កីឡាចំបាប់ អាចនឹងធ្លាក់ចេញ ពីព្រឹត្តិការណ៏កីឡាអូឡាំពិកឆ្នាំ២០២០
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងការប្រកាសរបស់គណះកម្មាធិការអន្តជាតិអូឡាំពិក ឬហៅថាអាយអូស៊ី (IOC) ដ៏គួរឲ្យ ភ្ងាក់ផ្អើល កាលពីថ្ងៃអង្គារ៏ កន្លង ទៅបានឲ្យដឹងថា កីឡាចំបាប់ត្រូវបានដកចេញពីកម្មវិធី កីឡាអូឡាំពិកនាឆ្នាំ២០២០។
ល្បែងអូឡាំពិក ដែលជួបប្រកួតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១២។
ចំបាប់ជាកីឡាមួយប្រភេទ ដែលសម្តែងជាការប្រកួត ចាប់ពីការដាក់បញ្ចូលជាផ្លូវការ ក្នុងព្រឹត្តិការណ៏កីឡាអូឡាំពិកសម័យទំនើប នៅឆ្នាំ១៨៩៦។ ប៉ុន្តែឥឡូវកីឡានេះ កំពុងតែប្រជែង ជាមួយកីឡាផ្សេងៗ ចំនួន៧ទៀត ដើម្បីទៅបង្ហាញខ្លួននៅអូឡាំពិក។ ប្រភេទកីឡាទាំង ៧ វិញ្ញាសារ គឺនឹងត្រូវបានគេជ្រើសរើសយកតែមួយប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់អាយអូស៊ី លោកម៉ាក អាដាម (Mark Adams) បាននិយាយថា «អ្នកប្រតិបត្តិ បានថ្លែងថា កីឡាចំបាប់ ដែលគ្រប់គ្រងដោយសមាគមអន្តរជាតិរួមបញ្ចូលគ្នា ឬហៅកាត់ថា អេហ្វអាយអិលអេ (FILA) មិនបានដាក់បញ្ចូលក្នុង បញ្ជីកីឡាសំខាន់ៗទេ។ កីឡានេះ នឹងត្រូវ ចូលរួមប្រជែងជាមួយប្រភេទកីឡាចំនួន៧ ទៀត ដែលកំពុងតែស្ថិតក្នុងការពិចារណា ដើម្បី ជ្រើសរើសយកមួយ ទៅបន្ថែមនៅក្នុងកម្មវិធី នៃព្រឹត្តិការណ៏អូឡាំពិកឆ្នាំ២០២០។»
ប្រភេទកីឡាដទៃទៀត ដែលស្ថិតក្នុងការពិចារណាមានដូចជា កីឡាវាយកូនបាល់, កីឡារួម, កីឡាការ៉ាតេ និងវូស៊ូ, កីឡាប្រណាំងស្គី, កីឡាក្តាលើទឹក និងកីឡាវាយសី។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាចំបាប់ប្រហែលជាមិនអាចត្រឡប់មកវិញទេ។ គណះកម្មាធិការអន្តរជាតិអូឡាំពិក នឹងធ្វើការសំរេចជាផ្លូវការនៅខែកញ្ញាខាងមុខ នៅក្នុង ទីក្រុងប៊ូណូស អ៊ែរេស (Buenos Aires) នៃប្រទេសអាស្សង់ទីន៕
---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ