បោះឆ្នោត​នៅ​ភូមា៖ បក្ស​កាន់​អំណាច​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន

គណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (LND) របស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាន​អះអាង​ថា​ ខ្លួន​បាន​ឈ្នះ​ក្នុង​ការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ នូវកៅអីក្នុង​រដ្ឋសភា ដល់​ទៅ​ជាង​៧០% ខណៈ​គណបក្ស​កាន់​អំណាច (USDP) បាន​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 09, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សកាន់អំណាច ដែលស្និតនឹងរបបដឹកនាំបែបយោធានិយម នៅភូមា បានទទួលស្គាល់​បរាជ័យ​របស់​ខ្លួន នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកានេះ នៅចំពោះជ័យជំនះបាក់ទឹកបាក់ដី របស់គណបក្សប្រឆាំង ដឹកនាំដោយ​ម្ចាស់​ជ័យលាភី ណូបែល អ្នកស្រី អ៊ុងសាន ស៊ូជី នៅក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យ​ម្សិលម៉ិញ។ លោក ហតៃ អូ (Htay Oo) ប្រធានបណ្ដោះអាសន្ន នៃគណបក្សសម្ព័ន្ធសាមគ្គីភាព និង​ការ​អភិវឌ្ឍន៍​ (USDP) ដែលកំពុងកាន់អំណាចនោះ បានថ្លែងឡើងថា៖ «យើងបានចាញ់ហើយ»។

ការរាប់សន្លឹកឆ្នោត កំពុងប្រព្រឹត្តិទៅនៅឡើយ ប៉ុន្តែការស្ទាបស្ទង់ក្នុងជំហានដំបូង មកពីគ្រប់តំបន់ទាំងអស់ នៅក្នុងប្រទេស បានបង្ហាញពីជ័យជំនៈយ៉ាងខ្លាំងក្លា របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ គណបក្សប្រឆាំង ឬគណបក្ស LND បានប្រកាសអះអាងថា ខ្លួនបានឈ្នះកៅអី​៧០% នៅ​ក្នុង​រដ្ឋសភាទាំងមូល។

សម្លេងភាគច្រើនដាច់ខាត (៥០%+១សម្លេង) នៅក្នុងរដ្ឋសភា...

ភាគរយនេះ នឹងអនុញ្ញតឲ្យគណបក្ស LND  មានសម្លេងភាគច្រើនដាច់ខាង នៅក្នុងរដ្ឋសភា បើទោះជា​មាន​វត្តមានតំណាងរាស្ត្រ មកពីកងទ័ព ចំនួន១ភាគ៤ក៏ដោយ។ រដ្ឋធម្មនុញ្ញនៃប្រទេសភូមា ដែលត្រូវបាន​សរសេរ និងអនុម័តដោយរបបដឹកនាំយោធា កាលពីឆ្នាំ២០១០នោះ បានទុកកៅអីនៅក្នុងរដ្ឋសភា ចំនួន១ភាគ៤ ដើម្បី​ឲ្យទៅសមាជិកកងទ័ព ដោយស្វ័យប្រវត្តិ និងដោយមិនចាំបាច់ជាប់ឆ្នោត។

ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ជ័យជំនះរបស់គណបក្សអ្នកស្រី ស៊ូជី នឹងបើកនូវទំព័រ សម្រាប់ប្រទេសភូមា ដែល​ជាប់​ឈ្មោះ ជាប្រទេសដែលក្រីក្រជាងគេ នៅក្នុងពិភពលោក បន្ទាប់ពីរស់រងក្រោមរបបដឹកនាំ បែបយោធា​ផ្ដាច់ការ អស់រយៈពេលជិតកន្លះសតវត្សន៍។ អ្នកស្រី អ៊ុងសាន ស៊ូជី បានប្រកាសនៅមុខទីស្នាក់ការធំ នៃ​គណបក្ស​អ្នកស្រី កណ្ដាលរដ្ឋធានីរ៉ង់ហ្គូន នៅថ្ងៃចន្ទនេះថា៖ «ខ្ញុំគិតថា ប្រជាជនភូមា បានដឹងរួចជាស្រេច​ហើយ ពីលទ្ធផលនៃការបោះឆ្នោតនេះ បើទោះជាខ្ញុំមិននិយាយអ្វីសោះក៏ដោយ»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត របស់ប្រទេសភូមា ដែលមានទីស្នាក់ការធំ នៅក្រុង«Naypyidaw» នឹងត្រូវប្រកាសលទ្ធផល ជាបណ្ដោះអាសន្ន នៅក្នុងថ្ងៃចន្ទនេះ ទៅកាន់ប្រជាម្ចាស់ឆ្នោត ដែលកំពុងទន្ទឹង​រង​ចាំ​យ៉ាងអន្ទៈសារ ជាទីបំផុត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបជូនថ្មីៗបន្ថែមទៀត ពីព្រឹត្តិការណ៍នៃការបោះឆ្នោត នៅក្នុងប្រទេសភូមានេះ ជាបន្តសម្រាប់អត្ថបទលើកក្រោយៗ របស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...