បាល់​ទាត់​ស្ត្រី​អ៊ឺរ៉ូ​២០១៣៖ អាឡឺម៉ង់ លើក​ពាន​លើក​ទី​៨ បន្ទាប់​ឈ្នះ​ន័រវែស

គ្រាប់បាល់១គ្រាប់ របស់កីឡាការិនី អេនចា មីថេក (Anja Mittag) និងគ្រាប់បាល់សង្គ្រោះប៉េណាល់ទី២គ្រាប់ របស់​កីឡាការិនីអ្នកចាំទី ណាឌីន អែនចឺរើ (Nadine Angerer) បានជួយឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ យកឈ្នះ ១-០ លើក្រុម​ន័រវែស ហើយបានលើកពានអ៊ឺរ៉ូស្ត្រី (Women's Euro) លើកទី៨ របស់ខ្លួនយ៉ាងឱឡារឹក កាលពីយប់ថ្ងៃអាទិត្យ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់១គ្រាប់ របស់កីឡាការិនី អេនចា មីថេក (Anja Mittag) និងគ្រាប់បាល់សង្គ្រោះប៉េណាល់ទី២គ្រាប់ របស់​កីឡាការិនីអ្នកចាំទី ណាឌីន អែនចឺរើ (Nadine Angerer) បានជួយឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ យកឈ្នះ ១-០ លើក្រុម​ន័រវែស ហើយបានលើកពានអ៊ឺរ៉ូស្ត្រី (Women's Euro) លើកទី៨ របស់ខ្លួនយ៉ាងឱឡារឹក កាលពីយប់ថ្ងៃអាទិត្យ។


កីឡាការិនី អេនចា មីថេក របស់ក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់ ផ្នែកនារី។ (រូបថត focus.de)

កីឡាការិនីបម្រុង មីថេកបានចុះពីកន្លែងបម្រុង ចូលលេងនៅវគ្គទី២ ហើយក៏ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៤៩ ខណៈដែលអ្នកចាំទី អែនចឺរើ បានជួយសង្គ្រោះបាល់ប៉េណាល់២គ្រាប់ ដែលទាត់ដោយកីឡាការិនីន័រវែស ទ្រីន រ៉ូណីង (Trine Ronning) និងកីឡាការិនី សូលវេក ហ្គ័លប្រែនសិន (Solveig Gulbrandsen) បានយ៉ាងល្អ។

កីឡាការិនីន័រវែស រ៉ូណីង ដែលពាក់អាវលេខ៧ មានឱកាសទាត់បាល់ប៉េណាល់ទី១គ្រាប់ នៅនាទីទី២៩ ប៉ុន្តែធ្វើពុំបាន​សម្រេច បន្ទាប់ពីកីឡាការិនី អ្នកចាំទីអាឡឺម៉ង់ ជួយសង្គ្រោះបាល់បាន។

នៅវគ្គទី២ ក្រុមន័រវែស បានទទួលបាល់ចំណេញ ប៉េណាល់ទី១គ្រាប់ទៀត ខណៈដែលកីឡាការិនី ហ្គ័លប្រែនសិន ពាក់​អាវលេខ៨ ជាអ្នកទាត់ម្តង ប៉ុន្តែជាពេលវេលាដ៏អាក្រក់មួយ បន្ទាប់ពីកីឡារិនីចាំទីអាឡឺម៉ង់ សង្គ្រោះបានជាលើកទី២ នៅ​នាទីទី៦១។

ភាពជោគជ័យយ៉ាងធំធេងរបស់អាឡឺម៉ង់មួយនេះ ជាពានរង្វាន់លើកទី៨ហើយនៅក្នុងប្រវត្តិសាស្ត្រ និងជាពានរង្វាន់​លើក​ទី៦ ឈ្នះជាប់ៗគ្នា។ ជាពិសេសពួកគេ បានទម្លាក់ក្រុមជម្រើសជាតិស្ត្រីន័រវែស ៤លើកហើយ បូករួមទាំងលើកនេះ១​លើក​ទៀត ក្នុងជំនួបប្រកួតផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ក្រុមស្ត្រីអាឡឺម៉ង់ មុននឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពួកគេបានបានយកឈ្នះក្រុមម្ចាស់ផ្ទះស៊ុយអែត ដោយលទ្ធផល ១-០។ រីឯក្រុមជម្រើសជាតិស្ត្រីន័រវែស បានទម្លាក់ក្រុមដាណឺម៉ាក ដោយលទ្ធផលប៉េណាល់ទី ៤-២ បន្ទាប់ពីការប្រកួតម៉ោងធម្មតា បញ្ចប់ដោយលទ្ធផល ១-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បើគិតមកដល់ពេលនេះ ក្រុមជម្រើសជាតិស្ត្រីរបស់អាឡឺម៉ង់ បានឈ្នះគ្រប់ព្រឹត្តិការណ៏នេះ ទាំងអស់ ចាប់តាំងពីឈ្នះ​ក្រុមស៊ុតអែត ៣-២ ក្នុងការប្រកួតអ៊ឺរ៉ូ វគ្គផ្តាច់ព្រ័ត្រ នៅក្នុងទឹកដីខ្លួនឯង កាលពីឆ្នាំ១៩៩៥៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...