងការខ្វះនូវសារធាតុ ម៉េតា បូលិក (metabolic) ១២% ជាមូលហេតុសំខាន់ដែលធ្វើឲ្យធាត់ បើយោងទៅតាមលោក វេជ្ជបណ្ឌិត ប្ហេច។
លោកស្រីវេជ្ជបណ្ឌិត ប្លេច បាននិយាយថា «ជំងឺធាត់គឺមានការកើនឡើង ឆាប់រហ័សណាស់ ដែលជាទូទៅមិនអាចពន្យល់បាន។ អ្វីដែលជាមូលហេតុពិតដែលធ្វើឲ្យ ធាត់នោះ គឺមកពីកត្តាបរិយាកាសខុសគ្នា។ យើងបានឃើញគ្រូពេទ្យជាច្រើន បង្ហាញថាបញ្ហា គឺមិនមែនមកពីសារធាតុ ជីនេតិកនោះទេ ហើយវាតំរូវឲ្យអ្នកជំងឺ ធ្វើអ្វីៗផ្ទាល់ខ្លួន ដើម្បីកាត់ បន្ថយទំងន់របស់គេ។»
វេជ្ជបណ្ឌិតទាំងឡាយ បានទទួលស្គាល់ថា ភាគច្រើនការរីករាលដាលនៃជំងឺធាត់ គឺអាចបង្ការ នឹងទប់ស្កាត់បាន មិនមែនមិនអាចទៅរួចនោះទេ។ ប៉ុន្តែវេជ្ជបណ្ឌិត គួរតែផ្តល់ការណែនាំ ដល់ អ្នកជំងឺទាំងនោះរបៀបណា ដើម្បីឲ្យពួកគេអាចអនុវត្តន៏តាម និងគោរពតាមវេជ្ជបញ្ជា។ កត្តា ទាំងនេះ វាអាស្រ័យទៅលើការរស់នៅរបស់អ្នកជំងឺ ថាតើពួកគេអាចអនុវត្តន៏បានកំរិតណា។ នោះមានន័យថា មិនមែនអ្នកជំងឺទាំងអស់សុទ្ធតែអាចយល់ពី មធ្យោបាយ ឬយុទ្ធសាស្ត្រ ដែលអាចធ្វើឲ្យស្រកទំងន់នោះទេ។ អ្នកខ្លះផ្តោតសំខាន់ទៅលើ អាហារដែលពួកគេទទួល ទាននៅក្រៅផ្ទះ ឯអ្នកខ្លះទៀតផ្តោតជាសំខាន់ទៅលើ ការកាត់បន្ថយនូវការទទួលទានជាតិ សូដា។ លោកស្រីវេជ្ជបណ្ឌិតប្លេច បានបន្តថា «កត្តាទាំងនោះអាចជួយបាន» ប៉ុន្តែតាមការ ស្រាវជ្រាវបង្ហាញថា ការសន្ទនារវាង គ្រូពេទ្យ និងអ្នកជំងឺពីបញ្ហានេះ គួរតែប្រើរយះពេលវែង។
តាមពិតនេះមិនមែនជាលើកដំបូងទេ ដែលលោកស្រី ប្លេច បានស្រាវជ្រាវ ពីបញ្ហាដែល ថា ទស្សនវិស័យរបស់គ្រូពេទ្យខ្លួនឯង អាចប៉ះពាល់ដល់ការដែលពួកគេស្តីបន្តោសដល់អ្នក ជំងឺ។ ក្នុងឆ្នាំ ២០១២ គាត់បានរកឃើញថា គ្រូពេទ្យដែលធាត់ពេក ឬក៏មានទំងន់ធ្ងន់នោះ មាន តិចណាស់ដែលទៅពិភាក្សាពីបញ្ហាទំងន់ជាមួយនឹងអ្នកជំងឺ និងធ្វើរោគវិនិច្ឆ័យឲ្យ។ ប៉ុន្តែ លោកស្រីបន្តទៀតថា ជាធម្មតា អ្នកជំងឺត្រូវតែផ្លាស់ប្តូរនូវរបបអាហារ ទៅតាមការណែនាំរបស់ គ្រួពេទ្យ។ ការសិក្សានេះសង្ឃឹមថា អ្នកជំងឺនឹងអាចប្តូរឥរិយាបថខ្លះៗទៅលើក្រុមគ្រូពេទ្យ ដែលថែរក្សាសុខភាពរបស់គេ។ នៅពេលដែលនិយាយដល់ការធាត់ជ្រុល វាជំរុញឲ្យអ្នកជំងឺ ត្រូវការ អនុវត្តន៏ឲ្យបានម៉ត់ចត់ពីវិធីសាស្រ្តនៃការសម្រកទំងន់។ វេជ្ជបណ្ឌិតមាន តួនាទី សំខាន់ណាស់ ក្នុងការជួយរកដំណោះស្រាយ ជូនប្រជាពលរដ្ឋពីបញ្ហាទាំងអស់នោះ៕
---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Time Magazine
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ