ប្រទេស៤៥ជំរុញកម្ពុជា ឲ្យបើកមានបក្សប្រឆាំងឡើងវិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មីនា ២០១៨
- កែប្រែចុងក្រោយ: March 23, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីថ្លែងការណ៍រួមនោះ ត្រូវបានអានដោយតំណាងរដ្ឋាភិបាល នៃប្រទេសញូហ្សេឡេន នាឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២១ ខែមីនា ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។ តំណាងរដ្ឋាភិបាលកម្ពុជា ក៏មានមុខ នៅក្នុងអង្គប្រជុំនោះដែរ។
បណ្ដាប្រទេសទាំង៤៥នោះ ដោយរួមមានប្រទេសធំៗ ដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង កាណាដា និងប្រទេសអូស្ត្រាលីជាដើមនោះ បានសំដែងការខ្វាយខ្វល់ យ៉ាងជ្រាលជ្រៅ នៅចំពោះការធាក់ថយក្រោយ នៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ មានដាក់ជូនអានទាំងស្រុង ជាខេមរភាសា នៅខាងក្រោមអត្ថបទ។
#Cambodia: Strong joint-statement on Cambodia read out at the Human Rights Council yesterday by New Zealand on behalf of 44 countries: "...our previous optimism has been replaced by deep concern about the recent serious decline of civil and political rights in Cambodia." #HRC37 pic.twitter.com/6ovZPxbIyw
— Kingsley Abbott (@AbbottKingsley) 22 mars 2018
ការអំពាវនាវ របស់ប្រទេសទាំង៤៥ ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ប្រតិកម្មតបវិញ ដោយអះអាងថា កម្ពុជា ជារដ្ឋឯករាជ្យមួយ និងមិនអាចធ្វើតាម ការចង់បានរបស់បរទេស ឬប្រទេសណាមួយឡើយ។
ចំពោះលោក ណី សំអុល ឯកអគ្គរាជទូត នៃស្ថានតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ធ្លាប់បានប្រកាសទាត់ចោល រួចជាមុនហើយ កាលពីសប្ដាហ៍កន្លងមក នូវសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលលោកហៅថា ធ្វើឡើងដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា និងមានបំណងនយោបាយ ចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌ ដើម្បីឈានទៅប្ដូររបបដឹកនាំ នៅក្នុងប្រទេសអធិបតេយ្យមួយ៕
» ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍រួមនោះទាំងស្រុង ដែលត្រូវបានបកប្រែ ក្រៅផ្លូវការ៖