«ប្រដាល់ប្រចាំសតវត្សន៍»៖ នាយកុយ ឌឺដាក់ ផ្លយ! (vdo)
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 18, 2015
- ប្រធានបទ: កំប្លែង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាកម្មវិធីប្រដាល់ ដែលរៀបចំឡើង ដោយទូរទស្សន៍បាយ័ន្ដ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ម្សិលម៉ិញនេះ។ ប៉ុន្តែដើម្បីជាចំណីអារម្មណ៍ សម្រាប់ទស្សនិកជន ឲ្យកាន់តែមានភាព សប្បាយរីករាយនោះ ស្ថានីយទូរទស្សន៍ បានបង្កើតឈុតឆាកខ្លី មួយសម្ដែងដោយនាយកុយ និងនាយចេក ដើម្បីរំលឹកពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ កាលពីយប់ថ្ងៃទី២ ខែឧសភាកន្លងមកនេះ។
នៅក្នុងឈុតឆាក គេឃើញលោក ជួន ជី ហៅនាយកុយ ទំនងជាដើរតួ ជាកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ រីឯតារាកំប្លែងមួយរូបទៀត គឺនាយ ចេក ដែលមានគូរមុគូរមាត់ផងនោះ ទំនងជាដើរតួ ជាកីឡាករហ្វីលីពី ម៉ានី ផាគីអៅ។ ក្នុងជំនាញជាតារាកំប្លែង ដ៏ល្បីឈ្មោះផងនោះ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ពេញទាំងសាលប្រកួត ផ្ទុះសំណើច និងធ្វើឲ្យភ្លេចពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» តែវាគឺជា «ការចំអកប្រចាំសតវត្សន៍» ដែលមានបញ្ចូលសម្លេង ដោយលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ទៅវិញ៕