តុលាការភូមាផ្ដន្ទាទោសអ្នកកាសែតពីរនាក់ ដាក់គុក៧ឆ្នាំ

អ្នកសារព័ត៌មានជាតិភូមាពីររូប ដែលអង្កេតអំពីការកាប់សម្លាប់ បណ្ដាជន រ៉ូហ៊ិនយ៉ា ត្រូវបានផ្ដន្ទាទោស ក្នុងថ្ងៃនេះ ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ។ តុលាការភូមា បានប្រកាសសាលក្រមដូច្នេះ ក្រោមបទចោទ​ ប្រឆាំងអ្នកសារព័ត៌មានទាំងពីររូប ថាបានធ្វើឲ្យអន្តរាយ ដល់«ការសម្ងាត់រដ្ឋ»។
តុលាការភូមាផ្ដន្ទាទោសអ្នកកាសែតពីរនាក់ ដាក់គុក៧ឆ្នាំ
រូបកណ្ដាល ដៃជាប់ខ្នោះ ពីឆ្វេងទៅស្ដាំ៖ លោក វ៉ា ឡូន និងលោក គីអាវ សូអូ ដែលត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនគារ៧ឆ្នាំ ពីបទធ្វើឲ្យអន្តរាយ ដល់ការសម្ងាង់ជាតិ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 03, 2018
  • ប្រធានបទ: នយោបាយភូមា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលក្រម នៃតុលាការភូមា ដែលទទួលបានការយកចិត្តទុកដាក់ ពីសាធារណៈមតិជាតិ និងអន្តរជាតិនោះ នឹងប៉ះពាល់ដល់រូបភាព នៃប្រទេសភូមាថ្មី ជាពិសេសប៉ះពាល់ដល់រូបភាព នៃមេដឹកនាំថ្មី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី។ សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប សុទ្ធតែទាមទារឲ្យដោះលែង អ្នកសារព័ត៌មានទាំងពីរ។

អ្នកកាសែតទាំងពីរ ដែលធ្វើការឲ្យទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ម្នាក់ឈ្មោះ វ៉ា ឡូន (Wa Lone) អាយុ៣២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គីអាវ សូអូ (Kyaw Soe Oo) អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួន នៅភាគខាងជើងប្រទេស ក្នុងខែធ្នូ ឆ្នាំ២០១៧។ ពួកគេបានធ្វើអង្កេត ពីតួនាទីរបស់អាជ្ញាធរភូមា នៅក្នុងការកាប់សម្លាប់ ទៅលើជនជាតិ រ៉ូហ៊ីនយ៉ា ចំនួន១០នាក់ នៅក្នុងភូមិមួយ ស្ថិតក្នុងរដ្ឋ រ៉ាក់ឃីន (Rakhine)។

ពួកគេបានអះអាងថា ពួកគេត្រូវបានបញ្ជោត ឲ្យជាប់អន្ទាក់ ដោយបន្ទាប់ពីភ្នាក់ងារនគរបាលពីរនាក់ បានយកឯកសារសម្ងាត់មួយ មកឲ្យពួកគេរួច ស្រាប់តែពួកគេ ត្រូវបានចាប់ខ្លួនភ្លាមៗតែម្ដង។

លោក «Stephen Adler» ចាងហ្វាង និងជានិពន្ធនាយក របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានថ្លែងឡើងថា៖ «នេះ ជាជំហានដើរថយក្រោយ យ៉ាងធំ នៅក្នុងការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យ ក្នុងប្រទេសភូមា ដែលដើរផ្ទុយនឹងនីតិរដ្ឋ និងសេរីភាព នៃការបញ្ចេញមតិ។ វាជាការចាំបាច់ណាស់ ដែលរដ្ឋាភិបាលភូមា ត្រូវធ្វើការកែតម្រូវ ជាបន្ទាន់។»។

ប្រទេសភូមា តែងធ្វើការច្រានចោល ពីការចូលរួម ដោយកម្លាំងយោធា នៅក្នុងភាពសាហាវយង់ឃ្នង នៃការកាប់សម្លាប់ ប្រឆាំងនឹងបណ្ដាជនជាតិភាគតិច រ៉ូហ៊ីនយ៉ា ដែលកាន់សាសនាឥស្លាម នៅក្នុងរដ្ឋ រ៉ាក់ឃីន ស្ថិតនៅភាគខាងលិចប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...